backup og meta

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ

ខួរក្បាល គឺជាអង្គសំខាន់ក្នុងដំណើរការណ៍បញ្ជាគ្រប់គ្រងរាងកាយរបស់យើងគ្រប់គ្នា ដូច្នេះការញ៉ាំ​ចំណីអាហារ ក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ដែរ ដើម្បីឲ្យដំណើរការតួអង្គមួយនេះ កាន់តែល្អប្រសើរ។ ខាងក្រោមគឺជារបបអាហារដែលមានសារៈសំខាន់ជួយទ្រទ្រង់ដល់​សុខ​ភាព​ខួរក្បាល៖

១-ខ្លាញ់ត្រី

ខ្លាញ់ត្រី ជាប្រភពផ្ដល់សារធាតុចិញ្ចឹមល្អបំផុតទៅដល់ខួរក្បាល។ ត្រីប្រភេទនេះរួមមានដូចជា ពពួកដូចជាត្រីសាល់ម៉ុន ត្រីសាឌីន និង ត្រីធូណា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ប្រហែល ៦០% នៃខួរក្បាល ត្រូវបានបង្កើតឡើងពីជាតិខ្លាញ់ ហើយពាក់កណ្តាលនៃជាតិខ្លាញ់នោះ គឺមានអាស៊ីតខ្លាញ់ អូមេហ្គា៣។ អូមេហ្គា ៣ ត្រូវបានដើរតួយ៉ាងសំខាន់ ដើម្បីបង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ ជាពិសេសជំនួយដល់ការចងចាំ។ ដូច្នេះ  ការ​ញ៉ាំខ្លាញ់ត្រី គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពខួរក្បាល។

អត្ថបទគួរអាន៖

២-កាហ្វេ

នៅក្នុងកាហ្វេមានសារធាតុសំខាន់ពីរប្រភេទ គឺកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានតួនាទីជួយទ្រទ្រង់សុខភាពខួរក្បាល។ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានឥទ្ធិពលវិជ្ជមាន ដូចជាការបង្កើនការប្រុងប្រយ័ត្ន និង​រក្សាខួរក្បាលពីសារធាតុ អាឌីណូសិន(adenosine ) ជាសារជាតិគីមីដែលធ្វើឱ្យយើង​មាន​អារម្មណ៍ងងុយគេង។ មិនត្រឹមតែប៉ុណ្ណោះ ការញ៉ាំ​កាហ្វេ​ក្នុង​រយៈ​ពេល​យូរ​ក៏​អាច ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា ​ជំងឺ​ភ្លេចភ្លាំងជាដើម។ ក្រៅពីនោះ ការសិក្សាក៏បានបង្ហាញផងដែរថា តែបៃតងក៏មានប្រសិទ្ធភាពស្រដៀងគ្នាផងដែរ។

៣-រមៀត

រមៀតមិនត្រឹមតែជាគ្រឿងផ្សំក្នុងម្ហូបអាហារយ៉ាងឆ្ងាញ់នោះទេ តែក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការចិញ្ចឹមខួរក្បាល។​ សារធាតុពណ៌លឿង (Curcumin )ដែលជាសារធាតុសកម្មនៅក្នុងរមៀត ត្រូវបានគេ​សិក្សាឃើញថា បានធ្វើការយ៉ាងសកម្មតាមសរសៃឈាម ចូលទៅក្នុងខួរក្បាលដោយផ្ទាល់ និងផ្តល់អត្ថប្រយោជន៍ដល់កោសិកានៅទីនោះផងដែរ។ លើពីនោះទៅទៀត សារធាតុ Curcumin  អាចជួយបង្កើនការចងចាំចំពោះអ្នកដែលមានជំងឺភ្លេចភ្លាំង ហើយក៏អាចសម្រាលជំងឺបាក់ទឹកចិត្ត និងការ​ថប់បារម្ភផង​ដែរ​។

៤-ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវ ជាប្រភេទបន្លែដែលសម្បូរទៅដោយ វីតាមីន K ដែល​មានតួនាទីជួយរំលាយជាតិខ្លាញ់ ដែលកក កើតមានក្នុងខួរក្បាល។ ភាគច្រើន សារធាតុខ្លាញ់ដែលមានភាពអសកម្មក្នុងខួរក្បាល រមែងធ្វើឲ្យយើង​អារម្មណ៍ស្ទក់ យឺតយ៉ាវ នឹងភ្លេចភ្លាំងច្រើន។ ក្រៅពីបន្លែខាត់ណាខៀវទៅ នៅមាន គ្រាប់ធញ្ញជាតិក្រៀមៗ ដូចជាសណ្ដែកដី គ្រាប់ល្ពៅ និង​គ្រាប់ផ្កាឈូរ័ត្ន ជាដើម ក៏​មាន​វីតាមីន​នេះដែរ។

សម្រាប់ខួរក្បាល

៥-ផ្លែក្រូច

ផ្លែក្រូចត្រូវបានគេស្គាល់ច្បាស់ណាស់ទៅហើយ ថា​សម្បូរ​ដោយ​វីតាមីន C ដែលជាវីតាមីនចាំបាច់សម្រាប់​រាងកាយរបស់យើង។ វីតាមីន C ក៏មាន សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកាខួរក្បាល។ លើសពីនេះ វីតាមីន C ជួយដល់សុខភាពខួរក្បាលមនុស្ស​វ័យ​ចំណាស់ ហើយអាចការពារពីស្ថានភាពដូចជា​ជំងឺបាក់ទឹកចិត្ត ថប់បារម្ភ ជំងឺវិកលចរិត និងជំងឺភ្លេចភ្លាំងជាដើម។

៦-ស៊ុត

ការទទួលទានស៊ុតក៏អាចរួមចំណែកជួយជួយទ្រទ្រង់ដល់ខួរក្បាល។ ព្រោះថា ស៊ុតគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន B និង choline ដែលល្អចំពោះ​សុខ​ភាពខួរក្បាល។

ចំណុចសំខាន់

ខួរក្បាលរបស់យើងពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការគ្រប់គ្រងបញ្ហារាងកាយទាំងមូល។ ដូច្នេះការ​មាន​របបអាហារ​ត្រឹម​ត្រូវ​ អាចផ្ដល់ប្រយោជន៍ខ្ពស់ដល់ខួរក្បាលរបស់យើង ដូចជា ស៊ុត ផ្លែក្រូច និង​ផ្កាខាត់ណាខៀវជាដើម។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព៖

Benefits of curcumin in brain disorders, https://pubmed.ncbi.nlm.nih.gov/31185140/

Eggs Declared a Winner for Brain Health, https://ageright.org/2021/05/24/eggs-brain-health/

Brain Health and Florida Orange Juice, https://www.floridacitrus.org/oj/health-nutrition/orange-juice-health-benefits/cognitive-function/

Broccoli on the Brain, https://sites.tufts.edu/medicine/winter-2014/broccoli-on-the-brain/

Caffeine and a healthy diet may boost memory, https://www.health.harvard.edu/blog/caffeine-healthy-diet-may-boost-memory-thinking-skills-alcohols-effect-uncertain-201406187219

 

កំណែ​ប្រែបច្ចុប្បន្ន

02/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម