backup og meta

បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jul 20, 2020

    បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក

    ខ្វះជាតិទឹក ជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់សុខភាព​អាចកើតមានលើគ្នាយើងទាំងអស់ មិនប្រកាន់ភេទប្រុស ស្រី ក្មេង ឬចាស់នោះទេ។ ចំពោះស្រីៗកំពុងពពោះខ្វះជាតិទឹកវិញ ច្បាស់ជាកាន់តែវីវរមិនខាន​អាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។

    ១- ឡើងកម្តៅរាងកាយ

    អំឡុងពេលពពោះ ស្រីៗគ្នាយើងងាយប្រឈមឡើងកម្តៅរាងកាយខ្លាំងណាស់ ដោយសារការឡើងទម្ងន់ និងរាងកាយយើងផ្ទាល់ ដែលកើតចេញពីសកម្មភាពផ្សេងៗ​របស់​យើង។ កត្តានេះ ក៏ដោយសាររាងកាយយើងបញ្ចេញ​ញើសច្រើនជាងពេលធម្មតា នាំឲ្យកាន់តែខ្វះជាតិទឹក។ អ្នកជំនាញណែនាំថា គ្នាយើងគួរផឹកទឹកយ៉ាងហោចណាស់ ១០កែវ ក្នុងមួយថ្ងៃ។

    ២- ឈឺក្បាលប្រកាំង

    ឈឺក្បាលប្រកាំង​ជាអាការៈឈឺក្បាលធ្ងន់ធ្ងរជាងឈឺក្បាលធម្មតា ពិសេសនៅពេលយើងកំពុងមានផ្ទៃពោះ និងមិនអាចប្រើប្រាស់​ថ្នាំដូចធម្មតាបាន។ ការភ្លេចរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ​អាចធ្វើឲ្យយើងវិលមុខ ធ្លាក់ចុះសម្ពាធឈាម ឈឺក្បាល ឬ​ឈឺក្បាលប្រកាំងតែម្តង។ ហេតុនេះដើម្បីការពារអាការៈឈឺក្បាល​ប្រកាំង​ពេលពពោះ យើង​ត្រូវតែរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ។

    ៣- មានឆ្លងរោគនៅតម្រងនោម

    បើយើងផឹកទឹកមិនបានគ្រប់គ្រាន់ យើងក៏មិនអាចនោមបានច្រើននោះដែរ មានន័យថាការនោមតិចតួច​អាចនឹងធ្វើឲ្យយើង​កាន់តែប្រឈមឆ្លងរោគនៅតម្រងនោម។ អ្វីគ្នាយើងត្រូវធ្វើ ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចេញជាតិ​ពុល​អស់ពីរាងកាយ។

    ៤- ធ្លាក់ចុះកម្រិតទឹកភ្លោះ

    នៅពេលរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ទឹកភ្លោះ​ក៏ចុះទាបដូចគ្នា នាំឲ្យទារកក្នុងផ្ទៃប្រឈមបញ្ហាពិការពីកំណើត។ ដំណាក់កាល​ដំបូង​នៃការពពោះ ទឹកភ្លោះ ក្នុងរាងកាយយើង​អាស្រ័យទៅលើទឹកយើងផឹកប្រចាំថ្ងៃ ហើយបើទឹកភ្លោះធ្លាក់ចុះ កូនយើងក៏មិន​អាចលូតលាស់បានល្អនោះដែរ និងប្រឈមបញ្ហាសុខភាពពីកំណើតជាច្រើន រាប់បញ្ចូលទាំងខ្សោយតម្រងនោម និងបំពង់​ទឹកនោម​តែ​ម្តង។

    ៥- កើតមិនគ្រប់ខែ

    ស្រីៗគ្នាយើងគ្មាននរណាម្នាក់ចង់ជួបបញ្ហានេះឡើយ ប៉ុន្តែបើក្នុងរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ គ្នាយើងប្រហែលប្រឈមកាន់​តែខ្ពស់ ពិសេសអំឡុងត្រីមាសទី ២ និងទី៣ នៃការពពោះ ព្រោះខ្វះជាតិទឹក​នឹងធ្វើឲ្យមានការកន្ត្រាក់ស្បូនមុនពេលកំណត់ ឬកើតមុខខែទៀតផង។ មូលហេតុចម្បង​នៅពេលយើងខ្វះជាតិទឹក​កម្រិត​ឈាម​នឹង​កើន​ឡើង​​នាំឲ្យកម្រិតអុកស៊ីតូស៊ីន​កើនខ្ពស់​ដូច​គ្នា ជា​ហេតុនាំឲ្យអាច​មានការ​សម្រាលមុនកំណត់នេះឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jul 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម