backup og meta

មានសញ្ញាទាំងនេះ ស្ត្រីពពោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

មានសញ្ញាទាំងនេះ ស្ត្រីពពោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

ទន្ទឹម​នឹង​ប្រយ័ត្ន​ប្រយែង​ខ្លួន ស្រីៗ​ដែល​កំពុង​ពពោះ​ក៏​ត្រូវ​ចេះ​តាម​ដាន​សុខភាព​ខ្លួន​ឯង និង​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែរ។ បើ​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ ប្រញាប់​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់។

១. ធ្លាក់ឈាម

ធ្លាក់​ឈាម​ពេល​ពពោះ​ជា​សញ្ញា​ប្រកាស​អាសន្ន អាចកូន​រលូត គំរាមរលូត កូន​ក្រៅ​ស្បូន សុក​ពាំង​មាត់​ស្បូន ឬ​របេះ​សុក​ចេញ​ពី​ស្បូន ដូចនេះ​បើ​មាន​ធ្លាក់​ឈាម​តិច ឬ​​ច្រើន ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

២. ធ្លាក់ស មានក្លិន មានពណ៌

ធ្លាក់ស មាន​ក្លិន​មាន​ពណ៌ ហើយ​រមាស់ ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាសដែលអាចបង្កឡើងដោយមេរោគ បាក់តេរី ផ្សិតជាដើម បើ​បន្ត​ទុក​យូរ មិន​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ទេ អាច​នឹង​​​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ផ្ទៃ ឬឆ្លងទៅកូនអំឡុងពេល​សម្រាល​កូន។

៣. នោម​ញឹក​ខ្លាំង ហើយ​ពិបាក​នោម

ត្បិត​ការ​នោម​ញឹក​ជា​​រឿង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិត​មែន តែ​បើ​នោម​ញឹក​ញាប់​ខ្លាំង ហើយ​ពិបាក​នោម​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​មានជំងឺ​រលាក​បង្ហួរ​នោម រលាកតម្រងនោម ការ​បង្ក​រោគ​ដោយ​បាក់តេរី បើ​មិន​​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​នឹង​បង្ក​រោគ​ទៅ​តម្រង​នោម ដែល​ប្រឈម​នឹង​ការ​ខូច​តម្រងនោម និង​ធ្វើ​ឲ្យ​​កូន​កើត​មុន​កំណត់។

៤. កូន​មិន​កម្រើក ឬ​កម្រើក​តិច​ទៅៗ

ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ បេប៊ី​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ករណី​កូនក្នុង​ពោះ​​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ ឬ​កម្រើក​តិច​ទៅៗ អាច​បញ្ជាក់​ថា​កូន​យើង​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន ដូច្នេះ​ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យដើម្បី​ពិនិត្យអេកូ តើមកពីអ្វី?​

អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងអត់! នេះពេលវេលាជាក់លាក់បេប៊ីក្នុងផ្ទៃចាប់ផ្តើមកម្រើក ប៉ុន្តែម៉ាក់ៗអត់ចាប់អារម្មណ៍

៥. ឈឺ​ពោះ​ចង្កោម​ស្បូន

អាការៈ​ឈឺ​ពោះ​ចង្កោម​ស្បូន ទាំង​មិន​ទាន់​ដល់​ថ្ងៃ​សម្រាល​នេះ ជា​អាការៈ​កូន​គំរាម​កើត​មុន​ខែ ដែល​អាច​លាយ​ឡំ​ជាមួយ​នឹង​ការ​ធ្លាក់ឈាមតិចតួច យក​ល្អ​ម៉ាក់ៗ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម