backup og meta

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់ទឹកឃ្មុំសម្រាប់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 02, 2022

    ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់ទឹកឃ្មុំសម្រាប់សុខភាព

    ប្រជាជនខ្មែរយើងឲ្យតម្លៃទៅលើទឹកឃ្មុំថាជាឱសថធម្មជាតិអាចព្យាបាលជំងឺច្រើនមុខ និងក៏ជាប្រភេទអាហារបំប៉ន ជំនួយដល់សុខភាពទៀតផង។ ជាក់ស្ដែងណាស់ មិនត្រឹមតែប្រជាជនខ្មែរតែប៉ុណ្ណោះទេ សូម្បីសាសន៍ដទៃ ក៏មានជំនឿលើគុណប្រយោជន៍ទឹកឃ្មុំនេះដែរ។

    ទឹកឃ្មុំភាគច្រើនមានផ្ទុកសារធាតុស្ករខ្ពស់ ដោយលាយបញ្ចូលគ្នាជាមួយអាស៊ីតអាមីណូ វីតាមីន សារធាតុរ៉ែ ជាតិដែក ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្ថែមពីលើការប្រើប្រាស់សារធាតុផ្អែមពីធម្មជាតិ ទឹកឃ្មុំ​ត្រូវបានគេប្រើជាភ្នាក់ងារប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងជាភ្នាក់ងារប្រឆាំងនឹងពពួកបាក់​តេរី។ លើសពីលើនេះ ទឹកឃ្មុំអាចព្យាបាលជំងឺ ក្អក ការរលាក និងព្យាបាលមុខរបួសផ្សេងៗ។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ការ​ប្រើប្រាស់​ទឹក​ឃ្មុំ​ជាមួយ​នឹង​ជំងឺ​ផ្សេងៗ​

    ជំងឺ​សរសៃឈាម​បេះដូង គឺជាសញ្ញាដ៏គ្រោះថ្នាក់ពាក់ព័ន្ធនឹងចរន្ដឈាមនៅក្នុងបេះដូង ជំងឺប្រភេទនេះ អាចសមប្រកបជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំ ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិត។

    ការសិក្សាបានបង្ហាញថា អ្នកមានអាការៈក្អកស្រួចស្រាល់ អាច​ប្រើ​ទឹកឃ្មុំលាយជាមួយក្រូចឆ្មារ អាចជួយ​បន្ថយ​អាការៈ​បាន​។ សម្រាប់អ្នកដែលមានការឆ្លងមេរោគផ្លូវដង្ហើម ធ្វើទុកក្អកនៅពេលយប់ ក៏គួរតែសាកល្បងពីវិធីសាស្ដ្រទឹកឃ្មុំជាមួយនិងទឹកក្រូចឆ្មារនេះដែរ។

    ញ៉ាំទឹកឃ្មុំ

    ជំងឺក្រពះពោះវៀន ទឹកឃ្មុំអាចជួយបន្ថយស្ថានភាពអាការៈនៃការរលាកក្រពះពោះវៀនបានដែរ ក្នុងករណីរោគ​សញ្ហា​នៃជំងឺខ្លះ ​ដូចជាការរាក និង​ការឈឺពោះ ជាដើម។

    ប្រព័ន្ធប្រសាទ តាមការសិក្សា​បាន​បង្ហាញថា ទឹកឃ្មុំ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត ប្រឆាំង​ការ​ប្រកាច់ និង​ប្រឆាំង​ការ​ថប់​បារម្ភ​។ ក្នុងការសិក្សាមួយចំនួន​ទៀត ទឹកឃ្មុំមានអត្ថប្រយោជន៍ ជួយការពារជំងឺ និងបង្កើនសមត្ថភាព នៃការចងចាំ។

    ការព្យាបាល និង ថែទាំរបួស ការប្រើប្រាស់​ទឹកឃ្មុំ​ឲ្យត្រូវទៅនឹងកម្រិត​វេជ្ជសាស្រ្ដ បានរួមចំណែកយ៉ាងសំខាន់ ជួយការពារ និងព្យាបាលរបួស សំខាន់បំផុតនោះគឺរបួស​ពីការរលាក​តែម្ដង។

    កម្រិតនៃការប្រើប្រាស់

    បើទោះបីជាទឹកឃ្មុំមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពពិតមែន ប៉ុន្ដែបើតាមការណែរនាំរបស់ សមាគមសុខភាពផ្នែកបេះដូងរបស់អាមេរិក បានកំណត់យ៉ាងច្បាស់លាស់ សម្រាប់ការប្រើប្រាស់ទឹកឃ្មុំឲ្យសមនឹងសុខភាព។ បើចំពោះស្រី្ដអាចញ៉ាំទឹកឃ្មុំមួយពេលមិនលើសពីបរិមាណ ៦ស្លាបព្រាកាហ្វេ បើគិតជាកម្រិតជាតិស្ករ គឺ ១០០ ការឡូរី។​ បុរសគឺ​មិនលើសពី ៩ស្លាប​ព្រាកាហ្វេ ស្មើនឹង ១៥០ កាឡូរី។ ចំពោះក្មេងក្រោមអាយុ ១ឆ្នាំ ដាច់ខាតមិនឲ្យញ៉ាំនោះទេ។ ក្នុងករណីខ្លះ ការញ៉ាំ​ទឹក​ឃ្មុំ​លើស​កម្រិត​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​ពោះ ឬ​រាក ក្ដៅ ព្រោះ​តែ​រាង​កាយ​មិន​អាច​បំបែក​ជាតិស្ករ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។

    អត្ថបទគួរអានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម