backup og meta

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​ណែនាំ និង​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ ឬ​យ៉ាង​ហោច​ណាស់​តិច​ជាង ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ជាតិ​កាហ្វេអ៊ីន​បាន​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​គុណវិបត្តិ​ផ្សេង​ៗ​កើត​ឡើង​ដល់​ទារក រួម​ទាំងម្ដាយ បើ​ផឹក​កាហ្វេ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ។

១- ចំពោះ​កូន

  • អាច​បណ្ដាល​ឲ្យ​រលូត​កូន
  • កូន​កើត​មិន​គ្រប់​ខែ
  • ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ
  • ប៉ះពាល់​ដល់ទង​សុក​ដែល​យក​សារជាតិទៅ​ចិញ្ចឹម​កូន។

២- ចំពោះ​ខ្លួនឯង

  • ញ័រទ្រូង
  • លើស​សម្ពាធ​ឈាម
  • គេង​មិន​លក់
  • ក្រហាយ​ទ្រូងដោយអាស៊ីដក្រពះច្រាលឡើង។

ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គ្រាន់តែ​ផឹក​កាហ្វេ​សោះ អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ? លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា នៅ​ពេល​យើង​ផឹក​កាហ្វេ ជាតិ​កាហ្វេអ៊ីន​ឆ្លង​កាត់​ទងសុក​ចូល​ទៅ​ក្នុង​ទឹកភ្លោះ និង​ចរន្តឈាម​របស់​ទារក។ ស្រប​ពេល​ដែល​រាងកាយ​យើង​ធ្វើការ​រំលាយ​អាហារ និង​អាច​កម្ចាត់​ជាតិ​កាហ្វេ​អ៊ីន​ចេញ​ពី​រាងកាយ​បាន តែ​ទារក​វិញ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ដំណើរ​កម្ចាត់​ជាតិ​កាហ្វេអ៊ីន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម