backup og meta

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​អំឡុង​ពេល និង​ក្រោយ​សម្រាល​មាន​តិចតួច​ជាង​ការ​វះកាត់។ ប៉ុន្តែ​ក្នុង​ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះ​ត្រា​តែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អត្រា​អ្នក​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។

លោក​បន្ត​ថា ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ភាព​ងាយស្រួល ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផល​វិបាក​ផ្សេង​ៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្ដាល​មកពី​ការ​វះកាត់​នេះ។ ដូច្នេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​ផល​វិបាក​ខ្លះ​ៗ​អំឡុង និង​ក្រោយ​ពេល​ការ​វះកាត់​សម្រាល​កូន៖

១- ផល​វិបាក​អំឡុង​ពេល​វះកាត់

– ផលវិបាក​នៃ​ថ្នាំ​សណ្ដំ (Syndrome de Mendelson)

– ការ​បាត់បង់​ឈាម​ច្រើន​ពេល​វះកាត់

– ការ​ដាច់​រហែក​ក​ស្បូន​ខ្លាំង

– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ

២- ផលវិបាក​ក្រោយ​ពេល​វះកាត់​ភ្លាម​ៗ ១០% ទៅ ៤២%

– ការ​បង្ក​រោគ​ផ្សេងៗ​មាន​ដូចជា៖ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃ​ឈាម

– ការ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​​របួស​ក្រោម​ស្បែក

– ស្លេកស្លាំង

– ផលវិបាក​ស្ទះ​សរសៃឈាម​តូច​ៗ ជាពិសេស​សរសៃ​ឈាម​ក្នុង​សួត​ធ្វើឲ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម

៣- ផល​វិបាក​ក្រោយ​ពេល​វះកាត់ នៅ​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង

– ការ​វះកាត់​យក​កូន​សារ​ជាថ្មី

– ការ​ធ្លាយ​ស្បូន

– សុក​ពាំង​មាត់ស្បូន

– សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម

ផលវិបាក​ទាំងអស់​នេះ​មិន​សូវ​កើត​មាន​ជា​ញឹកញាប់​ទេ តែ​ករណី​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​ស្ត្រី​បាន។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏​សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម