backup og meta

របបអាហារ​មានជាតិបាស ជួយកាត់​បន្ថយ​បញ្ហារលាក និងជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2021

    របបអាហារ​មានជាតិបាស ជួយកាត់​បន្ថយ​បញ្ហារលាក និងជំងឺផ្សេងៗ

    អាហារ​ផ្ទុក​ជាតិ​បាស ជួយ​រក្សា​កម្រិត​ pH ក្នុង​រាង​កាយ​របស់​យើង​ឲ្យ​នៅ​ត្រឹម​ត្រូវ​ល្អ កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​ជាតិ​អាស៊ីដ និង​ជួយ​ជំរុញ​កម្រិត​ថាមពល​ដល់​រាង​កាយ ដែល​ការណ៍​នេះ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​។​

    ក្នុង​ឈាម​របស់​យើង​មាន​ជាតិ​បាស ហើយ​ក្នុង​ក្រ​ពះ​របស់​យើង​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ដូច​នេះ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​បាស​នឹង​ជួយ​រក្សា​កម្រិត​ pH របស់​បាស​ឲ្យ​មាន​តុល្យ​ភាព​។

    ១. បាស និង​អាស៊ីដ

    កម្រិត​ pH ត្រូវ​គេ​កំណត់​ពី​ ០ ទៅ​១៤ បើ​សិន​ជា​ pH ទាប​ជាង​ ៧​មាន​ន័យ​ថា​ជា​អាស៊ីដ ហើយ​បើ​ pH ធំជាង​៧​គេ​ថា​ជា​បាស និង​បើ​សិន​ជា​ pH ស្មើ​នឹង​ ៧ នោះ​គេ​ហៅ​ថា​ណឺត​។

    ការ​មាន​តុល្យភាព​រវាង​អាស៊ីដ និង​បាស​ក្នុង​រាង​កាយ​គឺ​ជា​រឿង​សំខាន់​សម្រាប់​សុខ​ភាព​។ ដំណើរ​ការ​របស់​រាង​កាយ​យើង​មួយ​ចំនួន​ពឹង​ផ្អែក​ទៅ​លើ​តែ​បាស ឬ​អាស៊ីដ តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍​ដូច​ជា ស្បែក ក្រពះ ប្លោក​នោម តំបន់​ប្រដាប់​ភេទ គឺ​មាន​អាស៊ីដ​ខ្ពស់ ព្រោះ​អាស៊ីដ​អាច​ការពារ​សរីរាង្គ​ទាំង​នោះ​ពី​ការ​បង្ក​រោគ​ផ្សេងៗ​។ ដូច​គ្នា​ដែរ សរីរាង្គ​ផ្សេង​ទៀត និង​កោសិកា​ផង ត្រូវ​ការ​ជាតិ​បាស​ទៅ​វិញ​។

    ដោយសារ​តែ​អង់ហ្ស៊ីម និង​ប្រតិកម្ម​គីមី​​ក្នុង​រាង​កាយ​មួយ​ចំនួន​ត្រូវ​ការ​កម្រិត​ pH ជាក់លាក់ នោះ​បើ​សិន​ជា​មាន​ការ​ប្រែ​ប្រួល​កម្រិត​ pH ណាមួយ​កើត​ឡើង​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​រាង​កាយ​។ ជា​ធម្មតា រាង​កាយ​យើង​ត្រូវ​ការ pH ក្នុង​កម្រិត​ ៧,៤​។​

    បបអាហារ២

    ​​​២. អត្ថប្រយោជន៍​របប​អាហារ​មាន​ជាតិ​បាស

    អាហារ​បែប​លោក​ខាង​លិច​មួយ​ចំនួន​ពេល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ឡើង​ជាតិ​អាស៊ីដ ព្រោះ​តែ​អាហារ​ទាំង​នោះ​មាន​ខ្លាញ់​មិន​ល្អ ប្រូតេអ៊ីន​ច្រើនពេក មិន​សូវ​មាន​កាក​សរសៃ និង​មាន​ជាតិ​ស្ករ​ច្រើន​ជា​ដើម។​ នៅ​ពេល​រាង​កាយ​មាន​អាស៊ីដ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​ការ​រលាក​កើត​ឡើង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត​។ អាហារ​សម្បូរ​ជាតិ​អាស៊ីដ​មាន​ដូច​ជា​អាហារ​កែច្នៃ កាហ្វេអ៊ីន ស្ករ និង​ប្រូតេអ៊ីន​ពី​សាច់​សត្វ​ជា​ដើម​។​

    ចំណែក​អាហារ​ដែល​មាន​ជាតិ​បាស​វិញ ជួយ​រក្សា​តុល្យ​ភាព​កម្រិត​ pH ដែល​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​រាង​កាយ។ ដូច​នេះ​ហើយ របប​អាហារ​មាន​ជាតិ​បាស នឹង​ជួយ​កាត់​បន្ថយ​ការ​រលាក​ដែល​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ស្បែក ពោះ​វៀន​ និង​សាច់​ដុំ​ ជា​ដើម​។

    ៣. អាហារ​មាន​ជាតិ​បាស​

    អាហារ​មួយ​ចំនួន​ដូច​ជា​ក្រូច ទឹក​ផ្លែ​ប៉ោម អាច​ត្រូវ​អ្នក​ខ្លះ​យល់​ច្រឡំ​ថា​សម្បូរ​ជាតិ​អាស៊ីដ តែ​តាម​ការពិត​អាហារ​ទាំង​នេះ​ពេល​យើង​ញ៉ាំ​ចូល​ទៅ​នឹង​​បំប្លែង​ជា​បាស​ទៅ​វិញ​។

    អាហារ​សម្បូរ​ជាតិ​បាស​ផ្សេង​ទៀត​មាន​ដូច​ជា​ ទឹក បន្លែ​ស្លឹក​បៃតង ផ្លែឈើ​ស្រស់​ ខាត់ណា​ខៀវ​ ខ្ទឹម​ស សណ្ដែក ប៉េង​ប៉ោះ ការ៉ុត ផ្លែ​បឺរ និង​ប្រេង​អូលីវ ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម