backup og meta

ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?

ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?

ចំពោះ​ស្ត្រី​វ័យ​ចាប់ពី​វ័យ ៣៥ ឆ្នាំ​ឡើង​ទៅ ជួបបញ្ហា​ពិបាក​មាន​កូន ហើយ​បើ​សិន​ជា​មា​នក៏​ជួប​ហានិភ័យ​ខ្លាំង​ដែរ។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​បញ្ហាពិបាកមានកូនចំពោះ​ស្ត្រី​អាយុច្រើន។

លោក​វេជ្ជបណ្ឌិតថា ស្ត្រី​ដែល​វ័យ ៣៥ ឆ្នាំ ឬ​លើស​ពី​នេះ មិន​ទាន់​មាន​កូន​អាច​មាន​មូលហេតុ​ជាច្រើន​ដូចជា​ការពន្យារ​កំណើត ​កត្តា​ការងារ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាដើម។ ការ​មាន​កូន​នៅ​អាយុ​ប៉ុណ្ណេះ បង្ក​ជា​បញ្ហា​​អាក្រក់​ដល់​សុខភាព​​ស្ត្រី ជា​ពិសេស​ប៉ះពាល់​ដល់​ទារក​ក្នុង​​ផ្ទៃ​នៅ​ពេល​សម្រាល។

ពពោះ

កត្តា​ផ្សេង​ៗ​ទៀត​ដែល​ជះ​ឥទ្ធិពល​លើ​ស្ត្រី​ក្នុង​ការ​ពិបាក​មាន​ផ្ទៃពោះ​ដូចជា ជក់​​បារី ផឹក​ស្រា ការ​ឡើង ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេក ការ​បរិភោគ​មិន​បាន​គ្រប់គ្រាន់ ពិសេស​សារជាតិ​មាន​សារៈសំខាន់​ដូចជា អាស៊ីដហ្វូលិក ជាតិ​ដែក ស័ង្កសី និង​វីតាមីន B12 ការ​ឆ្លង​ជំងឺ​កាម​រោគ ការ​ប៉ះពាល់​ជាមួយ​សារជាតិ​គីមី​មួយ​ចំនួន​ដូចជា ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ភាព​មិន​ប្រក្រតី​នៃ​តួ​ស្បូន មាត់ និង​កស្បូន ការ​រលាក​នៅ​ស្រទាប់​ក្នុង​ស្បូន ឬ​មាន​ដុំ​ដុះ​សាច់​ក្នុង​ស្បូន​ក៏​ជា​មូលហេតុ​ចម្បង​ដែរ។

ស្ត្រី​វ័យ​ចំណាស់​អ័រម៉ូន​អុកស៊ីតូស៊ីន  (Oxytocin) ដែល​មាន​មុខងារ​ជួយ​សម្រួល​ដល់​ការ​សម្រាល​កូន មាន​ការ​ថយ​ចុះ​ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រាល ឬ​សម្រាល​មិន​រួច​ផង​ក៏​មាន​ដែរ។ មួយ​វិញទៀត​អ័រម៉ូន (Progesterone) ដែល​មាន​មុខងារ​ផលិត​អំប្រ៊ីយ៉ុង​ការពារ និង​ថែ​បំប៉ន​ទារក​ក្នុង​ផ្ទៃ​ក៏​មិន​សូវ​មាន ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិន​ល្អ ឬ​មាន​បញ្ញា​មិន​ប្រក្រតី​ថែម​ទៀត។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម