backup og meta

តិចនិចធ្វើលំហាត់ប្រាណក្រាយសម្រាល ជួយឱ្យពោះរាបស្មើវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 23, 2023

    តិចនិចធ្វើលំហាត់ប្រាណក្រាយសម្រាល ជួយឱ្យពោះរាបស្មើវិញ

    ប្រសិន​បើ​ក្រាយ​សម្រាល​ ៨សប្តាហ៍ ​ម៉ាក់ៗ​មួយ​ចំនួន​នៅ​មាន​ពោះ​ធំ​ដូច​មាន​ទម្ងន់​ ៣-៤ ខែ​មាន​ន័យ​ថា​សាច់​ដុំ​ពោះ​ (សាច់ដុំ ៦ កង់) របស់​ម៉ាក់ៗ​ញែក​ចេញ​ពី​គ្នា​ហើយ ដែល​ជាហេតុ​ធ្វើឱ្យ​ពោះ​ម៉ាក់ៗ​មិនអាច​រាបស្មើ​វិញបាន។ សាច់ដុំ​ពោះញែក​ចេញ​ពីគ្នា​ជាអ្វី? ហើយ​មាន​លំហាត់​ប្រាណ​អ្វីខ្លះ​អាច​ជួយឱ្យពោះរាបស្មើវិញបាន?

    សាច់ដុំ​ពោះញែកចេញពីគ្នា​នៅពេលស្បូន​រីកធំ ដែល​ធ្វើឱ្យ​បន្ទះសាច់ដុំទាំងពីរ (សាច់ដុំ ៦ កង់) របស់ពោះយើងញែកចេញពីគ្នា។ សាច់ដុំ ២ បន្ទះ​នេះ​ស្ថិត​នៅ​ចំកណ្តាលពោះចាប់ពីទ្រូងរហូតដល់ឆ្អឹងអាងត្រគាក។ ជា​ធម្មតា​ការ​ញែកនេះ​ចាប់ផ្តើម​នៅពាក់កណ្តាល​ត្រី​មាស​ទីពីរ​នៃការមានផ្ទៃពោះ   និងមានទំហំចន្លោះពី ២ សង់ទីម៉ែត្រទៅ ២០សង់ទីម៉ែត្រ។

    ម៉ាក់ៗម្នាក់ក្នុងចំណោម ៣នាក់ នឹងមានសាច់ដុំពោះញែកចេញពីគ្នា  បន្ទាប់​ពីការ​មាន​ផ្ទៃ​ពោះ​លើកដំបូង ហើយនិងម៉ាក់ៗ ២ នាក់ក្នុងចំណោម ៣នាក់ ដែលពពោះ​ច្រើនដងក៏​មាន​សាច់ដុំពោះញែកចេញពីគ្នាដែរ។

    ខាងក្រោមនេះជាលំហាត់មួយចំនួនដែលអាចជួយផ្ចិតសាច់ដុំពោះដែលញែកចេញពីគ្នាបាន៖

    ១. លំហាត់ប្រាណបែបជំហរឆ្មា/គោ

    • ម៉ាក់ៗត្រូវចាប់ផ្តើមដោយច្រាត់បាតដៃលើកម្រាលហាត់យូហ្គាដោយដាក់កដៃពីក្រោមស្មា   និង​លុតជង្គង់ដោយដាក់ជង្គង់ក្រោមត្រគាក។
    • រក្សាឆ្អឹងខ្នងឱ្យត្រង់ជាមួយស្មា   ត្រគាក   និងក្បាល។
    • ដកកឱ្យវែងដោយមើលចុះក្រោម។

    ពេលដកដង្ហើមចូល

    • យកម្រាមជើងទល់នឹងកម្រាលហាត់យូហ្គា
    • កោងខ្នងចុះក្រោមដោយទម្លាក់សាច់ដុំពោះចុះក្រោម
    • សម្លឹងមើលឡើងលើ

    ពេល​ដកដង្ហើមចេញ

  • លាម្រាមជើងវិញឱ្យត្រង់លើកម្រាលហាត់យូហ្គាវិញ
  • កោងឆ្អឹងខ្នងឡើងលើ
  • ផតពោះ
  • ទម្លាក់ក្បាលចុះដោយមើលចុះក្រោម
  • ធ្វើលំហាត់ប្រាណឆ្មា-គោឡើងវិញ១០​ដង។

    លំហាត់ប្រាណក្រាយសម្រាលធ្វើឱ្យពោះរាបស្មើវិញហាត់ប្រាណ

    ២. លំហាត់ពង្រឹងចង្កេះ និង​ត្រគាក

    • ច្រត់បាតដៃ   និងលុតជង្គង់លើកម្រាលហាត់យូហ្គាល  ត្រូវប្រាកដថាឆ្អឹងខ្នងរបស់ម៉ាក់ៗត្រង់  រួចដកដង្ហើមចូល។
    • ដកដង្ហើមចេញ   ហើយលើកជើងស្ដាំនិងដៃឆ្វេងឡើងឱ្យត្រង់នឹងខ្នង   រួចដកដង្ហលមចូល។ ត្រលប់មកឥរិយាបថដើមវិញ។
    • ដកដង្ហើមចេញ   ហើយលើកជើងនិងដៃស្តាំឡើងឱ្យត្រង់នឹងខ្នង។ ធ្វើលំហាត់ប្រាណនេះឡើងវិញ ១០ ដង។​

    លំហាត់ប្រាណក្រាយសម្រាលធ្វើឱ្យពោះរាបស្មើវិញគណនាថ្ងៃសម្រាលកូន

    ៣. បែរចំហៀងខ្លួន

    • ម៉ាក់ៗត្រូវគេងផ្អៀងខាងស្ដាំ   ដោយច្រត់កែងដៃខាងស្តាំលើកម្រាលហាត់យូហ្គា កែង​ដៃ​ត្រូវ​នៅពីក្រោមស្មាខាងស្តាំ រួចសន្ធឹងជើងឱ្យត្រង់ដោយត្រួតជើងឆ្វេងពីលើជើងស្តាំ។ ត្រូវប្រាកដ​ថា​ក្បាល​របស់ម៉ាក់ៗស្របគ្នាជាមួយឆ្អឹងខ្នង ឯដៃឆ្វេងត្រូវដាក់ពីលើចំហៀងខ្លួនខាងធ្វេង។
    • ផតសាច់ដុំពោះចូល
    •  លើកត្រគាក និងជង្គង់ពីកម្រាលឥដ្ឋ ខណៈពេលដកដង្ហើមចេញ។ ត្រូវប្រាកដថា​ដងខ្លួន​របស់​ម៉ាក់ៗគឺត្រង់។
    •  រក្សាឥរិយាបថនេះ ១៥ ទៅ ២០វិនាទី   រួចត្រលប់ទៅទីតាំងដើមវិញ ហើយផ្លាស់ប្តូរ​ចំហៀងរួចធ្វើម្តងទៀត។

    លំហាត់ប្រាណក្រាយសម្រាលធ្វើឱ្យពោះរាបស្មើវិញ

    ម៉ាក់ៗគួរចៀសវាងលំហាត់ប្រាណអ្វីខ្លះ?

    ម៉ាក់ៗចៀសវាងលំហាត់ខាងក្រោមនេះ   ព្រោះវាធ្វើឱ្យសាច់ដុំពោះកាន់តែញែកខ្លាំង៖

    • គេងរួចងើបអង្គុយ
    • គេងរួចឡើងជើងឡើងទាំងពីរ
    • អាវ៉ង់
    • លំហាត់ប្រាណដែលមានផលប៉ះពាល់ខ្ពស់ដូចជាលោត រត់ និង​លោត ផ្លោះ ជា​ដើម​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម