យប់ឡើងគេងមិនលក់ញយពេក ពិសេសមនុស្សចាស់ ដឹងតែរត់ទៅរកថ្នាំជំនួយហើយ។ ចុះបើយើងគេងមិនលក់ បញ្ឈរភ្នែកសឹងតែរាល់ថ្ងៃ គួរលេបថ្នាំងងុយគេងទេ? ចុះបើគេងមិនងាយលក់សឹងរាល់យប់ ត្រូវលេបថ្នាំងងុយគេងរាល់យប់ដែរ?
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ ឲ្យដឹងថា បញ្ហាគេងមិនលក់ញឹកញាប់ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ពីព្រោះវាអាចវិវត្តទៅជាជំងឺគេងមិនលក់រ៉ាំរ៉ៃ ដែលអាចប៉ះពាល់ខួរក្បាល និងដំណើរការនៃសុខភាពទូទៅ។ បើមានបញ្ហាគេងមិនលក់ល្មមៗ លោកវេជ្ជបណ្ឌិតថា មិនចាំបាច់ត្រូវប្រើថ្នាំជួយឲ្យគេងលក់ទេ ពីព្រោះការប្រើថ្នាំជួយឲ្យងងុយគេងភាគច្រើនប្រើតែក្នុងករណីមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ទើបត្រូវប្រើរាល់ថ្ងៃ និងត្រូវប្រើតាមវេជ្ជបញ្ជាត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតបន្តថា គ្រប់ថ្នាំទាំងអស់ សុទ្ធតែមានផលប៉ះពាល់តិច ឬច្រើន ទៅតាមកម្រិតនៃការប្រើប្រាស់វា។ កាលណាប្រើថ្នាំផ្ដេសផ្ដាសដោយមិនពិគ្រោះជាមួយពេទ្យ អាចបណ្ដាលឲ្យមានបញ្ហាសុខភាពនៅពេលប្រើយូរៗទៅ ដែលយើងមិនអាចដឹងមុនបាន។
ប្រសិនជួបបញ្ហាគេងមិនលក់នេះញឹកញាប់ ជំនួសដោយការប្រើថ្នាំ យើងអាចប្រើវិធីសាស្ត្រធម្មជាតិផ្សេងៗ ដើម្បីជួយសម្រួលបញ្ហានេះដូចជា៖
– ហាត់ប្រាណ
– ដំណើរកម្សាន្ត
– កាត់បន្ថយស្ត្រេស
– បន្ធូរអារម្មណ៍
– ព្យាយាមចូលគេងឲ្យបានលឿន
– ញ៉ាំអាហារសម្បូរជីជាតិ
– មិនប៉ះពាល់ទូរស័ព្ទមុនពេលចូលគេង
– ព្យាយាមសម្រាកកាយ សម្រាកចិត្ត ជាដើម។
អាន៖
- ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន
- ស្រីៗមានបញ្ហាបែបនេះពេលគេង អាចប្រឈមជំងឺមហារីក
- ក្រោកពីគេងមានអារម្មណ៍ថាខ្សោះៗខ្លួន មកពីបែបនេះសោះ!
- គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
- មិនមែនតែគេងតិចទេប៉ះពាល់សុខភាព គេងច្រើនក៏ប៉ះពាល់ដែរ
- បញ្ហាគេងមិនលក់ច្រើនទៀត អាចស្វែងយល់ទីនេះ
[embed-health-tool-bmi]