មនុស្សមានស្បុរខ្មៅមិនងាយកើតជំងឺមហារីកស្បែក? កន្លងមកមានការលើកឡើងមួយចំនួនដែរថាមនុស្សមានសម្បុរខ្មៅមិនប្រឈមនឹងការកើតជំងឺមហារីកស្បែក ប៉ុន្តែការលើកឡើងនេះត្រូវបានក្រុមអ្នកជំនាញខាងរោគសើស្បែកថាមិនពិតនោះទេ។
អ្នកជំនាញរោគសើស្បែកលើកឡើងថាមិនថាស្បែកមានពណ៌អ្វីនោះទេ បើសិនជាយើងបណ្ដោយខ្លួនឲ្យត្រូវនឹងពន្លឺថ្ងៃច្រើន គឺសុទ្ធតែអាចមានលទ្ធភាពក្នុងការបង្កឲ្យកើតមានជំងឺមហារីកស្បែកដូចគ្នា។ ប៉ុន្តែថា អ្នកមានសម្បុរខ្មៅ មានជាតិមេឡានីនក្នុងស្បែកច្រើន ដែលអាចការពារការបំផ្លាញស្បែកដោយកាំរស្មីព្រះអាទិត្យបានច្រើនដែរ ដែលអាចធ្វើឲ្យអ្នកទាំងនោះមានអត្រាកើតជំងឺមហារីកស្បែកទាបជាងអ្នកមានស្បុរស្បែកស។
១. អ្នកមានសម្បុរខ្មៅពិបាកតាមដានជំងឺមហារីកស្បែក?
កន្លងមកមានករណីជាច្រើនដែលមនុស្សមានសម្បុរខ្មៅពិបាកនឹងរកឃើញជំងឺមហារីកស្បែកនៅដំណាក់កាលដំបូងៗ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំង។ ការមិនអាចរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូងៗនេះ ដោយហេតុថាអ្នកខ្លះគិតថាមនុស្សសម្បុរខ្មៅមិនកើតជំងឺមហារីកស្បែក។
ទោះបីជាជាតិមេឡានីនបានជួយការពារស្បែក ប៉ុន្តែអ្នកជំនាញខាងរោគសើស្បែកថាជនជាតិអាហ្វ្រិកអាមេរិក ហាក់រងគ្រោះស្លាប់ដោយសារជំងឺមហារីកស្បែករាលដាលច្រើនជាងជនជាតិផ្សេងទៀត។
អ្នកមានសម្បុរស្បែកខ្មៅ ច្រើនកើនជំងឺមហារីកស្បែកនៅទីតាំងខុសពីក្រុមមនុស្សស្បែកស។ ជនជាតិអាហ្វ្រិកអាមេរិក និងជនជាតិអាស៊ី ច្រើនកើតជំងឺមហារីកស្បែកនៅម្ដុំក្រចក ដៃ និងជើង ប៉ុន្តែសម្រាប់ពួកអឺរ៉ុបវិញច្រើនកើនជំងឺមហារីកស្បែកនៅទីតាំងដែលត្រូវកម្ដៅថ្ងៃខ្លាំង។
២. មនុស្សសម្បុរខ្មៅត្រូវប្រើក្រែមការពារកម្ដៅថ្ងៃអត់?
[embed-health-tool-bmi]