១. ឈឺពោះសម្រាលកូនទី១
ដំណាក់កាលដំបូង៖ ការកន្រ្ដាក់ស្បូនតែងមានរយៈពេលចន្លោះពី ៣០-៦០ វិនាទី។ ធម្មតា វាចាប់ផ្ដើម ២០ នាទី/ម្ដង បន្ទាប់មក ផ្លាស់ប្ដូរមក ៥ នាទី/ម្ដង។ ឯសញ្ញាកន្ត្រាក់ដល់ពេលសម្រាល មានរយៈពេល ៨-១២ ម៉ោងមុន សម្រាប់គ្នាយើងមានកូនដំបូង។ ដើម្បីជួយបំបាត់ការឈឺចាប់រយៈពេលវែងនេះ ម៉ាក់ៗអាចសម្រាក ងូតទឹក ញ៉ាំអាហារបន្តិចបន្តួច ពិសេសរបស់ផ្អែម ដូចជាទឹកដូង ទឹកសណ្តែក ទឹកត្រឡាច ដើរ និងហាត់ដកដង្ហើមយឺតៗ។
ដំណាក់កាលឈឺពោះកើតកូន៖ ការកន្រ្ដាក់សាច់ដុំស្បូនមានការកើនឡើងកាន់តែខ្លាំង ពី ៤៥ – ៦០ វិនាទី និងចាប់ផ្ដើមពី ៣-៥ នាទី/ម្ដង។ ករណីនេះអាចមានចន្លោះពី ៣-៦ ម៉ោង សម្រាប់ស្រីៗដែលសម្រាលកូនដំបូង។
២. ឈឺពោះសម្រាលកូនទី២ ឬកូនបន្ទាប់ទៀត
ដំណាក់កាលដំបូង៖ ការកន្រ្ដាក់ស្បូនមានរយៈពេលពី ៣០-៦០ វិនាទី ដូចកាលមានកូនទី១ដែរ។ ធម្មតា វាចាប់ផ្ដើម ២០ នាទី/ម្ដង បន្ទាប់មក ផ្លាស់ប្ដូរមក ៥ នាទី/ម្ដង។ សញ្ញាកន្ត្រាក់ដល់ពេលសម្រាលមានរយៈពេល ២-៥ ម៉ោង សម្រាប់គ្នាយើងមានផ្ទៃពោះលើកទី ២ ឬច្រើនជាងនេះ។