backup og meta

ម៉ាក់ៗដោះស្រាយបញ្ហាពិបាកគេងពេលពពោះ តាមតិចនិកងាយប៉ុន្មាននេះ

ម៉ាក់ៗដោះស្រាយបញ្ហាពិបាកគេងពេលពពោះ តាមតិចនិកងាយប៉ុន្មាននេះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​នៅ​ដំណាក់​កាល​ត្រីមាស​ដំបូង និង​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ ព្រោះ​ទំហំ​ពោះ​រីក​ធំ ទំហំ​កូន​ក៏​ធំ។ ទោះ​បញ្ហា​នេះ មិន​បង្ក​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ តែ​វា​រំខាន​ដល់​អារម្មណ៍​របស់​ស្ត្រី​ពពោះ​មែន​ទែន។

មូលហេតុ​អ្វី​ខ្លះ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ?

តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​ស្ត្រី​ពិបាក​គេង​ដូច​ជា៖

  • ការនោមញឹកញាប់
  • ក្អួត ឬចង្អោរ
  • ឈឺខ្នង
  • បញ្ហាសុដន់
  • មិនស្រួលពោះ
  • រមួលក្រពើ
  • ដកដង្ហើមបានខ្លីៗ
  • យល់សប្តិរវើរវាយ។

បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រេស។ គ្នាយើង​អាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​សម្រាល ឬ​បារម្ភ​ពី​តួនាទី​ក្លាយ​ជា​ម៉ាក់​ៗ​គេ ដែល​ក្តី​បារម្ភ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បញ្ឈរ​ភ្នែក​អំឡុង​ពេល​យើង​ដាក់​ខ្លួន​គេង។

តិចនិក​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ

១. គួរ​គេង​លើ​ខ្នើយ​រាង​ខ្ពស់​បន្តិច ដើម្បី​សម្រួល​ដល់​ការ​ដក​ដង្ហើម

២. ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន តែ ឬ​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ជូរ

៣. គេង​ផ្ងារ​បាន តែ​បើ​ងងឹត​មុខ ប្ដូរ​មក​គេង​ផ្អៀង​វិញ

៤. កល់​ខ្នើយ​ជើង

៥. ចៀស​វាង​អាហារ​ដែល​ពិបាក​រំលាយ

៦. ហាត់​ប្រាណ (ដើរ ឬ​ហាត់​យូហ្គា)

៧. ចៀសវាង​ញ៉ាំ​ទឹក​ច្រើន។

គេង​មិន​លក់​ពេល​ពពោះ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Insomnia During Pregnancy https://www.whattoexpect.com/pregnancy/symptoms-and-solutions/insomnia.aspx

Pregnancy Insomnia: Snooze Or Lose! https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/insomnia-during-pregnancy/

Tiredness and sleep problems https://www.nhs.uk/pregnancy/related-conditions/common-symptoms/tiredness/

កំណែ​ប្រែបច្ចុប្បន្ន

19/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

គេងមិនលក់ពេលពពោះដោយសារអ្វី? គួរឲ្យបារម្ភអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម