backup og meta

ពេលវេលាស័ក្ដិសមបំផុត ក្នុងការញ៉ាំអាហារបីពេលប្រចាំថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 02, 2022

    ពេលវេលាស័ក្ដិសមបំផុត ក្នុងការញ៉ាំអាហារបីពេលប្រចាំថ្ងៃ

    ការញ៉ាំអាហារបីពេល ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្ដែយើង​ក៏ត្រូវមានពេលវេលា​ច្បាស់​ ការកំណត់បានឲ្យត្រឹមត្រូវ ព្រោះថា​ពេល​វេលា​ញ៉ាំ​នេះ មាន​ឥទ្ធិពលដល់សុខភាព​របស់​យើង​ផង​ដែរ​។

    ១.អាហារពេលព្រឹក

    អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតមួយ ដែលយើង​មិន​គួរ​រំលង​នោះ​ទេ​។ ពេលវេលាដែលល្អបំផុតសម្រាប់ការញ៉ាំ​អាហារ​ពេល​ព្រឹក​គឺចន្លោះពេល ៣០ ទៅ ៤០នាទី ក្រោយពេលក្រោកពីគេង។ យើង​មិនអាច ដកឃ្លាចន្លោះពេលយូរបន្ទាប់ពីក្រោកពីគេងនោះទេ ឬអាចឈានទៅដល់ម៉ោង ៩ព្រឹក​ទើបញ៉ាំ​នោះដែរ​ យើង​ត្រូវ​ដឹង​ថារាងកាយចាប់ផ្ដើមត្រូវការថាមពលបន្ដទៀតសម្រាប់កម្មភាពថ្ងៃថ្មី បន្ទាប់​ពី​ក្រោកពីគេង។

    ២.អាហារថ្ងៃត្រង់

    ការញ៉ាំអាហារថ្ងៃត្រង់គួរ​នៅ​រង្វង់ម៉ោង១២។ បរិមាណអាហារអាចអាស្រ័យទៅលើ តម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង​ម្នាក់ៗ​។ កុំបណ្ដោយឲ្យពេលវេលាអាហារថ្ងៃត្រង់ឈានដល់លើសម៉ោង១ ព្រោះរាងកាយរបស់យើង​ត្រូវស្រូបយកថាមពលថ្មី បន្ទាប់ពី ៤ម៉ោងនៃអាហារពេលព្រឹក។​

    អត្ថបទគួរអាន៖

    ៣.អាហារពេលល្ងាច

    ការញ៉ាំអាហារពេលល្ងាចស្ថិតក្នុងចំនុចសំខាន់ដែលត្រូវយកចិត្ដទុកដាក់ ផងដែរ។ យើង​មិនគួរ​ញ៉ាំ​អាហារពេលល្ងាចលើសពីម៉ោង ៦ឬ ៧ ទេ​ បើគ្មានការចាំបាច់។ ពេលដែលស័ក្ដិសម​បំផុត គឺនៅចន្លោះម៉ោង ៥ល្ងាច ព្រោះថា បើយើង​អូសបន្លាយពេលពេលវេលាយូរជាងនេះ អាចនឹងធ្វើឲ្យយើង​កាន់តែឃ្លានខ្លាំង ហើយរាងកាយក៏លែងសូវមានតម្រូវការថាមពេលទៀតដែរ។ មនុស្សភាគច្រើន​តែង​តែមានតម្រូវការ​ញ៉ាំអាហារសម្រន់ក្នុងចន្លោះម៉ោង ៥ ព្រោះអាចជាការមមាញឹកនឹងការងារ តែនេះក៏ជា​វិធីល្អផងដែរ។

    អាហារពេលល្ងាច

    ៤.បើមិនឃ្លានគួរធ្វើបែបណា?

    ចំពោះអាហារពេលព្រឹក មាន​អ្នក​ខ្លះមាន​ទម្លាប់​រំលងអាហារមួយនេះ។ ដូច្នេះ អាច​ថា​ជាការ​ពិបាកខ្លាំងណាស់ដែលត្រូវកែប្រែ​ទម្លាប់ក្រោកពីគេង ហើយមានអារម្មណ៍ថាឃ្លាននោះ។​ ប៉ុន្ដែនេះមិនមែនមានន័យថា គ្មានវិធីសាស្ដ្រ​ដោះស្រាយនោះដែរ​ ដោយយើងអាចកែប្រែទម្លាប់បន្ដិចម្ដងៗ ដោយទម្លាប់ញ៉ាំ ពីបរិមាណតិចតួច​ ដូចជា ការញ៉ាំផ្លែឈើជំនួស (ចេក១ផ្លែ) ស៊ុតស្ងោរ១គ្រាប់ ជារៀងរាល់ព្រឹក នោះទម្លាប់ឃ្លាននឹងកើតមានវិញជាមិនខាន។

    ចំណុចសំខាន់

    ក្នុងជីវភាពរស់ប្រចាំថ្ងៃ យើងគប្បីត្រូវយល់ដឹងឲ្យបានច្បាស់លាស់ អំពីពេលវេលា និង គុណប្រយោជន៍នៃការទទួលទានអាហារឲ្យសមប្រកបទៅនឹងសុខភាព។ តួយ៉ាងដូចជាពេលវេលាល្អបំផុត សម្រាប់អាហារពេលព្រឹកគឺ នៅចន្លោះពេល១ ម៉ោង បន្ទាប់ពីក្រោកពីគេង មិនឲ្យរំលងដល់ម៉ោង៩ អាហារថ្ងៃត្រង់ នៅចន្លោះម៉ោង ១២ ទៅ ម៉ោង១ និង អាហារពេលល្ងាចនៅចន្លោះម៉ោង ៥ ទៅ​ម៉ោង ៦។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម