backup og meta

ក្រៅពីហើមជើង ស្រ្តីពពោះអាចកើតមានអាការៈហើមនៅចំណុចទាំងនេះទៀត

ក្រៅពីហើមជើង ស្រ្តីពពោះអាចកើតមានអាការៈហើមនៅចំណុចទាំងនេះទៀត

អាការៈ​ហើម​ជើង​មិនមែន​ជួប​តាំងពី​ត្រីមាស​ដំបូង​ឡើយ ផ្ទុយ​ទៅ​វិញ​វា​កើត​ឡើង​អំឡុង​ចុង​ត្រីមាស​ទី​៣។ ក្រៅពី​ជើង នៅ​កន្លែង​ដទៃ​លើ​រូបរាងកាយ​ក៏​ឡើង​ហើមដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មិន​ស្រួល​ពេញ​ទាំង​រាងកាយ គ្រាន់តែ​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ជើង ហើយ​យើង​ក៏​មិន​បាន​ចាប់អារម្មណ៍។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រៅពី​ជើង​នៅ​មាន​កន្លែង​ផ្សេង​ទៀត​ដូចជា សុដន់  មុខ បបូរមាត់ ច្រមុះ អញ្ចាញធ្មេញ សរសៃ​វ៉ែន ទ្វារមាស អាច​មាន​ភាព​ខុស​ប្រក្រតី​បន្តិច​បន្តួច តែ​មិន​សូវ​ជា​កើត​មាន​ច្រើន​ឡើយ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា-ចិន​ សែន​សុខ​ បាន​បន្ត​ទៀត​ថា រាងកាយ​ ស្ត្រី​ពពោះ​ផលិត​ឈាម និង​សារធាតុ​រាវ​ច្រើន​ជាង ៥០% សម្រាប់​តម្រូវ​ការ​លូតលាស់​របស់​គភ៌​ក្នុង​ស្បូន​ម៉ាក់​ៗ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជួប​នឹង​អាការៈ​ហើម​ដៃ មុខ ជើង ក​ជើង និង​ប្រអប់​ជើង។ ទោះ​ជា​យ៉ាង​ណា​បញ្ហា​នេះ​តូចតាច​ប៉ុណ្ណោះ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច​ជាក់ជា​មិន​ខាន។

ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់​ៗ​ហើម​ជើង ហើយ​​មាន​ជំងឺ​ទឹកនោមប្រៃ និង​លើសឈាម​ទៀត​នោះ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្ត្រី​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ពេល​សម្រាល។ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​ហើម​ជើង គួរតែ​អនុវត្ត​ដោយ​លើកជើង​ឲ្យ​បាន​ខ្ពស់​បន្តិច ពេល​សម្រាក ឬ​យក​អ្វី​កល់​ដាក់​ឲ្យ​ជើង​ខ្ពស់​ជាង​បេះដូង ដើម្បី​ឈាម​ហូរ​ទៅកាន់​បេះដូង គេង​ផ្អៀង​ទៅ​ឆ្វេង​គ្រប់គ្រង​ទម្ងន់ កុំ​ឲ្យ​លើស​ខ្លាំង​ពេក ហាត់ប្រាណ​ជាដើម។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?

អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម