backup og meta

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​សុាំ

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​សុាំ

គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​មើម​ឈូក​សម្រាប់​ការ​បន្ថែម​រសជាតិ​ក្នុង​អាហារ ​តែ​មិនសូវ​ជា​មាន​គ្នា​យើង​ច្រើនទេ​ដែល​​​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា។ មើម​ឈូក​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​​ជួយ​ការពារ​យើង​ពី​ជំងឺ​ផង​ដែរ។ ​សារ​ធាតុ​ចិញ្ចឹម​របស់​មើម​ឈូក​​ក៏​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​យើង​បាន​ទៀត​ផង។

១.ជួយ​ដល់​ស្បែក

មើម​ឈូក​ គឺ​ជា​ប្រភព​បន្លែ​មាន​វីតាមីនC និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក។ ស្បែក​របស់​យើង​ត្រូវ​ការ​​វីតាមីន​C ដើម្បី​​សំយោគ​ខូឡាជែន​ ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​ប៉ះ​ជា​មួយ​នឹង​កាំ​រស្មី UV ។ ដូច​នេះហើ់យ មើម​ឈូក​អាច​​​​ជួយ​បញ្ចៀស​ពី​ភាព​ចាស់ ​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុជ​ខ្មៅ​ និង​ការ​ប្រែ​ពណ៌​នៃ​ស្បែក​ផង​ដែរ។

២.ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល

មើម​ឈូក ថ្លើម​គោ គ្រាប់​ផ្កា​ឈូក​រ័ត្ននិង​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​គេ​ដឹង​ថា​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ទង់​ដែង​ ហើយ​មិន​ត្រឹម​តែ​ជួយ​​ពង្រឹងសុខ​ភាព​​ឆ្អឹង​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​សុខភាព​ខួរ​ក្បាល​ដោយ​ធ្វើ​ឱ្យ​មុខ​ងារ​នៃ​ប្រព័ន្ធ​ប្រសាទ​​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​កង្វះ​សារ​ជាតិ​ទង់​ដែង​អាច​ទាក់​ទង​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង។ ដើម្បី​ការ​ពារ​នូវ​បញ្ហា​នេះ​គ្នា​យើង​គួរ​ញាំ​មើម​ឈូក និង​អាហារ​ដទៃ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ទង់​ដែង ​ព្រោះ​​អាច​​ជួយ​ដល់​​សុខភាព​ប្រព័ន្ធ​ប្រសាទ។

៣.ជួយ​បង្កើន​ថាមពល

ការ​ញាំ​មើម​ឈូក​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​យើង​ ទ្រ​ទ្រង់​នូវ​ថាមពល​ និង​​នាំ​យក​​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា។ ប្រសិន​បើ​គ្នា​យើង​ខ្វះ​ជាតិ​ដែក ច្រើន​តែ​មាន​អារម្មណ៍​អស់​កម្លាំង ងងុយ​គេង ​និង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ផ្ដោត​អារម្មណ៍។ ការ​ញាំ​អាហារ​​សម្បូរ​ជាតិ​ដែក ​ក៏​អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា សាច់​ដុំ ជួយ​ជំរុញ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ។

មើមឈូក

៤.ជួយ​​ការ​រំលាយ​អាហារ​ និង​ការ​គ្រប់​គ្រង​ទម្ងន់

មើម​ឈូក​ផ្ដល់​នូវ​​សារ​ធាតុ​សរសៃ​​ល្អ​ក្នុង​ការ​ជួយ​រំលាយ​អាហារ ​សម្រួល​បញ្ហា​​ទល់​លាមក​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ លើស​ពី​នេះ​ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការញ់ាំអាហារ​ក្រៅពេល​ច្រើន​នាំ​ឲ្យ​ឡើង​​​ទម្ងន់។

៥.ពង្រឹង​​សុខភាព​សរសៃ​ឈាម​បេះដូង

មើម​ឈូក​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​សរសៃ​ ជួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ។ ​ប៉ូតាស្យូម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ដំណើរ​ការ​បាន​ល្អ។ គ្នា​យើង​ដែល​មាន​កម្រិត​ប៉ូតាស្យូម​ទាប​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ ជា​ពិសេស​ទទួល​រង​ពី​ជំងឺ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​

៦.បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

មើមឈូក ជា​ប្រភព​នៃ​វីតាមីនC និង​មាន​តួ​នាទី​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutrients វីតាមីន C បាន​រួម​ចំណែក​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​គាំ​ទ្រ​មុខ​ងារ​កោសិកា​ផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​គាំ​ទ្រ​មុខ​ងារ​របាំង epithelial ដែល​ប្រឆាំង​នឹង​ការ​បង្ក​រោគ លើក​កម្ពស់​សកម្មភាព​កម្ចាត់​អុកស៊ីតកម្ម​ និង​ជំរុញ​ការ​សម្លាប់​មីក្រុប។ កង្វះ​វីតាមីន C ​អាច​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The benefit of lotus roots: https://draxe.com/nutrition/lotus-root/

Lotus roots benefits: https://food.ndtv.com/food-drinks/6-lotus-root-kamal-kakdi-benefits-from-weight-loss-to-reducing-stress-and-more-1755346

Lotus roots and the benefit: https://www.verywellfit.com/lotus-root-nutrition-facts-calories-carbs-and-health-benefits-4772425

 

កំណែ​ប្រែបច្ចុប្បន្ន

15/09/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Lotus (ផ្កាឈូក)

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម