ទន្ទឹមនឹងប្រយ័ត្នប្រយែងខ្លួន ស្រីៗដែលកំពុងពពោះក៏ត្រូវចេះតាមដានសុខភាពខ្លួនឯង និងដឹងពីសញ្ញាគ្រោះថ្នាក់មួយចំនួនដែរ។ បើមានសញ្ញាទាំងប៉ុន្មានខាងក្រោមនេះ ស្រីៗមានផ្ទៃពោះមិនត្រូវពន្យារពេលឡើយ ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីជាបន្ទាន់។
ធ្លាក់ឈាមពេលពពោះជាសញ្ញាប្រកាសអាសន្ន អាចកូនរលូត គំរាមរលូត កូនក្រៅស្បូន សុកពាំងមាត់ស្បូន ឬរបេះសុកចេញពីស្បូន ដូចនេះបើមានធ្លាក់ឈាមតិច ឬច្រើន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?
២. ធ្លាក់ស មានក្លិន មានពណ៌
ធ្លាក់ស មានក្លិនមានពណ៌ ហើយរមាស់ ជាសញ្ញានៃការបង្ករោគនៅក្នុងទ្វារមាសដែលអាចបង្កឡើងដោយមេរោគ បាក់តេរី ផ្សិតជាដើម បើបន្តទុកយូរ មិនប្រញាប់ទៅជួបគ្រូពេទ្យទេ អាចនឹងប៉ះពាល់ដល់ការវិវត្តកូនផ្ទៃ ឬឆ្លងទៅកូនអំឡុងពេលសម្រាលកូន។
៣. នោមញឹកខ្លាំង ហើយពិបាកនោម
ត្បិតការនោមញឹកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះពិតមែន តែបើនោមញឹកញាប់ខ្លាំង ហើយពិបាកនោមទៀតនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះអាចមានជំងឺរលាកបង្ហួរនោម រលាកតម្រងនោម ការបង្ករោគដោយបាក់តេរី បើមិនព្យាបាលត្រឹមត្រូវទេ វានឹងបង្ករោគទៅតម្រងនោម ដែលប្រឈមនឹងការខូចតម្រងនោម និងធ្វើឲ្យកូនកើតមុនកំណត់។
៤. កូនមិនកម្រើក ឬកម្រើកតិចទៅៗ
ម៉ាក់ៗដែលមានកូនដំបូង អាអូនអាចកម្រើកនៅខែទី ៥ ឬ ៦ តែបើយើងធ្លាប់មានបេប៊ីពីមុនមកហើយនោះ កូនអាចកម្រើកលឿនបន្តិច គឺអំឡុងខែទី ៤ ឬ ៥។ បន្ទាប់ពីកម្រើកតិចៗ បេប៊ីអាចកម្រើកញឹកញាប់ ឬធាក់ម៉ាក់កាន់ខ្លាំងនៅជិតដល់ថ្ងៃសម្រាល។ ក្នុងករណីកូនក្នុងពោះមិនធ្វើចលនាទាល់តែសោះ ឬកម្រើកតិចទៅៗ អាចបញ្ជាក់ថាកូនយើងមានបញ្ហាអ្វីមួយមិនខាន ដូច្នេះម៉ាក់ៗប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យអេកូ តើមកពីអ្វី?
អាការៈឈឺពោះចង្កោមស្បូន ទាំងមិនទាន់ដល់ថ្ងៃសម្រាលនេះ ជាអាការៈកូនគំរាមកើតមុនខែ ដែលអាចលាយឡំជាមួយនឹងការធ្លាក់ឈាមតិចតួច យកល្អម៉ាក់ៗប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕