អំឡុងពពោះគឺជាពេលដែលស្រ្តីគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នទៅគ្រប់ផ្នែកទាំងអស់នៃជីវិតរស់នៅប្រចាំថ្ងៃ។ កាលណាម្តាយមានបញ្ហាអ្វីមួយទៅលើសុខភាព វាក៏អាចមានផលប៉ះពាល់ទៅដល់កូនក្នុងផ្ទៃបានដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អំឡុងពពោះគឺជាពេលដែលស្រ្តីគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នទៅគ្រប់ផ្នែកទាំងអស់នៃជីវិតរស់នៅប្រចាំថ្ងៃ។ កាលណាម្តាយមានបញ្ហាអ្វីមួយទៅលើសុខភាព វាក៏អាចមានផលប៉ះពាល់ទៅដល់កូនក្នុងផ្ទៃបានដែរ។
ទាក់ទងនឹងជំងឺដែលអាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃបាន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ប្រភេទជំងឺដែលអាចឆ្លងដល់កូនក្នុងផ្ទៃបាន គឺមានជំងឺកាមរោគមួយចំនួនដូចជា ប្រមេះទឹកបាយ ប្រមេះទឹកថ្លា ស្វាយ រើម មេរោគថ្លើម និងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងករណីដែលម្តាយមានជំងឺប្រភេទនេះ ហើយមិនចង់ឆ្លងទៅដល់កូន គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះគ្រូពេទ្យអាចមានវិធីការពារដោយ៖
ទី១. ការពារដោយការចាក់វ៉ាក់សាំង
ទី២. ការពារជំងឺកុំឲ្យរាលដាលកាន់តែខ្លាំង
ទី៣. ការពារដោយការប្រើថ្នាំផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
លើសពីនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថែមទៀតថា មានជំងឺមួយចំនួនទៀតអាចឆ្លងតាមរយៈទងសុកដែលអាចបណ្តាលឲ្យប៉ះពាល់ដល់កូនធ្ងន់ធ្ងររួមមាន៖
– ស្អូច
– កញ្រ្ជិល
– អុតស្វាយ
– គ្រុនចាញ់
– Toxoplasmosisជាដើម។
ដូចនេះ ម៉ាក់ៗដែលមានផ្ទៃពោះគួរថែទាំសុខភាពឲ្យបានល្អ ត្រូវប្រយ័ត្ននឹងសកម្មភាព របបអាហារ និងរបៀបរស់នៅប្រចាំ ដើម្បីសុខភាពផ្ទាល់ខ្លួន និងសុខភាពកូនក្នុងផ្ទៃ បើមិនចង់ឲ្យកូនកើតមកមានបញ្ហា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕