backup og meta

ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ May 13, 2020

    ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​?

    បន្ទាប់ពីឆ្លងទន្លេរួច ស្រីៗយើង​ត្រូវឆ្លងកាត់រយៈពេលមួយទៀត ដែល​ចាស់ៗ​តែ​ហៅថាសសៃខ្ចី។ នៅក្នុងរយៈពេលនោះរាងកាយនឹងចាប់​ផ្ដើម​ផ្លាស់ប្តូរទៅរកសភាពដើមវិញ ចំណែកឯក​សុខភាពផ្លូវចិត្តវិញក៏​អាច​មានការ​ប្រែ​ប្រួលផងដែរ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរទាំងនេះគឺមានលក្ខណៈខុសគ្នាទៅតាមស្ត្រីម្នាក់ៗផងដែរ។

    អាការៈហត់អត់ងងុយដោយសារកូនតូច និងជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេ

    បន្ទាប់ពីការឆ្លងទន្លេរួចស្រីៗ​យើង​មួយចំនួននឹងប្រឈមជាមួយនឹងអាការៈហត់អត់ងងុយដោយសារកូនតូច។ រឿងនេះគឺជារឿងធម្មតាទៅហើយ។ អារម្មណ៍នេះអាចកើតឡើងក្នុងរយៈពេលពីរទៅបីថ្ងៃ ឬអាចមានរយៈពេលរហូតដល់២សប្តាហ៍។ យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ជិត៨០%នៃអ្នកម្តាយថ្មោងថ្មីមានអារម្មណ៍ធុញថប់តប់ប្រម៉ល់ ឬអារម្មណ៍អវិជ្ជមាន។ នេះក៏ដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូននៅក្នុងខ្លួន។ រោគសញ្ញាទាំងនេះរួមមានការយំដោយមិនមានមូលហេតុ ការគេងមិនលក់ ភាពក្រៀមក្រំ ឆាប់ខឹង ភាពតានតឹង និងការប្រែប្រួលអារម្មណ៍ឆាប់រហ័ស។

    ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រីៗយើងកើតមានអាការៈទាំងនេះក្នុងរយៈពេលច្រើនជាង២សប្តាហ៍នោះយើងអាចមានជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេហើយ។ ស្ត្រីមួយចំនួនអាចនឹងមានអារម្មណ៍ថាខ្លួនមានកំហុស ឬមិនមានតម្លៃ។ ស្រីយើង​ខ្លះទៀត​បានបាត់បង់ចំណាប់អារម្មណ៍លើ​កូន​ទើប​កើត​ ឬអ្នកខ្លះ​ទៀតអាច​ថែមទាំងធ្វើបាបកូនតូចខ្លួនឯងទៀតក៏មានដែរ។

    ចំពោះអាការៈនេះគឺតម្រូវឱ្យមានការព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ថា ខ្លួនបានកើតមានអាការៈទាំងនេះអស់រយៈពេលយូរមកហើយ ឬមានគំនិតចង់ធ្វើបាបកូនតូចជាដើម។ ការបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេរួចអាចលេចឡើងគ្រប់ពេលគឺអាចរហូតដល់មួយឆ្នាំក្រោយពេលសម្រាលកូនរួចក៏មានដែរ។

    តើធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត

    ស្ទើរតែគ្រប់ស្ត្រីទាំងអស់ ក្រោយពេលឆ្លងទន្លេរួចពិតជាត្រូវការការថែទាំផ្លូវចិត្តពីសំណាក់ស្វាមី សមាជិកក្នុងក្រុមគ្រួសារ ឬមិត្តភក្តិ។ ចំណុចទាំងអស់ខាងក្រោមនេះអាចជួយស្រីៗយើងការដោះស្រាយបញ្ហាដែលកំពុងជួបបាន​។

    សម្រាកឱ្យបានច្រើន

    ព្យាយាមគេង និង​សម្រាកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ក្នុងរយៈពេលប៉ុន្មានខែដំបូងនេះទារកតូចអាចនឹងត្រូវការបៅដោះញឹកញាប់។ ដូច្នេះ ម៉ាក់ៗ​ត្រូវប្រាកដថា ខ្លួន​ទទួលបានការសម្រាកគ្រប់គ្រាន់ ហើយត្រូវគេងនៅពេលដែលកូនគេង។ ការគេងលក់ស្កប់ស្កល់គឺជាការព្យាបាលដ៏ល្អបំផុតនៃជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេ។

    ស្វែងរក​ជំនួយ

    ប្រសិនបើអាចមាននរណាម្នាក់ជួយយើង​​បានខ្លះ​ក្នុង​ការ​មើល​ថែកូន នោះ​ម៉ាក់ក៏​មិន​សូវបារម្ភច្រើន ។ នៅពេលដែលយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ហើយមានជំនួយពីនរណាម្នាក់នោះយើងត្រូវសម្រាកឱ្យបានច្រើន។

    ពិភាក្សាជាមួយអ្នកដទៃ

    នេះគឺជាវិធីដ៏ល្អសម្រាប់ម៉ាក់ៗក្នុងការកាត់បន្ថយភាពតានតឹងនៃការធ្វើជាម្តាយថ្មោងថ្មីដោយការចែករំលែកអារម្មណ៍ជាមួយនឹងអ្នក​ដទៃ។ យើងអាចនិយាយរឿងរាវទាំងនេះ​ជាមួយស្វាមី ឬគ្រួសារ ឬមិត្តភក្តិក៏បាន។

    បំបាត់អារម្មណ៍ហត់អត់ងងុយដោយសារកូនតូច

    ម៉ាក់ៗអាចស្វែងរកការកម្សាន្ដចិត្តមួយចំនួនដូចជា ស្តាប់តន្ត្រី មើលភាពយន្តកំប្លែង ឬការដើរទិញទំនិញជាដើម។ សកម្មភាពទាំងនេះនឹងជួយកាត់បន្ថយគំនិតអវិជ្ជមានរបស់យើង​ និងជួយធ្វើឱ្យយើង​មាន​អារម្មណ៍ល្អ​មកវិញបាន​។

    ស្ត្រីដែលមានជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេធ្ងន់ធ្ងរគួរតែជួបប្រឹក្សាជាមួយនឹងគ្រូពេទ្យឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ គ្រូពេទ្យអាចនឹងផ្តល់ឱសថ ឬការព្យាបាល ដើម្បីដោះស្រាយអាការៈជំងឺរបស់យើង។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ឫការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ May 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម