backup og meta

អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប

អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប

សាស្ត្រាចារ្យផ្នែកបង្កកំណើតនៅសាកលវិទ្យាល័យ Imperial នៃទីក្រុងឡុងដ៍បាននិយាយថា IVF (In Vitro Fertilization – ការបង្កកំណើតនៅមន្ទីរពិសោធន៍) គីជាបច្ចេកទេសដែលមិនជោគជ័យមួយ ដោយសារតែចំនួនពងមេ​ជីវិត​ញី ដែលអាចបង្កកំណើតបានបន្ទាប់ពីបង្កករួច អាច​ធ្វើ​បាន​ជោគជ័យក្នុង​កម្រិត​ទាបបំផុត​។

ការ​បង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍​ ច្រើន​ធ្វើ​ឡើង​នៅពេល​ស្រីៗ​យើង​មាន​ជំងឺ​ប្រ​ចាំកាយ​​ ឬ​ក្រោយ​ការព្យា​បាលជំងឺ​ហើយ​នាំឲ្យ​បាត់​បង់​លទ្ធភាព​បង្កកំណើត ឬ​សុខភាព​បង្កកំណើត​របស់ស្រ្តីខ្សោយជាដើម។ ដូចនេះ​ហើយ​បានជា​ស្រ្តី​មួយ​ចំនួន​ត្រូវ​ជ្រើស​រើស​វិធី​បង្កកពងមេជីវិតញី មុន​ពេល​ទទួលការ​ព្យាបាល ដើម្បី​ទុក​សម្រាប់​បង្កកំ​ណើតជាមួយ​មេជីវិត​ឈ្មោល​ជាក្រោយ។​

វដ្តនៃ IVF ចាប់ផ្តើមពីការបង្កកពងមេជីវិតញី៖

– ពងមេជីវិតញីដែលបង្កកទុក នឹងត្រូវយក​មក​រំលាយ

– ពងដែលប្រើបាន និងត្រូវបានយកទៅបង្កកំណើតជាមួយមេជីវិតឈ្មោល​

– ក្រោយពីរំលាយ ពងដែលបង្កកំណើតបានជោគជ័យនឹងចាប់ផ្តើមវិវឌ្ឍទៅជាអំប្រ៊ីយ៉ុង

– ក្នុងចំណោមអំប្រ៊ីយ៉ុងទាំងអស់អាចមានមួយទៅពីរ ឬអាចបីសម្រាប់មនុស្សស្រីដែលមានអាយុច្រើនជាង៤០ឆ្នាំ នឹងត្រូវបានបញ្ចូលទៅក្នុងស្បូន។

អត្ថបទពាក់ព័ន្ធ៖

លោក Winston ជាសាស្ត្រាចារ្យផ្នែកបង្កកំណើតនៅ​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ងថា​បើ​គិតទៅលើអត្រារស់រាន​មាន​ជីវិត​របស់​ទារក​ដែល​កើត​ចេញ​ពី​ពង​មេជីវិត​ញី​នោះគឺមាន​ត្រឹមតែ១% ប៉ុណ្ណោះ។  ដោយឡែកតាមទិន្នន័យរបស់អាជ្ញាធរការបង្កកំណើត និងសិក្សា​ពី​អំប៊ី្រយ៉ុងមនុស្ស (Human Fertilisation and Embryology Authority – HFEA) ​បានបង្ហាញថាអត្រាជោគជ័យមាន ១,​៨% ប៉ុណ្ណោះ​កាលពីឆ្នាំ២០១៦។

មូលហេតុដែលធ្វើឲ្យការវាស់វែងទៅលើអត្រាជោគជ័យរវាង HFEA និង លោក Winston ខុសគ្នាគឺ​ដោយ​ផ្អែកទៅលើដំណាក់កាលផ្សេងៗនៃការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍( IVF) នេះ។ អត្រាជោគជ័យ ១% របស់លោក Winston គឺសំដៅទៅលើចំនួនសមាមាត្រនៃពងទាំងអស់ដែលគេបង្កក និងរំលាយសម្រាប់ការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍ ដែលអាចបង្កកំណើត និងទារកដែលកើតពីពងទាំងនេះអាចរស់រានបាន។ ប៉ុន្តែ HFEA ធ្វើការកំណត់លើការជោគជ័យដោយពឹងទៅលើចំនួនអំប្រ៊ីយ៉ុងដែលអាចបង្កកំណើត​ជាទារកនិងរស់រានមានជីវិត។ ប្រសិនជាកំណត់ភាពជោគជ័យតាម HFEA ក្នុងឆ្នាំ២០១៧ អត្រាជោគជ័យមានរហូតដល់ ១៩% នៃការធ្វើ​ការបង្កកំណើតនៅមន្ទីរពិសោធន៍ ដោយប្រើប្រាស់ពងរបស់ខ្លួនផ្ទាល់។

អត្ថបទពាក់ព័ន្ធ៖ 

ទិន្នន័យ HFEA ផ្តោតទៅលើអត្រាកំណើតគិតចាប់ពីអំប្រ៊ីយ៉ុងត្រូវបញ្ចូលទៅក្នុងស្បួនតែប៉ុណ្ណោះ។ នេះបង្ហាញថាអត្រាជោគជ័យរបស់ HFEA​ អាចនឹងទាបជាងនេះទៀត ប្រសិនជារាប់បញ្ចូលទាំងស្ត្រីដែលធ្វើ IVF មិនបានជោគជ័យមុនពេលដែលអំប្រ៊ីយ៉ុងត្រូវបានបញ្ចូនទៅក្នុងស្បូន។

វេជ្ជបណ្ឌិត Sarah Martins Da Silva ឯកទេសខាងរោគស្ត្រីនៅសេវាកម្មសុខភាពជាតិ (National Health Services – NHS) និងជាសាស្ត្រាចារ្យផ្នែកបន្តពូជនៅសាកលវិទ្យាល័យ Dundee បានលើកឡើងថា អំឡុងពេលធ្វើ IVF ពងអាចមានការខូចខាតនៅគ្រប់ដំណាក់កាលចាប់ពីដំណាក់កាលដំបូងមក ហើយមិនមែនគ្រប់ពងសុទ្ធតែអាចបង្កកំណើតបានទេ ហើយពងដែលបង្កកំណើតបានមិនប្រាកដថាអាចបង្កជាទារកហើយមានជីវិតទេ។

ម៉្យាងទៀត ឱកាសនៃការពពោះ គឺផ្អែកសំខាន់ទៅលើអាយុនៅពេលដែលយកពងមកបង្កករួមទាំងស្ថានភាពសុខភាពរបស់អ្នកពពោះផងដែរ។ យោងតាមទិន្នន័យ HFEA ស្ត្រីដែលមានអាយុក្រោម៣៥ឆ្នាំនៅពេលដែលពងត្រូវយកទៅបង្កកអាចមានឱកាសខ្ពស់ក្នុងការធ្វើ IVF បានជោគជ័យ និងស្ត្រីដែលមានសុខភាពល្អក៏អាចមានឱកាសជោគជ័យរហូតដល់ ១៩%។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51463488

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម