គ្នាយើងប្រហែលធ្លាប់ឮហើយថា ការញ៉ាំផ្លែល្ហុងអាចជួយឲ្យពោះវៀនរឹងមាំ និងធ្វើឲ្យការរំលាយអាហារដំណើរការកាន់តែប្រសើរ។ ប៉ុន្តែ យើងធ្លាប់ដឹងទេថា ផ្លែឈើមួយប្រភេទនេះ ក៏មានគុណប្រយោជន៍ដ៏ល្អឯកក្នុងការសម្រកទម្ងន់ដែរនោះ?
ទាំងនេះជាគុណប្រយោជន៍សុខភាពទាំង៧នៃផ្លែល្ហុងដែលល្អបំផុតសម្រាប់ការសម្រកទម្ងន់
១. សម្បូរទៅដោយជាតិសរសៃ
ចំពោះអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ មានប្រសិទ្ធភាពក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការយ៉ាងរលូន និងជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ កត្តាទាំងនេះហើយ ដែលអាចជួយឲ្យយើងអាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។
២. ប្រឆាំងនឹងការរលាក
ទន្ទឹមនឹងនេះដែរ ផ្លែល្ហុងក៏ជាប្រភពនៃសារធាតុPapain ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការរលាកអាចរាំងស្ទះគ្នាយើងក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
៣. ជួយដល់ការរំលាយអាហារ
ជាមួយគ្នានេះដែរ ផ្លែល្ហុងមានផ្ទុកសារធាតុ Papain និង Chymopapain ដែលអាចជួយសម្រួលដល់ការរំលាយអាហារ និងប្រឆាំងនឹងការទល់លាមក។ បន្ថែមពីនេះ ផ្លែល្ហុងក៏អាចជួយបង្ការ និងព្យាបាលការរលាកក្រពះបានយ៉ាងអស្ចារ្យ។ ដូចយើងបានដឹងស្រាប់ហើយថា ពោះវៀន និងប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រកទម្ងន់។
៤. ជួយបន្សាបជាតិពុល
មិនត្រឹមតែប៉ុណ្ណោះ ផ្លែល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ និងសម្អាតពោះវៀន។
៥. ប្រឆាំងនឹងការឆ្លងមេរោគ
ជាក់ស្តែង គ្នាយើងខ្លះប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ដែលរារាំងដល់ដំណើរការប្រក្រតីនៃរាងកាយ និងបណ្តាលឲ្យមានការឡើងទម្ងន់។ ផ្លែល្ហុង ជាប្រភពនៃសារធាតុប្រឆាំងនឹងមេរោគ ព្រមទាំងប៉ារ៉ាស៊ីត ដែលជួយប្រឆាំងនឹងជំងឺ ក៏ដូចជាការឆ្លងមេរោគផ្សេងៗ។
៦. មានកាឡូរីទាប
ចំពោះផ្លែល្ហុងចំនួន១០០ក្រាម មានកាឡូរីតែ៤៣កាឡូរីប៉ុណ្ណោះ។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ក៏សម្បូរទៅដោយវីតាមីនC កាល់ស្យូម វីតាមីនA ម៉ាញេស្យូម ហ្វូឡេត និងប៉ូតាស្យូមផងដែរ។ ដោយសារតែមានជាតិសរសៃខ្ពស់ ទើបផ្លែល្ហុងគឺជាប្រភពនៃសារជាតិទឹក ព្រមទាំងជួយឲ្យយើងឆ្អែតបានយូរ និងបញ្ចេញម៉ូលេគុលខ្លាញ់។
[embed-health-tool-bmi]
៧. ជួយបំបែកជាតិខ្លាញ់
ផ្លែល្ហុង ក៏ជាភ្នាក់ងារដុតបំផ្លាញជាតិខ្លាញ់ដ៏ល្អបំផុត។ ផ្លែឈើមួយនេះ មិនត្រឹមតែជួយបំបែក និងកម្ចាត់ជាតិខ្លាញ់trans fat និងlipidsដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងជួយចិញ្ចឹមបំប៉នរាងកាយថែមទៀតផង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង