ក្នុងពេលពពោះ ម៉ាក់ៗត្រូវការការថែទាំសុខភាពឲ្យបានល្អ ទាំងរបៀបរស់នៅ និងផ្គត់ផ្គង់ចំណីអាហារឲ្យគ្រប់គ្រាន់ ដើម្បីឲ្យសុខភាពរឹងមាំ តែបើម៉ាក់ៗដែលមានសុខភាពខ្សោយ មិនដឹងធ្វើយ៉ាងណា គួរធ្វើតាមការណែនាំពីគ្រូពេទ្យជំនាញខាងក្រោម។
បើតាមការណែនាំរបស់លោកស្រី អ៊ួង លីដា នាយសាលផ្នែកបន្ទប់សម្រាល នៃមជ្ឃមណ្ឌលជាតិគាំពារមាតា និងទារក បានពន្យល់ថា គ្មានស្រ្តីណាដែលខ្សោយអាចមានផ្ទៃពោះបានទេ ស្ត្រីម្នាក់ៗសុទ្ធតែខ្លាំងទាំងអស់។ លោកស្រីវេជ្ជបណ្ឌិត បន្តថា ប៉ុន្តែ ក្នុងករណីដែលស្រ្តីមានផ្ទៃពោះ មានអាការៈឧស្សាហ៍ឈឺនេះ ឈឺនោះ មានអារម្មណ៍ថាអស់កម្លាំង អាចបណ្តាលមកពីការចាញ់កូន ឬបញ្ហាសុខភាពតិចតួចទាក់ទងនឹងពេលពពោះប៉ុណ្ណោះឯង។
ប្រសិនបើសុខភាពខ្សោយពេលចាញ់កូន ឬបណ្តាលមកពីប្រែប្រួលកាយសម្បទាពេលពពោះ លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា ស្រ្តីៗដែលមានអាការៈចាញ់កូន មិនត្រូវប្រើថ្នាំដាច់ខាត ព្រោះកាលណាប្រើថ្នាំ ពេទ្យមិនអាចពិនិត្យដឹងពីសុខភាពកូនបានល្អទេ។ ជំនួសពីការញ៉ាំថ្នាំ លោកស្រី បានណែនាំឲ្យ ស្រ្តីដែលពពោះគួរតែ៖
– បំប៉នអាហារឲ្យគ្រប់គ្រាន់
– គេងឲ្យបានគ្រប់គ្រាន់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕