backup og meta

ឆ្លុះអេកូមានសុវត្ថិភាពឬអត់? គួរឆ្លុះនៅពេលណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jul 13, 2020

    ឆ្លុះអេកូមានសុវត្ថិភាពឬអត់? គួរឆ្លុះនៅពេលណាខ្លះ?

    ឆ្លុះអេកូ មិន​មែន​សម្រាប់​តែពេល​ពពោះ​នោះទេ យើង​អាចឆ្លុះអេកូ​ដើម្បីតាមដាន និងវិភាគបញ្ហាមួយចំនួន ក្រៅ​ពី​រឿងពពោះដូច​គ្នា។ ប៉ុន្តែមានមតិជាច្រើនធ្លាប់លើកឡើងពីសុវត្ថិភាពនៃ​ការ​ឆ្លុះ​អេកូ ពិសេស​ស្រីៗ​កំពុង​ពពោះ ឆ្លុះប៉ុន្មានដងទើបមិនប៉ះពាល់កូនក្នុងផ្ទៃ? គួរ​ឆ្លុះ​នៅ​កន្លែង​ណា?។ សម្រាប់ចម្លើយវិញ “Hello គ្រូពេទ្យ” នឹងបកស្រាយក្នុងអត្ថបទនេះ។

    គួរឆ្លុះអេកូប៉ុន្មានដងទើបមានសុវត្ថិភាព?

    ការឆ្លុះអេកូ ឬជាភាសាបច្ចេកទេសហៅថា Ultrasound ត្រូវចាត់ទុកថាមានសុវត្ថិភាពទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ នៅពេលយើងប្រើប្រាស់ក្នុងគោលដៅវេជ្ជសាស្ត្រ។ ជាមួយគ្នានេះ ការឆ្លុះអេកូ ឬ Ultrasound មិនបានបង្កឲ្យមានជាតិវិទ្យុសកម្ម​ជះ​មកលើសុខភាពយើង និងកូននោះដែរ ហើយ​មានតែគ្រូពេទ្យទទួលបាន​ការហ្វឹកហាត់ជំនាញច្បាស់លាស់ ទើបអាចបញ្ជាក់លទ្ធផលច្បាស់ពីការឆ្លុះអេកូ។ ជាការណែនាំ ការ​ឆ្លុះអេកូមើលការលូតលាស់របស់កូនក្នុងផ្ទៃ យើង​​ត្រូវ​ធ្វើ​ឡើងជាមួយ​​គ្រូពេទ្យដែល​មាន​ជំនាញឆ្លុះអេកូត្រឹមត្រូវ ទទួលស្គាល់ដោយសាលាវេជ្ជសាស្ត្រ និងក្រសួងសុខាភិបាល។

    បច្ចុប្បន្នពេទ្យមួយចំនួន តែប្រើបច្ចេកវិទ្យាឆ្លុះអេកូលក្ខណៈ 3D (គុណភាពខ្ពស់ និងរូបភាពជាវីដេអូរស់រវើក) ខណៈបច្ចេកវិទ្យាឆ្លុះអេកូ 4D ត្រូវគេប្រើដើម្បីជួយពេទ្យអាចមើលដឹងពីភាពមិនប្រក្រតីនៃគភ៌ និងបញ្ហាពិការពីកំណើតជាដើម។

    ទោះជាយ៉ាងណា ប្រភេទនៃការឆ្លុះអេកូទាំងនេះ ក៏សម្បូរច្រើនដែរ​នៅតាមគ្លីនិក ឬនៅ​តាម​ផ្ទះពេទ្យតូចៗ ដែលជាហេតុនាំឲ្យអ្នកដែលពិនិត្យយើង អាចមិនមានបច្ចេកទេសត្រឹមត្រូវ ឬមិនបានចូលហ្វឹកហាត់ផ្នែក​នេះ​បានជាក់លាក់។ ការណ៍នេះ​នាំឲ្យអ្នកជំនាញជឿថា អាចធ្វើ់​ឲ្យ​អ្នកទៅពិនិត្យ​មិនបាន​ទទួលព័ត៌មានត្រឹមត្រូវ ឬច្បាស់លាស់​។ ។ ដោយ​ហេតុ​នេះ ការ​ឆ្លុះ​អេកូ តែង​ត្រូវ​គេ​ណែនាំ​ឲ្យ​ធ្វើ​ឡើងតែនៅ​តាម​គ្លីនិក ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​មាន​វេជ្ជបណ្ឌិត​ជំនាញ​ច្បាស់​លាស់។

    លើសពីនេះ គ្នាយើងត្រូវចាំថា ការឆ្លុះអេកូ គឺមានសុវត្ថិភាពក្នុងផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ដោយករណីខ្លះ វាអាចធ្វើឲ្យជាលិកាក្នុងរាងកាយយើងឡើងកម្តៅ និងបង្កឲ្យមានការកើនឡើងពពុះ អំឡុងពេលប្រើប្រាស់ផងដែរ។ ក្រុមអ្នកជំនាញ​នៅមិនទាន់ច្បាស់ពីផលប៉ះពាល់យូរអង្វែងនៃកម្តៅកើនលើជាលិកា និងការឡើងពពុះ នៅពេលការឆ្លុះអេកូនេះ ទៅ​លើ​ការ​ឆ្លុះ​ផ្សេងៗ​ក្រៅពីតម្រូវការលើផ្នែកវេជ្ជសាស្ត្រ ឬអ្នកដែលមិនមានជំនាញត្រឹមត្រូវនៅឡើយទេ។

    ទោះជាយ៉ាងណា ការឆ្លុះអេកូ គឺចាំបាច់ត្រូវធ្វើក្នុងគោលដៅវេជ្ជសាស្ត្រតែមួយមុខប៉ុណ្ណោះ ដោយផ្អែកលើវេជ្ជបញ្ជាពីគ្រូពេទ្យ និងធ្វើដោយពេទ្យមានជំនាញច្បាស់លាស់។ នេះបើតាម​សេចក្តីប្រកាសរបស់រដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក FDA ចេញកាលពីឆ្នាំ ២០១៤។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម