ចង់ទទួលបានរបបអាហារមានតុល្យភាពអំឡុងពេលពពោះ ស្រីៗគ្នាយើងទាំងអស់ គួរតែចេះថ្លឹងថ្លែងអាហារគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ អត្ថបទខាងក្រោមនេះ នឹងជួយគ្នាយើងយល់ច្បាស់ពីអាហារណាញ៉ាំទៅមានសុខភាពល្អ ពិសេសអំឡុងពេលពពោះតែម្តង។
១- ពពោះគួរញ៉ាំអី្វខ្លះ?
ដើម្បីសុខភាពល្អ គ្នាយើងអាចញ៉ាំអាហារណាដែលគ្មានជាតិស្ករ ឬអាហារ និងភេសជ្ជៈមានជាតិស្ករតិចតួចបានហើយ។
ស្រីៗពពោះអាចញ៉ាំអាហារផលិតពីសាច់សត្វ ដែលមានជាតិខ្លាញ់ទាបដូចជា អាហារស្ងោរ ឬសាច់ចម្អិនឆ្អិនល្អ សាច់មានជាតិខ្លាញ់ទាប និងសាច់ត្រីសម្បូរខ្លាញ់ ទឹកដោះគោគ្មានជាតិខ្លាញ់ ក៏ដូចជាផលិតផលផលិតពីទឹកដោះមួយចំនួនដែលបានសម្លាប់មេរោគត្រឹមត្រូវ។
អំឡុងពេលពពោះ គ្នាយើងនៅតែមានញ៉ាំបង្អែម និងអាហារមានខ្លាញ់ឆ្អែតបានដដែល គ្រាន់តែត្រូវកម្រិតបរិមាណឲ្យសមល្មម ឬតិចតូចទៅបានហើយ។
ក្រុមប្រឹក្សាសុខភាពចំណីអាហារ នៃក្រសួងសុខាភិបាលប្រទេសសឹង្ហបុរី Health Promotion Board បានណែនាំឲ្យស្រីៗពពោះ គួរញ៉ាំអាហារដូចខាងក្រោម ដើម្បីទទួលបានសុខភាពល្អ ទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
- អាហារអីខ្លះល្អខ្លាំងសម្រាប់ស្រីៗកំពុងពពោះ?
- បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន
- ជិតគ្រប់ខែ ស្ត្រីពពោះអាចតមអាហារបាន តែប្រយ័ត្នបន្តិច
២- អាហារប្រចាំថ្ងៃ
ស្រីៗកំពុងពពោះ គួរផឹកទឹកតិចបំផុត ១,២ លីត្រ/ថ្ងៃ ឬ ១-២ កែវ គ្រប់ពេលញ៉ាំអាហារ និងអាចផឹកចន្លោះពេលញ៉ាំអាហារបន្ថែមទៀត។ ភេសជ្ជៈដែលត្រូវរាប់បញ្ចូលជាជាតិទឹក គឺមានតែបុរាណ និងតែផ្លែឈើគ្មានជាតិស្ករ ហើយបើផឹកទឹកផ្លែឈើចម្រោះ គឺកាន់តែប្រសើរ។
ត្រូវញ៉ាំអាហារចម្អិនពីបន្លែឲ្យបាន ៣ដង និងផ្លែឈើ ២ ដង/ថ្ងៃ។ អាហារផលិតពីគ្រាប់ធញ្ញជាតិល្អសម្រាប់ស្រីៗពពោះមាននំបុ័ង ប៉ាស្តា និងបាយ (បើអាចញ៉ាំជាអាហារគោលប្រចាំថ្ងៃ គឺល្អ) ឬយើងអាចញ៉ាំដំឡូងបារាំងលាយជាមួយប្រេងរុក្ខជាតិ មានជាតិខ្លាញ់តិចតួចក៏បាន។
៣- កម្រិតបរិមាណអាហារ
– ទឹកដោះគោ និងផលិតផលពីទឹកដោះគោ៖ ញ៉ាំយ៉ាងតិច ៣ លើក/ថ្ងៃ ប៉ុន្តែត្រូវតែជាផលិតផលមានជាតិខ្លាញ់ទាប។។
– សាច់សត្វ និងត្រី (មិនមែនសាច់ឆៅ)៖ ញ៉ាំសាច់គ្មានជាតិខ្លាញ់ ឬផលិតផលពីសាច់គ្មានជាតិខ្លាញ់ឲ្យបាន ៣-៤ ដង/សប្តាហ៍ ហើយត្រូវញ៉ាំត្រីឲ្យបាន ២ ដង/សប្តាហ៍ ដូចជាត្រី ស្បៃកា ត្រីសាល់ម៉ុនជាដើម។
៤- កម្រិតបរិមាណអាហារផ្សេងៗ
– ប្រេង និងជាតិខ្លាញ់៖ ការប្រើប្រាស់ប្រចាំថ្ងៃ ប្រេងបន្លែអាចប្រើប្រហាក់ប្រហែល ២ស្លាបព្រាបាយ សម្រាប់ចម្អិនអាហារ និងខ្លាញ់ ១-២ ស្លាបព្រាបាយ សម្រាប់ញ៉ាំជាមួយនំបុ័ង ឬចម្អិនអាហារ។
– បង្អែម និងអាហារសម្រន់៖ ១ កូនចាន/ថ្ងៃ។
[embed-health-tool-pregnancy-weight-gain]