ញ៉ាំអាហាររាល់ថ្ងៃ យើងក៏ត្រូវស្គាល់ពីប្រភេទអាហារដែលអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ តួយ៉ាងពពួកអាហារដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយយើងត្រូវការទាំងនោះមាន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ក្លរ ម៉ាញ៉េស្យូម ដែក ស័ង្កសី អ៊ីយ៉ូត ស្ពាន់ ម៉ង់ហ្គាណែស និង សេលេញ៉ូមជាដើម ហើយរ៉ែទាំងអស់នេះអាចមាននៅក្នុងរបបអាហារមួយចំនួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.យ៉ាអ៊ួ
យ៉ាអ៊ួគឺជាប្រភេទអាហារសម្រន់ដែលសម្បូរទៅដោយរ៉ែកាល់ស្យូម។ យ៉ាអ៊ួ ២៤៥ក្រាម មានកម្រិតកាល់ស្យូមដែលអាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយប្រចាំថ្ងៃបានដល់ទៅ ៣៤% ។ មិនត្រឹមតែប៉ុណ្ណោះ យ៉ាអ៊ួក៏ជាប្រភពអាហារផ្ដល់នូវប្រូតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។
២.គ្រាប់ធញ្ញជាតិ
អាហារសម្រន់មានពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន និងផ្សេងៗច្រើនទៀត គឺជាប្រភពផ្ដល់ជាតិដែក។ រ៉ែប្រភេទនេះមានមុខងារពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមបានល្អ។
៣. ចេក
ចេកជាប្រភពអាហារដែលផ្ដល់នូវប៉ូតាស្យូមបានច្រើន ព្រោះក្នុងបរិមាណចេកមួយផ្លែជាមធ្យមមានកម្រិតប៉ូតាស្យូម ៤២២មិល្លីក្រាម។ ប៉ូតាស្យូមផ្ដល់អត្ថប្រយោជន៍ចំពោះខួរក្បាល បេះដូង ប្រព័ន្ធប្រសាទ និងសាច់ដុំឲ្យធ្វើការបានល្អ។ សម្រាប់វ័យជំទង់ត្រូវការប្រើប្រាស់ប៉ូតាស្យូមប្រចាំថ្ងៃយ៉ាងហោច ២៥០០មិល្លីក្រាម។ ដូច្នេះយើងគួរញ៉ាំចេកក្នុងមួយថ្ងៃយ៉ាងហោចឲ្យបាន៥ ទៅ ៦ផ្លែ។
៤.សាច់
ប្រភេទសាច់ មានដូចជា សាច់គោ សាច់ជ្រូក សម្បូរទៅដោយរ៉ែស័ង្កសី។ បរិមាណសាច់១០០ក្រាម មានផ្ទុករ៉ែស័ង្កសី ៤,៨មិល្លីក្រាម ដែលបរិមាណនេះអាចបំពេញតម្រូវការសុខភាព៤៤%ប្រចាំថ្ងៃ។ រ៉ែស័ង្កសីមានមុខងារជួយការពារសុខភាពពីបញ្ហារលាកនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៥.ទឹកដោះគោស្រស់
មិនថាជាទឹកគោះសុទ្ធ ឬផលិតផលដែលផលិតចេញពីទឹកដោះគោនោះទេ គឺមានផ្ទុកសារធាតុរ៉ែ ផូស្វ័រ និងកាល់ស្យូម។ បរិមាណទឹកដៅគោមួយពែង អាចផ្ដល់រ៉ែផូស្វ័រចន្លោះពី ១១១ ទៅ ១៣០ មិល្លីក្រាម។ ដូច្នេះការទម្លាប់ផឹកទឹកដោះគោឲ្យបានយ៉ាងហោច មួយកែវចំណុះ ២៥០មិល្លីលីត្រ ប្រចាំថ្ងៃអាចជួយឲ្យសុខភាពឆ្អឹងរឹងមាំបានដែរ។
៦.តែ
តែ ក៏មានអត្ថប្រយោជន៍ផ្ដល់នូវសារធាតុរ៉ែ ម៉ង់ហ្គាណែស។ រ៉ែប្រភេទនេះមានមុខងារសំខាន់ ជួយផ្សារភ្ជាប់មុខងារកោសិកា ជាលិកាក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយដល់មុខងារផលិតអ័រម៉ូនភេទ ជួយមុខងារមេតាប៉ូលីស ជួយបំបែកជាតិខ្លាញ់និងពពួកការបូអ៊ីដ្រាតទៀតផង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៧.ពពួកសារាយសមុទ្រ
ពពួកសាយសមុទ្រសម្បូរទៅដោយរ៉ែអ៊ីយ៉ូត ក្នុងបរិមាណសារ៉ាយសមុទ្រប្រភេទ nori ១០ក្រាម មានជាតិអ៊ីយ៉ូត ២៣២ មីក្រូក្រាម ដែលអាចបំពេញតម្រូវរាងកាយប្រចាំថ្ងៃបានលើសពី ១,៥%។ សារធាតុរ៉ែអ៊ីយ៉ូតមានមុខងារជួយបង្កើតការផលិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ដែលតួនាទីគ្រប់គ្រងទៅលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។
[embed-health-tool-bmi]