backup og meta

មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

សម័យ​បច្ចេកវិទ្យា​ទំនើប ពេល​ដឹង​ថា​ពពោះ ទាំង​ម៉ាក់​ទាំង​ប៉ា​សង្វាត​ទៅ​ឆ្លុះ​អេកូណាស់ ដើម្បី​បាន​ដឹង​ពីការ​លូតលាស់​របស់​បេប៊ី បាន​ឃើញ​ពី​សកម្មភាព ឬ​ទម្រង់​មុខមាត់​កូន​ជា​ដើម។

តើ​ការ​ឆ្លុះ​អេកូ​ញឹកញាប់​ពេក​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់? អំឡុង​ពពោះ​ម៉ាក់ៗ​ត្រូវ​ឆ្លុះ​អេកូ​ប៉ុន្មាន​ដង​ទើប​ល្អ? ការ​ពិនិត្យ​អេកូ​មួយ​លើក​ៗមាន​ប្រយោជន៍​អ្វីខ្លះ?

ការ​​ពិនិត្យ​អេកូសាស្ត្រគឺដើម្បីបាន​ដឹង​ពី​ការ​វិវត្ត​នៃ​គភ៌ ដឹង​ពី​​ហានិភ័យ​​ដែល​​កើត​​មាន​​លើ​បេប៊ី និង​​ម្តាយ​។ ការ​ពិនិត្យ​អេកូ​មិន​បង្ក​ការ​ឈឺចាប់ ពុំ​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​កូន​​​ក្នុង​​​ពោះ​​ម៉ាក់ៗ​ឡើយ ទោះ​ពិនិត្យច្រើន​ដង​ក៏​ដោយ ឯ​​លទ្ធផល​ក៏​សុក្រិត្យ។

​ជា​​ធម្មតា​​យើង​​ត្រូវ​​ទៅ​ពិនិត្យ​អេកូ​ឲ្យ​បាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការ​ពិនិត្យ​ច្រើន​ជាង​នេះលុះ​ត្រា​​មាន​​បញ្ហា​មិនប្រក្រតី​​ប៉ុណ្ណោះ នេះ​​បើ​​តាម​​ការ​​បកស្រាយ​របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ?

លើកទី១៖ ពេល​បាត់​រដូវ​ភ្លាម ម៉ាក់​អាច​ពិនិត្យ​ទឹកនោម និង​មើល​អេកូ ដើម្បី​ច្បាស់​ថា មាន​បេប៊ី ហើយ​ការ​ពិនិត្យ​អេកូ​នឹង​ដឹង​ច្បាស់​ថា កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។

លើកទី២៖ ពេល​ម៉ាក់ៗ​ពពោះ​បាន ១២-១៥ សប្តាហ៍។ ការ​ពិនិត្យ​ក្នុង​អំឡុង​នេះ ដើម្បី​ដឹង​ថា ម៉ាក់ៗ​មាន​កូន​តែ​មួយ ឬ​ក៏​ភ្លោះ ថ្ងៃ​សម្រាល​ពេល​ណា និង​រក​ភាព​មិន​ប្រក្រតី​របស់​គភ៌។

លើកទី៣៖ ពេល​គភ៌​អាយុ​បាន ២៣-២៥ សប្តាហ៍។ ការ​ពិនិត្យ​អេកូ​លើក​ទី៣​នេះ គ្រូពេទ្យ​នឹង​មើល លម្អិត​ពី​សរីរាង្គ​របស់​កូន​យើង ក្នុង​នោះ​មាន ខួរក្បាល តើ​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល​អត់? អាអូន​មាន​គ្រប់​លក្ខណៈ ឬ​ក៏​មាន​ឆែប​មាត់? បេះដូង​ប្រហោង​អត់? សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ប្លោក​នោម ពេញ​លក្ខណៈ​ទេ? ដៃ​ជើង​មាន​គ្រប់​នៅ? អ្វី​ដែល​ម៉ាក់​ប៉ា​រំភើប​នោះ មើល​អេកូ​ពេល​នេះ ដឹង​ភេទ​បេប៊ី​ច្បាស់​ហើយ។

លើកទី៤៖ នៅ​ចន្លោះ​ពី​សប្តាហ៍ ៣៣-៣៥។ មិន​ដូច​ការ​ពិនិត្យ​លើក​មុន​ទេ គ្រូពេទ្យ​នឹង​មើល​ពី​ការ​លូតលាស់ និង​សុខភាព​បេប៊ី ទម្រង់-ទម្ងន់កូន ទីតាំងសុក បរិមាណ ទឹកភ្លោះ និង​បញ្ហា​ផ្សេងៗ ទៀត។

លើកទី៥៖ កៀក​ថ្ងៃ​សម្រាល។ ការ​មើល​អេកូ​ចុងក្រោយ​នេះ ដើម្បី​តាមដាន​សុខភាព​បេប៊ីតើ​មាន​ខ្សោយ​ឬ​អត់? ទម្ងន់​បាន​ប៉ុន្មាន? មើល​ទឹកភ្លោះ តើ​អស់​ទឹកភ្លោះ​ទេ? ទឹក​ភ្លោះ​តិច ឬ​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មើលអេកូពេលណា ទើបដឹងថាកូនក្នុងពោះមានជំងឺ Down Syndrome ឬអត់?

ឆ្លុះអេកូមានសុវត្ថិភាពឬអត់? គួរឆ្លុះនៅពេលណាខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម