backup og meta

ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម

ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម

បច្ចុប្បន្ន​ជំងឺ​មិន​ឆ្លង ដូចជា​ជំងឺ​មហារីក បេះដូង សួត គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ទឹកនោម​ផ្អែម កំពុង​តែ​គំរាម​កំហែង​សុខភាព​ខ្លាំង​ជាង​ជំងឺ​មិន​ឆ្លង។ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​បង្ការ​មិន​ឲ្យ​ប្រឈម​នឹង​ជំងឺ​មិន​ឆ្លង​ទាំង​នោះ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​អំពី​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដើម្បី​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​របស់​ជំងឺ​មិន​ឆ្លងចំពោះ​សុខភាព​យើង ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

១. ប្រការ​គួរ​ធ្វើ

ក. ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ

ប្រការ​ដែល​យើង​គួរ​ធ្វើ​ដំបូង​បំផុត​នោះ គឺ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​នៅ​ពេល​មាន​ជំងឺ​ដង្កាត់​ម្តងៗ មិន​ត្រូវ​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ឬ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ពិសេស​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ)។

ខ. ធ្វើ​សកម្មភាព​រាងកាយ

ការ​ធ្វើ​សកម្មភាព​រាងកាយ​ដោយ​លេង​កីឡា​ផ្សេងៗ និង​ហាត់ប្រាណ ដូចជា ដើរ រត់ ជិះកង់ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ ជំងឺ​ផ្សេងៗ​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ។

យក​ល្អ​យើង​គួរ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន ៣០នាទី/ថ្ងៃ។

គ. ចាក់​វ៉ាក់សាំង​ការពារ

“ការពារ​ប្រសើរ​ជាង​ព្យាបាល’ ដូចនេះ​ហើយ​យើង​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន នូវ​ប្រភេទ​ជំងឺ​ណា​ដែល​មាន​វ៉ាក់សាំង​ការពារ​រួច​ហើយ ដូច​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន វ៉ាក់សាំង​ថ្លើម​ប្រភេទ B ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា

ឃ. បំបៅ​កូន​ដោយ​ទឹកដោះ

ចំពោះ​ស្ត្រី​ការ​បំបៅ​ដោះ​កូន​ចំណេញ​ទាំង​ថវិកា និង​សុខភាព ក្នុង​នោះ​កូន​ដែល​បៅ​ដោះ​ម្តាយ​មាន​សុខភាព​ល្អ អាច​ចៀស​ផុត​ពី​ជំងឺ​ច្រើន​មុខ ឯ​ម្តាយ​វិញ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ មហារីក​ដៃស្បូន-មាត់ស្បូន។

អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

២. ប្រការ​គួរ​ចៀស​វាង

ក. កុំ​ជក់​បារី

បារី​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​នោះ ដូចនេះ​យើង​កុំ​ជក់​បារី ហើយ​ចំពោះ​អ្នក​ដែល​ជក់​ហើយ​ត្រូវ​ចាប់​ផ្តើម​ផ្តាច់​ពី​ថ្ងៃ​នេះ។ នៅ​ក្នុងបារី ឬថ្នាំជក់ មាន​ជាតិ​នីកូទីន អ្នក​ជក់​បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហា​រីក​សួត បេះដូង បំពង់ក មាត់​ធ្មេញ។

អត្ថបទពាក់ព័ន្ធ៖ មានរឿងល្អអីខ្លះកើតឡើង បន្ទាប់ពីយើងឈប់ជក់បារីភ្លាមៗ និងរយៈពេលយូរ?

ខ. កាត់​បន្ថយ​គ្រឿង​ស្រវឹង

ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត បង្ក​ហានិភ័យ​ជា​ច្រើន ក្នុង​នោះ អង្គការ WHO បញ្ជាក់​​ថា ការ​ផឹកគ្រឿងស្រវឹង បង្ក​ជំងឺក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺ​មហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។

គ. នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ពុល

ផ្សែង​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ឈាន​ទៅ​កើត​ជំងឺ​មហារីក​ដែរ យក​ល្អ​យើង​គួរ​មាន​បរិស្ថាន​រស់នៅ​ស្អាត គ្មាន​ខ្យល់​ពុល ធូលី ឬ​ផ្សែង​ពុល។

ឃ. កុំ​អាហារ​ប្រៃ ផ្អែម ឬ​ខ្លាញ់ខ្លាំង

ការ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​អាហារ​ខ្លាញ់​ពេក (ខ្លាញ់សត្វ) ប្រៃ ឬផ្អែម​ពេក អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​យ៉ាង ដូចជា​ធ្វើ​ឲ្យ​យើង​ធាត់ លើសឈាម មាន​បញ្ហា​បេះដូង កើត​ជំងឺ​ទឹក​នោម ជាដើម។ ដូចគ្នា​នេះ​ភេជ្ជសៈ​ផ្អែម​ខ្លាំង ពិសេស​ទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង គួរ​តែ​ចៀស​វាង ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម