backup og meta

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល

ថ្ងៃ​សម្រាល​មក​ដល់​ម៉ាក់ៗ​ភ័យ​ផង​អរ​ផង អរ​ព្រោះ​តែ​ជិត​បាន​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់ ឯ​រឿង​ភ័យ​បុក​ពោះ​នោះ គឺ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​សម្រាល ខ្លាច​ឈឺ​ពោះ​ខ្លាំង​យូរ​ពេក ទ្រាំ​មិន​បាន។

ម៉ាក់ៗ​កុំ​គិត​ច្រើន ថប់បារម្ភ​អី យក​ពេល​ថែទាំ​សុខភាព​វិញ​ល្អ​ជាង ការ​សម្រាល​កូន​ស្រួល ឬពិបាក អាស្រ័យ​លើ​ខ្លួន​យើង ពិសេស​ឥរិយាបថ​ដែល​យើង​ប្រព្រឹត្ត​រាល់​ថ្ងៃ។ លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​បញ្ជាក់​ថា ការ​សម្រាល​កូន​មិនមែន​ជា​ជំងឺ​នោះ​ទេ គឺជា​ច្បាប់​ធម្មជាតិ តម្រូវ​ឲ្យ​ម៉ាក់ៗ​រស់នៅ​តាម​បែប​ធម្មជាតិ​ដែរ នោះ​ទើប​សម្រាល​កូន​ស្រួល។

ការ​រស់​នៅ​តាម​បែប​ធម្មជាតិ ដែលនាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ​រៀបរាប់នេះ សំដៅ​លើ​របៀប​​រស់នៅ ការ​តុប​តែង​ខ្លួន របប​អាហារ ចៀសវាង​ការ​ប្រើប្រាស់ ឬ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី សារធាតុ​ពុល​នានា មិន​ផឹក​ស្រា ជក់​បារី​ ផឹកថ្នាំ​ឱសថ​បុរាណ ជាដើម ទើប​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ពោះ ឯ​ការ​សម្រាល​ក៏​មិន​ជួប​ការ​លំបាក។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ សម្រាលកូន បន្ថែម​ពី​នោះ ចំណុច​ដែល​ម៉ាក់ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​ទាក់​ទង​នឹង​ឥរិយាបថ​ដេក ដើរ ឈរ អង្គុយ បើ​ម៉ាក់ៗ​រវៀសរវៃ សកម្ម ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​សម្រាល​កូន​​បាន​ស្រួលដែរ។

“ចាស់ៗ​ពី​ដើម​និយាយ​មិន​ខុស​ទេ ធ្វើ​អី​បាន​ហ្នឹង ដូច​រឿង​សម្រាល​កូន​អ៊ីចឹង រឿង​សម្រាល​កូន​ស្រួល ឬ​ពិបាក មក​ពី​ខ្លួន​យើង​ហ្នឹង ពេល​ពពោះ​យើង​រហ័ស​រហួន មិន​ស្ពឹក​ស្រពន់ ងូត​ទឹក​ពី​ភ្លឺ ហូប​ចុក​ឲ្យ​បាន​គ្រប់​គ្រាន់ កូន​ក៏​ស្រួល​កើត​តាម​ហ្នឹង​ដែរ’ លោកស្រី អ៊ួង លីដា រៀបរាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម