backup og meta

ឧស្សាហ៍ទល់លាមកគួរចៀសវាងអាហារទាំងប៉ុន្មានមុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 19, 2022

    ឧស្សាហ៍ទល់លាមកគួរចៀសវាងអាហារទាំងប៉ុន្មានមុខនេះ

    ទល់លាមក ជា​បញ្ហា​សុខភាព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​បត់ជើង​ធំ។​ គ្រូពេទ្យ​ចាក់ទុក​អ្នក​​បត់ជើង​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ថា​មាន​បញ្ហា​ទល់​លាមក ហើយ​បើ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍ បាន​ន័យ​ថា​មាន​បញ្ហា​នេះ​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​បញ្ហា​ទល់​លាមក​មាន​ដូច​ជា​ហើម​ពោះ មាន​ហ្គាស​ក្នុង​ពោះ ​និង​​ឈឺ​ចាប់​ពេល​បត់​ជើង​ធំ​។

    របប​អាហារ​មួយ​ចំនួន​ដូច​ជា​អាហារ​មាន​ជាតិសរសៃ បន្លែ ផ្លែឈើ និង​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់ សុទ្ធ​តែ​អាច​ជួយ​សម្រាល​បញ្ហា​ទល់​លាមក ខណៈ​ដែល​អាហារ​មួយ​ចំនួន​បែរ​ជា​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ​។​  តើមាន​អាហារ​អ្វីខ្លះគួរ​កាត់​បន្ថយ ឬ​ចៀស​វាង​បើ​យើង​មាន​បញ្ហា​ទល់​លាមក​?

    ១. ចេក​ខ្ចី​

    ខណៈ​ដែល​ចេក​ទុំ អាច​ជួយ​សម្រួល​អាការៈ​ទល់​លាមក ចេក​ខ្ចី​អាច​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​អាក្រក់​ឡើង​។ ចេក​ខ្ចី​អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​ ដោយសារ​តែ​​សម្បូរ​ដោយ​ជាតិ​ជ័រ ដែល​អាច​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​រំលាយ​។ ដូច​គ្នា​ដែរ ចេក​ក៏​មាន​ជាតិ​សរសៃ​ដែល​អាច​ទាញ​ជាតិ​ទឹក​ពី​ពោះវៀន​តូច​ និង​លាមក​ផង​ដែរ​។ ដូច​នេះ បើ​យើង​កំពុង​ខ្វះ​ជាតិ​ទឹក ហើយ​ញ៉ាំ​ចេក​ខ្ចី​ទៀត​ នោះ​វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​អាក្រក់​ឡើង​។

    ២. ​ស្ករ​កៅស៊ូ​

    វា​មិន​មែន​ជា​ការពិត​ទេ​ដែល​គេ​ថា​បើ​យើង​លេប​ស្ករ​កៅស៊ូ​ទៅ​ក្នុង​ពោះ ​នឹង​ត្រូវ​ការ​ពេល​ដល់​ទៅ​ប្រាំពីរ​ឆ្នាំ​ដើម្បី​រំលាយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការពិត គឺ​ថា​​បើ​សិន​ជា​យើង​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ញឹក​ញាប់​ក្នុង​រយៈពេល​ខ្លី ឬ​យើង​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ជា​ច្រើន​បន្ទះ​ជាមួយ​នឹង​អាហារ​មិន​ងាយ​រលាយ​ផ្សេង​ទៀត​ដូច​ជា​គ្រាប់​ធញ្ញជាតិ នោះ​វា​នឹង​បង្កើត​បាន​ជា​បណ្ដុំ​មួយ​ដែល​បិទ​នៅ​ប្រព័ន្ធ​រំលាយអាហារ​។ ការ​រា​រាំង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​នេះ អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​ដែរ​។

    ​ក្មេង​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​មិន​គួរ​ឲ្យ​ទំពា​ស្ករ​កៅស៊ូ​ទេ ហើយ​បើ​យើង​ជា​អ្នក​ចូល​ចិត្ត​ទំពា​ស្ករ​កៅស៊ូ​វិញ គួរ​ទំពា​ត្រឹម​មួយ​ ឬ​ពីរ​បន្ទះ​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ​ និង​បោះ​វា​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    ៣. កាហ្វេ​

    កាហ្វេ​អាច​ដើរ​តួជា​ភ្នាក់​ងារ​ជួយ​ដល់​ការ​បន្ទោ​បង់​ផង និង​ធ្វើ​ឲ្យ​ទល់​លាមក​ផង។ ការ​ហ្វេ​អាច​រំញោច​ដល់​ការ​បន្ទោ​បង់ និង​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​រាក ទៀត​ផង​។ ប៉ុន្តែ បើ​យើង​កំពុង​ខ្វះ​ជា​តិ​ទឹក ជាតិ​កាហ្វេអ៊ីន​ក្នុង​កាហ្វេ ឬ​តែខ្មៅ ឬ​សូកូឡា អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ទល់​លាមក​ទៅ​វិញ​។

    ​៤. សាច់​ក្រហម​

    មាន​មូល​ហេតុ​ជា​ច្រើន​បញ្ជាក់​ថា​យើង​មិន​គួរ​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក​ទេ ដោយ​មួយ​ក្នុង​ចំណោម​នោះ គឺ​សាច់​ក្រហម​អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​។ ហេតុអ្វី?

    ដូច​នេះ គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ដើម្បី​បញ្ចៀស​បញ្ហា​ទល់​លាមក​។​

    ៥. គ្រឿង​ស្រវឹង​

    មិន​ខុស​ពី​ជាតិ​កាហ្វេអ៊ីន​ទេ ជាតិ​អាល់កុល​ ក៏​រួ​ម​ចំណែក​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ដែរ​។ ជាតិ​អាល់​កុល​អាច​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិទឹក​ និង​អាច​បន្ថយ​ល្បឿន​ក្នុង​ការរំលាយអាហារ និង​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​ពោះវៀន ដែល​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ទល់​លាមក​។ បើ​យើង​មាន​បញ្ហា​ទល់​លាមក​ញឹក​ញាប់ គួរ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង។

    គ្រឿង​ស្រវឹង​ប៉ះ​ពាល់​ថ្លើម

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម