អ្នកស្រាវជ្រាវ ព្រមានថា ការញ៉ាំអាហារមានប្រេងបន្លែច្រើន អាចបង្កផលវិបាកពេលពពោះ និងធ្វើឲ្យទារកលូតលាស់ មិនបានល្អនោះទេ។ ចំណែកសេវាកម្មសុខាភិបាលជាតិអង់គ្លេស (NHS) ក៏ណែនាំឲ្យស្រីពពោះ ញ៉ាំអាហារមានខ្លាញ់មិនឆ្អែតតិចតួចប៉ុណ្ណោះ ដែលខ្លាញ់ប្រភេទនេះសម្បូរនៅក្នុងប្រេងបន្លែ។
សម្រាប់ការសិក្សា អ្នកស្រាវជ្រាវពិសោធលើសត្វកណ្ដុរ ដោយឲ្យស៊ីអាហារ មានអាស៊ីដ Linoleic រយៈពេល ១០សប្ដាហ៍។ លទ្ធផល បង្ហាញថា កណ្ដុរស៊ីអាហារមានជាតិអាស៊ីដ Linoleic កាន់តែច្រើន បង្កើតកូនមក មានកម្រិតអ័រម៉ូនកំណត់ការលូតលាស់ទាប ហើយមានប្រូតេអ៊ីនបង្កការរលាកនៅក្នុងថ្លើមទៀត។
អត្ថបទពាក់ព័ន្ធ៖
អ្នកស្រាវជ្រាវបញ្ជាក់ថា លទ្ធផលនេះ បង្ហាញថា អាស៊ីដ Lenoleic បង្កើនភាពប្រឈម នៃផលវិបាលពេលពពោះ និងធ្វើឲ្យការលូតលាស់របស់ទារកមិនបានល្អនោះទេ។ លោកស្រីវេជ្ជបណ្ឌិត Deanne Skelly ដែលដឹកនាំការសិក្សានេះបញ្ជាក់ថា វាសំខាន់ណាស់សម្រាប់ស្រីៗពេលពពោះ ចាំបាច់គិតគូរពីរបបអាហារ។