backup og meta

ជ្រញ់អាចប្រើបានយូរប៉ុនណា? ពេលណាគួរដូរចេញ?

ជ្រញ់អាចប្រើបានយូរប៉ុនណា? ពេលណាគួរដូរចេញ?

ជ្រញ់ជាសម្ភារចាំបាច់នៅក្នុងផ្ទះបាយ​ដែលយើងត្រូវប្រើរាល់ថ្ងៃដើម្បីកាប់​សាច់ ហាន់សាច់ ឬបន្លែ ពេលរៀបចំចម្អិនអាហារ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូល​អាហារ​ ​ធ្វើឱ្យយើងមាន​បញ្ហាសុខភាព។ តើពេលណាយើងគួរប្តូរជ្រញ់ថ្មី?

តាមអ្នកជំនាញបានឱ្យដឹងថា យើងគួរផ្លាស់ប្តូរជ្រញ់នៅពេល៖

១. ជ្រញ់មានស្នាមឆ្កូតច្រើន

ជ្រញ់ដែលមានស្នាមឆ្កូតច្រើន ជាពិសេសស្នាមឆ្កូតដែលជ្រៅ​ធ្វើឱ្យយើងមានការពិបាកក្នុង​ការលាង​សម្អាតឱ្យបានស្អាតល្អ ហើយស្នាមឆ្កូតទាំងនោះអាចផ្ទុកសំណើម។ មេរោគអាចសំងំ​នៅក្នុង​ចន្លោះ​ស្នាមឆ្កូតទាំងនោះ ហើយរីកដុះដាល់អាចចម្លងមេរោគចូលអាហាររបស់យើង។

២. ជ្រញ់មានក្លិនមិនល្អ

ប្រសិនបើជ្រញ់យើងមានក្លិនមិនល្អ ទោះបីជាយើងលាងសម្អាតហើយក៏នៅតែមានក្លិន មានន័យថា​ជ្រញ់​ផ្ទុកទៅដោយមេរោគហើយ។

៣. ជ្រញ់មានអាយុកាល ១ ឆ្នាំ

អ្នកជំនាញណែនាំឱ្យប្តូរជ្រញ់ថ្មី ១ឆ្នាំម្តង ប៉ុន្តែយើងអាចប្តូរជ្រញ់ញឹកញាប់​តាមការប្រើប្រាស់តិច ឬ​ច្រើន តាមប្រភេទជ្រញ់ តាមសភាពស្នាមឆ្កូត ក្លិន និងទ្រង់ទ្រាយរបស់ជ្រញ់។

៤. ជ្រញ់ពិបាកក្នុងការលាងសម្អាត

ពេលលាងជ្រញ់ យើងត្រូវប្រើកម្លាំងខ្លាំង និងត្រូវប្រើពេលយូរទើបអាចសម្អាតជ្រុញបាន ហើយ​ជួនកាល​មិនអាចសម្អាតស្អាតល្អទៀតដោយសារនៅសល់ស្នាមប្រឡាក់។ កត្តាទាំងនេះ​អាច​បណ្តាល​​មកពីជ្រញ់មានស្នាមឆ្កូតច្រើនដែលជាកន្លែងផ្ទុកទៅដោយមេរោគ។

ជ្រញ់មានស្នាមប្រឡាក់

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការថែទាំ អាចថែរក្សាជ្រញ់ (ជ្រញ់ឈើ) ឱ្យនៅល្អបានយូរ។ យើងអាចថែទាំជ្រញ់រៀងរាល់ ២ ទៅ ៤ ខែម្តងដោយ៖

  • លាងសម្អាតជ្រញ់ឱ្យបានស្អាតល្អ រួចហាលថ្ងៃឱ្យស្ងួត
  • លាបទឹកខ្មេះ ឬទឹកក្រូចឆ្មារលើជ្រញ់ រោយអំបិលពីលើជ្រញ់ ដុសជ្រញ់ឱ្យសព្វ ទុកចោល ២០ នាទី លាងសម្អាត រួចហាលថ្ងៃឱ្យស្ងួត
  • ចាក់ប្រេងចម្រាញ់ពីគ្រាប់ទំពាំងបាយជូរ ឬគ្រាប់អាល់ម៉ុនពីរបីតំណក់​លើជ្រញ់ រួចលាបឱ្យសព្វលើជ្រញ់

ការលាងជ្រញ់បន្ទាប់ពីប្រើរួចក៏ជួយឱ្យជ្រញ់ប្រើបានយូរដែរ ដូច្នេះយើងគួរសម្អាតជ្រញ់ភ្លាម បន្ទាប់​ពីប្រើរួចជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ រួច​ហាល​ថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់មេរោគពីលើជ្រញ់ រួច​ដាក់​ជ្រញ់​បញ្ឈរនៅកន្លែង​​ស្ងួតល្អ និងមានខ្យល់ចេញចូល​ដើម្បីការពារ​ជ្រញ់ពីការឡើងសំណើម​​ដែល​ធ្វើ​ឱ្យកកើតមេរោគ។

អត្ថបទ​គួរ​អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Often Should You Replace Cutting Boards?
https://www.reviewthis.com/how-often-replace-cutting-boards/#:~:text=Sound%20Guidance%20on%20When%20To%20Replace%20Your%20Cutting,a%20large%20number%20of%20disgusting%20and%20dangerous%20germs.

The Dirty Truth About Cutting Boards
https://www.thedailybeast.com/the-dirty-truth-about-cutting-boards

How Long Does A Cutting Board Last?
https://kitchenseer.com/how-long-cutting-board-lasts/

When to Replace Cutting Boards?
https://homeguides.sfgate.com/replace-cutting-boards-66416.html

Signs It’s Time To Replace The Cutting Boards In Your Kitchen
https://www.housedigest.com/717284/signs-its-time-to-replace-the-cutting-boards-in-your-kitchen/

When Should I Replace My Plastic Chopping Board?
https://smokergrillgirl.com/when-should-i-replace-my-plastic-cutting-board/

The Importance of Protecting Your Cutting Board
https://www.woodcuttingboards.com/news/the-importance-of-protecting-your-cutting-board.aspx

កំណែ​ប្រែបច្ចុប្បន្ន

28/02/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម