backup og meta

ចូលចិត្តញ៉ាំដំឡូងមី? នេះជាអត្ថប្រយោជន៍គ្រប់គ្នាគួរដឹង

ចូលចិត្តញ៉ាំដំឡូងមី? នេះជាអត្ថប្រយោជន៍គ្រប់គ្នាគួរដឹង

ដំឡូងមីគឺជាអាហារមួយប្រភេទ មិនត្រឹមតែអាចញ៉ាំជំនួសបាយបានម្ដងម្កាលនោះទេ ថែមទាំងបាន​លាក់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលយើងមិននឹកស្មានដល់។ សារធាតុសំខាន់ៗទាំងនោះមាន ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីនចម្រុះ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ទង់ដែង។ សារធាតុសំខាន់ទាំងនេះ គឺជាចំណីដែល​រាងកាយត្រូវការជាចំាបាច់ប្រើការចាំថ្ងៃ។

១.ពង្រឹងប្រព័ន្ធរំលាយអាហារ

ដំឡូងមី ក៏មានមុខងាពិសេសជួយ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ព្រោះក្នុងបរិមាណដំឡូងមី១០០ក្រាម មានផ្ទុក កាបូអ៊ីដ្រាត ៤០ក្រាម ជាតិសរសៃ ២ក្រាម ខ្លាញ់ល្អ ៣ក្រាម ដែលសមាសធាតុចិញ្ចឹមសំខាន់ទាំងនេះ មានមុខងារ​ជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើការល្អ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២.ជួយដល់​សម្ពាធឈាម

អត្ថប្រយោជន៍ដំឡូងមី មិនខុសគ្នានឹងដំឡូងដទៃនោះទេ ព្រោះមានកម្រិតប៉ូតាស្យូមខ្ពស់។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ២៩០ មិល្លីក្រាម ស្មើនឹង១៦%នៃតម្លៃប្រើប្រាស់ រាងកាយប្រចាំថ្ងៃ។ កម្រិតប៉ូតាស្យូមខ្ពស់អាចជួយ រក្សាតុល្យភាព សម្ពាធឈាមបានល្អ ពិសេសការប្រែប្រួលសម្ពាធឈាម ដោយការញ៉ាំអាហារដែលមានកម្រិតសូដ្យូមខ្ពស់ គឺជាហេតុបង្កការលើសឈាមបានតែម្ដង។

[embed-health-tool-vaccination-tool]

៣.ជួយរក្សាទំងន់

ថ្វីដ្បិតតែដំឡូងមីមានកម្រិតកាឡូរីខ្ពស់ដល់ទៅ ១៦០កាល់ឡូរី​ ក្នុងបរិមាណ ១០០ក្រាម ធ្វើឲ្យគ្រប់គ្នាយល់ថាជាកត្ដាប្រឈម​​ធ្វើឲ្យយើងងាយឡើងគីឡូ ប៉ុន្ដែមិនដូច្នោះទេព្រោះដំឡូងមីមានជាតិសរសៃ និងសារធាតុម្សៅធន់ ជាចំណុច​ល្អជួយពង្រឹងដល់ ពពួកបាក់តេរីល្អក្នុងពោះវៀនតូច។ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃ នៅក្នុង​របបអាហារ អាចធ្វើឲ្យអ្នកញ៉ាំ ឆ្អែតបានយូរ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបានល្អ។ ដូច្នេះជាមូលហេតុអ្នក​ញ៉ាំដំឡូងមីបានបន្ដិចបន្ដូចតែមានអារម្មណ៍ឆាប់ឆ្អែត ហើយបានយូរ។

​ដំឡូងមី

៤.ពង្រឹងប្រព័ន្ធភាពស៊ាំ

របបអាហារដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំគឺពពួកប្រូតេអ៊ីន និង វិតាមីន C ។ ជាក់ស្ដែងណាស់ សមាសធាតុសំខាន់ទាំងពីរ​នេះ ក៏មាននៅក្នុងដំឡូងមីផងដែរ។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានវីតាមីន C ២០% នៃបរិមាណតម្រូវការប្រចាំថ្ងៃ។

កត្ដាគួរដឹងអំពីគ្រោះថ្នាក់របស់ដំឡូងមី

ការសិក្សាបង្ហាញថាយើងមិនអាចញ៉ាំដំឡូងមីឆៅច្រើននោះទេ ព្រោះអាចពុល បង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់សុខភាព។ ដំឡូងមីឆៅមានផ្ទុកសារធាតុគីមី Cyanogenic Glycosides ដែលអាចបញ្ចេញសារធាតុ Cyanide នៅក្នុងខ្លួន។ សារធាតុពុល ប្រភេទនេះ អាចបង្កឲ្យចុះខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត និងសរសៃប្រសាទ។ បន្ថែមពីនេះទៀត ដំឡូងមី មុននឹងច្នៃជា អាហារ ឬយកទៅស្ងោរ ចាំបាច់ ត្រូវបកសំបកឲ្យបានស្អាត និងយកទៅត្រាំទឹកឲ្យបានយ៉ាងហោច ៤៨ម៉ោងដើម្បីកាត់បន្ថយសារធាតុគីមីពុលនោះបានច្រើន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cassava https://www.croptrust.org/pgrfa-hub/crops-countries-and-genebanks/crops/cassava/

5 Health benefits of cassava flour https://healthbenefitsof.org/health-benefits-of-cassava-flour/

Cassava flour benefits and uses– your hearty kitchen companion https://plantvillage.psu.edu/blogposts/126-cassava-flour-benefits-and-uses-your-hearty-kitchen-companion

Benefits of Cassava Root, A Great Gluten-Free Alternative + Recipes https://www.onegreenplanet.org/natural-health/benefits-of-cassava-root-a-great-gluten-free-alternative-recipes/

5 Benefits of Eating Cassava for Health https://www.ddhk.org/en/5-benefits-of-eating-cassava-for-health/

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម