៥.មានគ្រោះថ្នាក់ដល់បេះដូង
អត្ថប្រយោជន៍មួយទៀតនៃជាតិសរសៃ គឺជួយឲ្យរាងកាយយើងស្រូបយក កូលេស្តេរ៉ូល ហើយអាចការពារបេះដូងរបស់យើងបាន។ ប្រសិនបើគ្នាយើងញាំសាច់ច្រើនដូចជា សាច់ក្រហម និងសាច់កែច្នៃ នោះអាចធ្វើឲ្យបេះដូងយើងកាន់តែមានបញ្ហាអាក្រក់ទៅៗ។ ប្រភេទសាច់ទាំងនោះមានខ្លាញ់ឆ្អែតខ្ពស់ ដែលតាមការស្រាវជ្រាវបានបង្ហាញថា សាច់អាចបង្កើន កូលេស្តេរ៉ូល អាក្រក់ LDL ហើយបង្កើនហានិភ័យជា ជំងឺបេះដូង។
៦.បង្កឲ្យមានក្រួសក្នុងតម្រងនោម
ប្រូតេអ៊ីនច្រើនពេកអាចប៉ះពាល់ដល់តម្រងនោមរបស់យើង។ ជាពិសេស ប្រូតេអ៊ីនមាននៅក្នុងសាច់ ដែលពោរពេញទៅដោយសារធាតុ purines បំបែកទៅជា អាស៊ីតអ៊ុយរិច។ ដោយ អាស៊ីតអ៊ុយរិក ច្រើនពេកអាចបង្កើនហានិភ័យជាក្រួសក្នុងតម្រងនោមបាន។ ប្រសិនបើយើងមានប្រវត្តិគ្រួសារមានបញ្ហាតម្រងនោម នោះត្រូវប្រយ័ត្នក្នុងការញាំអាហារ។