ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកអាចឱ្យម៉ាក់ៗដឹងថា ម៉ាក់ៗមាន ឬគ្មានមេរោគស្រ្តេបតូកូកនៅទ្វារមាស ឬរន្ធគូទ។ ការមានមេរោគស្រ្តេបតូកូកអាចមិនបណ្តាលឱ្យម៉ាក់ៗមានបញ្ហាសុខភាព តែអាចចម្លងដល់កូនក្នុងផ្ទៃក្នុងអំឡុងពេលសម្រាល និងអាចបង្កបញ្ហាសុខភាពច្រើនដល់កូន ឬអាចគ្រោះថ្នាក់ដល់ជីវិតក៏មាន។ តើតេស្តរកមេរោគស្រ្តេបតូកូកអាចការពារកូនក្នុងផ្ទៃពីហានិភ័យសុខភាពអ្វីខ្លះ?
ជាទូទៅម៉ាក់ៗពពោះអាចធ្វើតេស្តរកមេរោគស្រ្តេបតូកូកក្នុងអំឡុងសប្តាហ៍ទី ៣៥ ដល់ ៣៧។ គ្រូពេទ្យនឹងធ្វើការកៀរយកទឹករម្អិលពីក្នុងទ្វារមាស និងកៀរយកកោសិកាពីរន្ធគូទមកពិនិត្យ។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការណែនាំម៉ាក់ៗពីរបៀបប្រមូលសំណាកដោយខ្លួនឯង។
ប្រសិនបើលទ្ធផលវិជ្ជមានមានន័យថា ម៉ាក់ៗមានមេរោគស្រ្តេបតូកូកហើយ។ ដូច្នេះ ក្នុងអំឡុងពេលសម្រាលដោយធម្មជាតិ គ្រូពេទ្យ ឬឆ្មបនឹងប្រើថ្នាំអង់ទីប្យូ៊ទិចឱ្យម៉ាក់ៗដើម្បីសម្លាប់មេរោគស្រ្តេបតូកូក និងដើម្បីកាត់បន្ថយហានិភ័យកូនក្នុងផ្ទៃពីការឆ្លងមេរោគស្រ្តេបតូកូក។
ម៉ាក់ៗដែលមានមេរោគស្រ្តេបតូកូកអាចមិនមានរោគសញ្ញានៃការឆ្លងមេរោគ ហើយប្រសិនបើម៉ាក់ៗមិនបានធ្វើតេស្តរកមេរោគស្រ្តេបតូកូកទេ ម៉ាក់ៗអាចចម្លងមេរោគនេះដល់កូនក្នុងផ្ទៃក្នុងពេលសម្រាល។
ទោះបីជាអត្រាឆ្លងមេរោគស្រ្តេបតូកូកអាចមានតិចក៏ដោយ ការឆ្លងមេរោគនេះអាចបណ្តាលឱ្យទារកទើបកើតមានបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ប្រសិនបើទារកទើបកើតឆ្លងមេរោគស្រ្តេបតូកូក អាចឈឺភ្លាមៗក្នុងអំឡុងពេលមួយសប្តាហ៍បន្ទាប់ពីសម្រាលរួច។ យើងហៅថា ការឆ្លងមេរោគកើតឡើងភ្លាមៗ តែបើទារកទើបកើតឈឺក្នុងរយៈពេលប៉ុន្មានអាទិត្យ ឬខែបន្ទាប់ពីសម្រាលរួច យើងហៅថាការឆ្លងមេរោគកើតឡើងយឺត។
– ការឆ្លងមេរោគស្រ្តេបតូកូកកើតឡើងភ្លាមៗអាចធ្វើឱ្យទារកមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖
- រលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង (រលាកស្រោមខួរ)
- ការឆ្លងមេរោគក្នុងសួត (រលាកសួត)
- ការឆ្លងមេរោគក្នុងឈាម (ការបង្ករោគក្នុងឈាម)
ទារកទើបកើតមួយចំនួនដែលឈឺភ្លាមៗដោយសារឆ្លងមេរោគស្រ្តេបតូកូកអាចស្លាប់ ទោះបីជាមានការព្យាបាលភ្លាមៗក៏ដោយ។
– ការឆ្លងមេរោគស្រ្តេបតូកូកដែលកើតឡើងយឺតអាចធ្វើឱ្យទារកមានបញ្ហាសុខភាពដូចជា៖
- គ្មានកម្លាំង
- មួម៉ៅ
- មិនសូវបៅ
- ក្តៅខ្លួនខ្លាំង
ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញអាអូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប៉ាម៉ាក់ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកមិនត្រឹមតែអាចការពារទារកក្នុងផ្ទៃពីការឆ្លងមេរោគស្រ្តេបតូកូកក្នុងអំឡុងពេលសម្រាលទេ ថែមទាំងអាចការពារម៉ាក់ៗពីការឆ្លងមេរោគក្នុងផ្លូវទឹកនោម សុក ទឹកភ្លោះ ឬចរន្តឈាមទៀតផង ថ្វីបើកម្រកើតឡើងក៏ដោយ។
គួរអាន៖
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- ស្រាយចម្ងល់ខ្លះៗរឿងសុខភាពផ្លូវភេទ លើស្រ្តីកំពុងពពោះ
- ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?
[embed-health-tool-due-date]