ប្រេងឆាជាគ្រឿងផ្សំមួយសំខាន់សម្រាប់ចម្អិនអាហារ ពិសេសម្ហូបប្រភេទឆា ចៀន ឬបំពង តែគ្នាយើងមានដឹងអត់ថា ប្រេងឆាប្រភេទណាដែលមានសុវត្ថិភាព និងមិនប៉ះពាល់សុខភាព? តាមការលើកឡើង របស់អ្នកស្រាវជ្រាវសុខភាពបានបង្ហាញដូចខាងក្រោមនេះ៖
១. ប្រេងអូលីវ
ពិតណាស់ ប្រភេទប្រេងអូលីវ គ្នាយើងខ្លះបានដឹង ហើយក៏មានខ្លះទៀតពុំទាន់បានដឹងពីគុណប្រយោជន៍នៃប្រេងខាងលើ។ ប្រេងអូលីវ គឺជាប្រេងរុក្ខជាតិដែលមានការពេញនិយមសម្រាប់អ្នកស្រលាញ់សុខភាព។ នេះដោយសារតែវាផ្តល់សារប្រយោជន៍ទៅដល់សុខភាព និងប្រើប្រាស់បានច្រើនយ៉ាង។ ប្រេងអូលីវផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់បេះដូង ហើយពិសេសល្អសម្រាប់អ្នកមានកូលេស្តេរ៉ូលខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត
- អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង
- មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន
- ដឹងហេតុផលនេះ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ
២. ប្រេងដូង
មិនខុសពីប្រេងអូលីវទេ ប្រេងដូងគឺជាជម្រើសល្អសម្រាប់សុខភាព។ ប្រភេទប្រេងដូងជួយពង្រឹងប្រព័ន្ធស៊ាំ ជួយសម្រកទម្ងន់។
៣. ប្រេងផ្លែប៊័រ
ប្រេងផ្លែបឺរ ជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺមហារីក ដោយប្រេងនេះបានជួយកាត់បន្ថយខ្លាញ់អាក្រក់ និងបង្កើនកម្រិតខ្លាញ់ល្អ។
៤. ប្រេងគ្រាប់ទំពាំងបាយជូរ
ប្រេងគ្រាប់ទំពាំងបាយជូរសម្បូរដោយ Omega 6 សារធាតុLinoletic និងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធសឹងជួយប្រព័ន្ធការពាររាងកាយឲ្យរឹងមាំមិនងាយចាញ់ជំងឺ។
៥. ប្រេង Walnut
ប្រេង Walnut គឺជាប្រភេទប្រេងរុក្ខជាតិ សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ការពារយើងពីជំងឺបេះដូង ហើយក៏ផ្ទុកសារធាតុម៉េឡាតូនីន ដែលជួយការពារស្បែកពីកាំរស្មី UV និងជួយរក្សាប្រព័ន្ធខាងក្នុងរាងកាយផងដែរ។
៦. ប្រេងផ្កា Canola
ប្រេសផ្កា Canola ជាប្រេងឆាសម្បូរដោយ Omega 3 និង Omega 6 ជួយការពារមិនឱ្យកើតជំងឺបេះដូង៕
[embed-health-tool-bmr]