backup og meta

មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន

មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន

ការ​ហាត់​ប្រាណ បូក​ផ្សំ​ជា​មួយ​ការ​ញ៉ាំ​អាហារ​​ប្រកប​ដោយ​សមតុល្យ​ និង​​​​មាន​ជីវជាតិ​​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ ជួយ​ឱ្យ​​រាង​ស្អាត និង​មាំ​មួន។ បន្ថែម​ពី​នោះ ការ​ចេះ​ជ្រើស​រើស​​វិធី​សាស្រ្ត​ហាត់​ប្រាណ ដើម្បី​ឱ្យ​រាង​កាយ​​ស្អាត​សម​សួន និង​អាច​បំបាត់​សាច់​យារ​​ធ្លាក់ ជា​ជម្រើស​​ល្អ​មួយ។ ខាង​ក្រោម​នេះ ជា​វីធី​សាស្រ្ត​ហាត់​ប្រាណ​​មួយ​ចំនួន ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ៖

១. វិធី​ហាត់​​បំបាត់​សាច់​យារ​ធ្លាក់​ត្រង់​ដើម​ដៃ

សម្រាប់​វិធី​ហាត់​នេះ យើង​អាច​មាន​ដុំ​ទម្ងន់​សម្រាប់​ហាត់​ជា​ជំនួយ បើ​គ្មាន​យើង​ក៏​យក​របស់​ធ្ងន់​ៗ​ខ្លះ​ដែល​អាច​កាន់​បាន​ យក​ប្រើ​ជំនួស​ដុំ​ទម្ងន់។ ដំបូង​ គឺ​ឈរ​ជំហរ​ត្រង់​ ដោយ​ដាក់​ជើង​ឃ្លាត​ពី​គ្នា​បន្តិច រួច​បន្ទន់​ជង្គង់​​ក្នុង​ជំហរ​ដូច​អង្គុយ​កៅ​អី ចាប់​​កាន់​ដុំ​ទម្ងន់​រួច​ព្យាយាម​ទប់​ ដោយ​មិន​បន្ទន់​កែង​ដៃ បោះ​លាត​ទៅ​ខាង​ក្រោយ​ខ្នង និង​ធ្វើ​សារ​ចុះ​សារ​ឡើង។ លំហាត់​ប្រាណ​នេះ ក៏​ជួយ​ពង្រឹង​សាច់​ដុំ​ស្មា និង​​ខ្នង​ផង​ដែរ។ ធ្វើ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។ ​

អត្ថបទ​ពាក់​ព័ន្ធ៖

២. វិធី​ហាត់​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ តាម​បែប​យ៉ូហ្កា

ហាត់​ប្រាណ​បែប​យ៉ូហ្កា ជា​វិធី​ពេញ​និយម​មួយ​ដែល​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​សម​សួន បំបាត់​​សាច់​ធាត់ ក៏​ដូច​ជា​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​ទន់​ភ្លន់​បត់​បែន​បាន​ស្រួល​ផង​ដែរ។​

ហាត់​ប្រាណ​បែប​យ៉ូហ្កា​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ​ខាង​មុខ​ អាច​ធ្វើ​ដូច​នេះ​បាន ដោយដំបូងយើង​ត្រូវ​ឈរ​​ជំហរ​ត្រង់​ខ្លួន ជើង​ញែក​ពី​គ្នា​បន្តិច។ បោះ​ដៃ​លាត​ទៅ​មុខ​អស់ រួច​បន្ទន់​ជង្គង់​​ឱ្យ​ទាប ស្រមៃ​ដូច​កាយ​វិការ​អង្គុយ​កៅ​អី។ រក្សា​ជំហរ​នេះ​​ឱ្យ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។

អត្ថបទ​ពាក់​ព័ន្ធ៖

​​៣​. វិធី​ហាត់​​បំបាត់​សាច់​ធាត់​ត្រង់​ចង្កេះ​

សម្រាប់​វិធី​ហាត់​នេះ យើង​អាច​មាន​ដុំ​ទម្ងន់​សម្រាប់​ហាត់​ជា​ជំនួយ ដោយ​ដំបូង​ឡើង​យើង​ឈរ​ក្នុង​ជំហរ​ត្រង់​ខ្លួន​​ដូច​គ្នា ដោយ​ដៃ​ចាប់​កាន់​ដុំ​ទម្ងន់​ ញែក​ជើង​បន្តិច​រួច បង្វិល​ដង​ខ្លួន​ទៅ​ស្តាំ​​ដោយ​លាត​ដៃ​ទាំង​អស់​ទៅ​ខាង​ស្តាំ​​ដូច​គ្នា។ ធ្វើ​បែប​នេះ​១០ ទៅ​១៥​​ដង រួច​ប្តូរ​ទៅ​ខាង​ឆ្វេង​ម្តង​។ ធ្វើ​បែប​នេះ​នឹង​ជួយ​បំបាត់​សាច់​ធាត់​នៅ​ត្រង់​ចង្កេះ​បាន។

៤. វិធី​ហាត់​​បំបាត់​សាច់​ធាត់​ត្រង់​គូទ

ដាក់​ដៃ​ និង​ជង្គង់​ទាំង​ពីរ​ ទៅ​លើ​ដី​ ដើម្បី​ទប់​ខ្លួន​។ បន្ទាប់​មក លាត​ជើង​ខាង​ឆ្វេង​​ទៅ​ខាង​ក្រោយ និង​​បង្វិល​​ប្រអប់​ជើង និង​ម្រាម​ជើង​ ទៅ​ខាង​លើ​ ដូច​ចង្អុល​​ជញ្ជាំង​ពិដាន។ ធ្វើ​បែប​នេះ ស្រប​ពេល​អ្នក​បោះ​ដៃ​ស្តាំ​​និង​លាត​ទៅ​មុខ​។ ធ្វើ​បែប​នេះ​បាន​៥​ ទៅ​៦​ដង​ រួច​ដូរ​ទៅ​ជើង​ខាង​ឆ្វេង​ម្តង ដោយ​ធ្វើ​ដូច​គ្នា​ ដែល​នេះ​អាច​ជួយ​កម្ចាត់​ខ្លាញ់​ធាត់​ប្រមូល​ផ្តុំ​នៅ​ត្រង់​គូថទបាន​៕

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-killer-ways-to-lose-inches-of-flab-from-all-over-your-body-499960/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម