backup og meta

ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?

ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?

ពេល​​សម្រាល​កូន​រួច ម៉ាក់​ៗ​គ្រប់​រូប​នៅ​មិន​ទាន់​រួច​ស្រណុក​ខ្លួន​បាន​ទេ នៅ​មាន​ឈឺ​ចាប់​កន្លែង​នេះ កន្លែង​នោះ​លើ​រាង​កាយ ជាពិសេសគឺ​ស្បូន​​តែម្តង។ បើឈឺស្បូនខ្លាំង ទ្រាំមិនបាន ចង់ចាក់ថ្នាំបំបាត់ការឈឺចាប់ អាចមានបញ្ហាដល់សុខភាពទេ?

ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ពេល​ឈឺ​ស្បូន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្រ្តី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែនសុខ បាន​ឲ្យ​ដឹង​ថា គ្រប់​ស្រ្តី​ទាំង​អស់ តែង​តែ​មាន​ការ​ឈឺ​ចាប់​ស្បូន​បន្តិច​បន្តួច ប៉ុន្តែ​វា​ភាគ​ច្រើន​តែង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​យ៉ាង​យូរ​ក្នុង​មួយ​សប្តាហ៍​។

អត្ថបទពាក់ព័ន្ធ៖ សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?

លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​ថ្មី​ថ្មោង ឈឺ​ស្បូន​ដល់​ថ្នាក់​មិន​អាច​ទ្រាំ​បាន អាច​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់បាន។ ការ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក្នុង​ពេល​ឈឺ​ចុក​ចាប់​ស្បូន បន្ទាប់​ពី​សម្រាល​រួច មិន​មាន​បញ្ហា​អី​ប៉ះពាល់​ដល់​សុខភាព ឬ​ផ្តល់​ផល​ពិបាក​ណាមួយ​ឲ្យ​រំខាន​ដល់​ស្រ្តី​ទើប​សម្រាល​នោះ​ទេ។

ក្នុង​ករណី​ខ្លះ មាន​ស្រ្តី​ទើប​សម្រាល​ថា ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហើយ​ចេះ​តែ​ឈឺ​ចុក​ចាប់​ចង្កេះ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ឈឺ​ចុក​ចាប់​ចង្កេះ​ក្រោយ​សម្រាល​រួច វា​តែង​តែ​មាន​ហើយ ក៏​ប៉ុន្តែវា​គ្មាន​អ្វី​ជា​បញ្ហា​គួរ​ឲ្យ​ម៉ាក់ៗ​បារម្ភ​ពេក​ទេ។ ទោះ​យ៉ាង​ណា ប្រសិន​បើ​មិន​ប្រក្រតី​សុខភាព​កន្លែង​ណាមួយ គួរ​ប្រញាប់​ប្រាប់​ពេទ្យ​ជំនាញ​ឲ្យ​ដឹង ជៀស​វាង​មាន​បញ្ហា​ធ្ងន់​ធ្ងរ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម