backup og meta

អាហារ​ ៤​​​យ៉ាង​ ជួយ​ឲ្យ​រាងកាយ​ស្រី​ៗ​​រឹងមាំ​ មានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​ ៤​​​យ៉ាង​ ជួយ​ឲ្យ​រាងកាយ​ស្រី​ៗ​​រឹងមាំ​ មានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ មាន​មុខងារ​​ដ៏​​សំខាន់ ​ជួយ​ឲ្យ​រាងកាយ​របស់​​យើង​មាន​ថាមពល​ក្នុង​ការ​ប្រកប​កិច្ច​ការងារ​ផ្សេង​ៗ​។ ពិត​ណាស់​ ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការ​ហត់នឿយ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ទាំង​កម្លាំង​ និង​ថាមពល របប​អាហារ​ទាំង​នេះ ជា​ជម្រើស​ដ៏​​ប្រសើរ​​បំផុត។

អាហារ​ទាំង​៤​យ៉ាង​ ​ជួយ​ឲ្យ​​រាងកាយ​ស្រី​ៗ​យើង​រឹងមាំ​

១. ស្ពៃ​ពួយ​ឡេង​

ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ទៅ​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ស្ពៃ​ពួយ​ឡេង​សម្បូរ​វីតាមីន​A ដែល​អាច​ជួយ​ពង្រឹង​សាច់ដុំ​ដោយ​ផ្ទាល់​ ព្រម​ទាំង​ជួយ​ឲ្យ​រាងកាយ​របស់​យើង​រឹងមាំ​បន្តិច​ម្ដង​ៗ​។

​​​​​២. ស៊ុត​

ចំណែក​ឯ​ស៊ុត​ផ្ទុក​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​​ ដូចជា​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ​។ ជាង​នេះ​ទៅ​ទៀត ស៊ុត​ក៏​ជួយ​បង្កើន​វីតាមីន​D​ដល់​រាងកាយ​ ដោយ​​ធ្វើការ​បំបែក​អាហារ​​ និង​​បំប្លែង​ទៅ​ជា​ថាមពល​យ៉ាង​ឆាប់​រហ័ស​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣. ផ្លែ​​ចេក​

ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ចេក​​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ និង​វីតាមីន​ដូចជា​B-6 និង​ប៉ូតាស៊្យូម​ ដែល​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​​​ជា​ប្រចាំ​។ ហេតុ​ដូច្នេះ​ហើយ​ បើ​​ស្រី​ៗ​យើង​​ហត់នឿយ​​ ឬ​គ្មាន​កម្លាំង​កំហែង​អំឡុង​ពេល​បំពេញ​ការងារ​​ គួរ​តែ​​ញ៉ាំ​ចេក​១​ផ្លែ ដើម្បី​បង្កើន​ថាមពល​ភ្លាម​ៗ។

អាហារសម្រាប់ស្រ្តី

អត្ថបទគួអាន៖

៤. គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​

ចំណែក​ឯ​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​ក៏​មាន​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​ដល់​សុខភាព​របស់​យើង​ដូច​គ្នា​ ពីព្រោះ​អាហារ​ទាំង​នេះ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ខ្ពស់​ ហើយ​ថែម​ទាំង​​មាន​​សូដ្យូម​ទាប​ផង​ដែរ​។ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​មាន​ដូចជា គ្រាប់​អាល់ម៉ុន​ គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ល្ពៅ គ្រាប់​ល្ង គ្រាប់​ជីរ គ្រាប់​ផ្កា​ឈូក​រ័ត្ន។

ចំណុចសំខាន់

រាងកាយ​ស្រ្តី​យើង​ត្រូវ​ការ​ថាមពល​បំពេញ​បន្ថែម​ជា​រៀង​រាល់​ថ្ងៃ​​ ហើយ​របប​អាហារ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ ដែល​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​។ បំពេញ​ថាមពល​ជាមួយ​នឹង​របប​អាហារ​៤​យ៉ាង​ ដែល​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ជា​លំដាប់​។អាហារ​ទាំង​នេះ​មាន​ដូចជាស្ពៃ​ពួយ​ឡេង ស៊ុត  ចេក គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Superfoods Women Should Eat

https://www.everydayhealth.com/diet-nutrition/10-superfoods-women-should-eat/

50 Best Foods for Women

https://www.eatthis.com/healthy-foods-for-women/

Learn what Australia’s strongest women eat

https://strongfitnessmag.com.au/nutrition/learn-what-australias-strongest-women-eat/

100 Easy Ways to Be a (Much) Healthier Woman

https://bestlifeonline.com/healthier-woman/

Healthy Eating for Women

https://www.eatright.org/food/nutrition/dietary-guidelines-and-myplate/healthy-eating-for-women

កំណែ​ប្រែបច្ចុប្បន្ន

04/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់បានស្បែកភ្លឺថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម