ការសិក្សារយៈពេលយូរមួយចេញផ្សាយក្នុងខែមេសានេះនៅក្នុងព្រឹត្តិបត្រ European Journal of Preventive Cardiology បានលើកឡើងថាកាហ្វេមិនត្រឹមតែជួយដល់សុខភាពទេនៅអាចជួយឲ្យរស់នៅបានយូរទៀតបើយើងឆុងកាហ្វេជាមួយនឹងតម្រងចម្រោះ។
ការសិក្សារយៈពេលយូរមួយចេញផ្សាយក្នុងខែមេសានេះនៅក្នុងព្រឹត្តិបត្រ European Journal of Preventive Cardiology បានលើកឡើងថាកាហ្វេមិនត្រឹមតែជួយដល់សុខភាពទេនៅអាចជួយឲ្យរស់នៅបានយូរទៀតបើយើងឆុងកាហ្វេជាមួយនឹងតម្រងចម្រោះ។

លោកសាស្ត្រាចារ្យ Dag Thelle នៅផ្នែកសុខភាពសាធារណៈ និងវេជ្ជសាស្ត្រសហគមន៍នៃសាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអ៊ែតបាននិយាយថាកាហ្វេដែលមិនប្រើតម្រងចម្រោះមានសារធាតុដែលអាចបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងឈាម។ ការប្រើប្រាស់តម្រងចម្រោះដើម្បីចម្រោះសារធាតុនេះចេញបន្ថយហានិភ័យការគាំងបេះដូង និងការស្លាប់មុនអាយុ។ លោកសាស្រ្តាចារ្យបញ្ជាក់ថាការសិក្សានេះផ្តល់ភស្តុតាងគ្រប់គ្រាន់នៃទំនាក់ទំនងរវាងរបៀបឆុងកាហ្វេ ទៅនឹងជំងឺបេះដូង និងអាយុវែង។
អ្នកជំនាញផ្នែកចំណីអាហារ លោកស្រីLisa Drayer បានបន្ថែមទៀតថាកាហ្វេដែលមិនមានចម្រោះដូចជាការឆុងកាហ្វេដោយយកកាហ្វេដាក់ក្នុងឆ្នាំងជាមួយទឹក និងដាំឲ្យពុះ ឬប្រើប្រដាប់ឆុងកាហ្វេ (cafetière ដែលជាកែវឆុងកាហ្វេត្រូវចាក់ទឹកក្ដៅទៅលើកាហ្វេមានសំណាញ់រុញទឹកកាហ្វេទៅបាតកែវ)មានផ្ទុកសារធាតុ cafestol និងkahweol ច្រើន ដែលនេះជាសារធាតុគីមីរកឃើញនៅក្នុងដំណក់ប្រេងអណ្ដែតក្នុងកាហ្វេ និងក្នុងកករ។ ការសិក្សាជាច្រើនបានបង្ហាញថាសារធាតុទាំងនេះអាចបង្កើនកម្រិត triglyceride និងកម្រិតខ្លាញ់អាក្រក់ LDL។ ដូចនេះគួរប្រើតម្រងចម្រោះពេលឆុងកាហ្វេដែលអាចជួយទប់សារធាតុគីមីទាំងនេះ។
អត្ថបទពាក់ព័ន្ធ៖
ការសិក្សាថ្មីនេះមានអ្នកចូលរួមជាងកន្លះលាននាក់ដែលមានទាំងស្ត្រី និងបុរសមានសុខភាពល្អ និងអាយុចន្លោះពី២០ទៅ៧៩ឆ្នាំឡើងដោយប្រើពេល២០ឆ្នាំ។ លទ្ធផលបានឲ្យដឹងថាការផឹកកាហ្វេឆុងដោយមិនចម្រោះអាចបង្កើនហានិភ័យនៃការស្លាប់ទៅលើបុរសអាយុ៦០ឆ្នាំឡើងទៅដោយសារជំងឺបេះដូង។
ដោយឡែកការសិក្សារកឃើញការផឹកកាហ្វេចម្រោះដែលប្រើតម្រងចម្រោះពេលឆុងមានផលល្អចំពោះសុខភាពជាងការមិនផឹកកាហ្វេទាល់តែសោះ។ កាហ្វេចម្រោះរួចអាចបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់១៥%សម្រាប់បុរស និង២០%សម្រាប់ស្ត្រីបើប្រៀបធៀបនឹងអ្នកមិនផឹកកាហ្វេសោះ។ តាមពិតទៅ ការសិក្សានេះរកឃើញថាអ្នកផឹកកាហ្វេចម្រោះពី១ទៅ៤កែវក្នុងមួយថ្ងៃមានអត្រាស្លាប់តិចជាងគេ។
លោក Thelle បានបន្តទៀតថា ការរកឃើញដែលថាអ្នកផឹកកាហ្វេចម្រោះមានសុខភាពល្អជាងអ្នកមិនផឹកសោះមិនអាចពន្យល់បានដោយប្រើកត្តាអាយុ ភេទ ឬទម្លាប់រស់នៅប្រចាំថ្ងៃទេ។ លោកក៏បានបង្ហាញជំនឿចិត្តថាការសង្កេតនេះគឺត្រឹមត្រូវ។
យោងតាម American Heart Association ការផឹកកាហ្វេចម្រោះមានប្រយោជន៍ច្រើនដល់សុខភាពដូចជាការផ្ចង់អារម្មណ៍ សម្រួលអារម្មណ៍ និងជួយបង្កើនប្រសិទ្ធភាពលើការហាត់ប្រាណ។ ការសិក្សារបស់ប្រទេសអង់គ្លេសនៅឆ្នាំ២០១៧ក៏បានឲ្យដឹងពីផលប្រយោជន៍នៃការផឹកកាហ្វេខ្មៅពីបីទៅបួនពែងក្នុងមួយថ្ងៃដែរ។ ក្នុងនោះរួមមានកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺមហារីក និងជំងឺថ្លើមជាដើម។ ប៉ុន្តែក៏មានមូលហេតុមួយចំនួនដែលយើងគួរកំណត់កម្រិតកាហ្វេ ឬចៀសវាងការផឹកកាហ្វេដែរ៖
អ្នកស្រី Drayer បានណែនាំថាដើម្បីផឹកកាហ្វេហើយមានសុខភាពល្អ អាចអនុវត្តតាមគន្លឹះខាងក្រោម៖
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2020/04/22/health/healthiest-coffee-brew-wellness/index.html
កំណែប្រែបច្ចុប្បន្ន
01/05/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
គឹម កាណែល