backup og meta

ប្រយ័ត្ន! ញ៉ាំ​អាហារមួយចំនួនពេល​ពពោះអាច​ប៉ះពាល់​​កូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 28, 2021

    ប្រយ័ត្ន! ញ៉ាំ​អាហារមួយចំនួនពេល​ពពោះអាច​ប៉ះពាល់​​កូន​

    ស្រីៗពេល​ពពោះ តែងតែ​ទទួល​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ស្វាមី និង​ក្រុមគ្រួសារ ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ បើ​និយាយ​រឿងញ៉ាំ​វិញ មាន​អាហារបំប៉ន​សឹង​គ្រប់​មុខ​ហើយ តែ​គួរ​ប្រយ័ត្ន​ចំពោះ​ភីហ្សា និង​ដំឡូង​បំពង ព្រោះ​វា​មាន​សារធាតុ អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ។

    អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Griffith របស់​អូស្ដ្រាលី ណែនាំ​ស្រីៗ ដែល​នឹង​ក្លាយ​ជា​ម៉ាក់ៗ គួរចៀសវាង​ញ៉ាំ​អាហារ ពង​ក្នុង​ប្រេង​បន្លែ ដូចជា​ដំឡូង​បំពង ឬ​ភីហ្សា។ អាហារ​ទាំង​នេះ មាន​ផ្ទុក​អាស៊ីដ Linoleic ជា​អាស៊ីដ​អូម៉េហ្គា ៦ អាច​ប៉ះពាល់​ទារក​ក្នុង​ស្បូន។ ការ​ព្រមាន​នេះ ក្រោយ​អ្នកស្រាវជ្រាវ រកឃើញ​ថា អាស៊ីដនេះ បណ្ដាល​ឲ្យ​ហើម​សារពាង្គកាយ​ខាង​ក្នុង សម្រាប់​ការ​សាកល្បង​លើ​សត្វ​កណ្ដុរ។

    មានផ្ទៃពោះ

    អ្នកស្រាវជ្រាវ ព្រមាន​ថា ការញ៉ាំ​អាហារ​មាន​ប្រេង​បន្លែ​ច្រើន អាច​បង្ក​ផលវិបាក​ពេល​ពពោះ និង​ធ្វើ​ឲ្យ​ទារក​លូតលាស់ មិន​បាន​ល្អ​នោះទេ។ ចំណែក​សេវាកម្ម​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) ក៏​ណែនាំ​ឲ្យ​ស្រី​ពពោះ ញ៉ាំ​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត​តិចតួច​ប៉ុណ្ណោះ ដែល​ខ្លាញ់​ប្រភេទ​នេះ​សម្បូរ​នៅក្នុង​​ប្រេង​បន្លែ។

    សម្រាប់​ការសិក្សា អ្នកស្រាវជ្រាវពិសោធ​លើ​សត្វ​កណ្ដុរ ដោយ​ឲ្យ​ស៊ី​អាហារ មាន​អាស៊ីដ Linoleic រយៈពេល ១០​សប្ដាហ៍។ លទ្ធផល បង្ហាញ​ថា កណ្ដុរ​ស៊ី​អាហារ​មាន​ជាតិ​អាស៊ីដ Linoleic កាន់តែ​ច្រើន បង្កើត​កូន​មក មាន​កម្រិត​អ័រម៉ូន​កំណត់​ការ​លូតលាស់​ទាប ហើយ​មាន​ប្រូតេអ៊ីន​បង្ក​ការ​រលាកនៅ​ក្នុង​ថ្លើម​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    អ្នកស្រាវជ្រាវបញ្ជាក់​ថា លទ្ធផល​នេះ បង្ហាញ​ថា អាស៊ីដ Lenoleic បង្កើន​ភាព​ប្រឈម​ នៃ​​ផលវិបាល​ពេល​ពពោះ និង​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​ទារក​មិន​បាន​ល្អ​នោះទេ។ លោកស្រី​វេជ្ជបណ្ឌិត Deanne Skelly ដែល​ដឹកនាំ​ការសិក្សា​នេះបញ្ជាក់​ថា វា​សំខាន់​ណាស់សម្រាប់​ស្រីៗពេល​ពពោះ ចាំបាច់​គិតគូរ​ពី​របប​អាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម