backup og meta

ភេសជ្ជៈ៤មុខនេះ ល្អសម្រាប់គ្រប់គ្រងការឡើងអាស៊ីដអ៊ុយរិកក្នុងឈាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភេសជ្ជៈ៤មុខនេះ ល្អសម្រាប់គ្រប់គ្រងការឡើងអាស៊ីដអ៊ុយរិកក្នុងឈាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ឬ​​ខូច​ទ្រង់ទ្រាយ​សន្លាក់​ នោះ​អាច​បណ្ដាល​មក​ពី​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ​ដែល​​មាន​ចំនួន​លើស​ពី​​៧​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។

ពិត​ណាស់​ អាស៊ីដ​អ៊ុយរិក​ជា​កាកសំណល់​នៅ​ក្នុង​ឈាម​ ដែល​កកើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​បំបែក​សារធាតុ​គីមី​មួយ​ឈ្មោះ​ថា Purines។ ភាគ​ច្រើន​ អាស៊ីដ​ប្រភេទ​នេះ​រលាយ​នៅ​ក្នុង​ឈាម​ ហើយ​ឆ្លង​ទៅ​កាន់​តម្រង​នោម​ និង​បញ្ចេញ​ពី​រាងកាយ​ជា​ទម្រង់​ទឹក​នោម​។ ប៉ុន្តែ​នៅ​ពេល​ដែល​អាស៊ីដ​ច្រើន​ជ្រុល​ គឺ​អាច​នាំ​ឲ្យ​កកើត​ជា​​សារធាតុ​គ្រីស្តាល់ និង​ចូល​ទៅ​ក្នុង​សន្លាក់ ក៏​ដូចជា​បង្ក​ជា​បញ្ហា​រលាក​សន្លាក់​ដ៏​ឈឺចាប់។ មួយ​វិញ​ទៀត គ្រីស្តាល់​ទាំង​នេះ​ក៏​អាច​ចូល​ទៅ​ក្នុង​តម្រង​នោម​ និង​បង្ក​ជា​ក្រួស​តម្រង​នោម​ដូច​គ្នា។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញា​នៃ​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម

  • ឈឺ​សន្លាក់​ធ្ងន់ធ្ងរ
  • ចុក​រួយ​សន្លាក់
  • ពិបាក​ធ្វើ​ចលនា​សន្លាក់
  • ហើម​ និង​ក្រហម
  • ខូច​ទ្រង់ទ្រាយ​សន្លាក់​ ។

កត្តា​បង្ក​ឲ្យ​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​​

​អាស៊ីដ​អ៊ុយរិក​ខ្ពស់ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅ​នឹង​របប​អាហារ​ និង​ពពួក​ភេសជ្ជៈ​មួយ​ចំនួន​ដែល​ផ្ទុក​បរិមាណ​សារធាតុ​Purines​ខ្ពស់​ ដូចជា​គ្រឿង​សមុទ្រ សាច់​ក្រហម​ (សាច់​ពពែ សាច់​គោ) អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​fructose corn syrup​ខ្ពស់​ ក៏​ដូចជា​គ្រឿង​ស្រវឹង​។

[embed-health-tool-heart-rate]

ភេសជ្ជៈ​ដែល​ជួយ​គ្រប់គ្រង​អាស៊ីដ​អ៊ុយរិក​ខ្ពស់​

​​១. តែ​បៃតង

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ក្នុង​បរិមាណ​សម​ល្មម​ អាច​ជួយ​កាត់​បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​តែ​បៃតង​ ក៏​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ដែល​ពាក់ព័ន្ធ​នឹង​រោគ​​ឈឺ​សន្លាក់​ឆ្អឹង​ផង​ដែរ​។

តែបៃតង Hello គ្រូពេទ្យ

​​២. ទឹក​ដោះ​គោ​​មាន​ជាតិ​​ខ្លាញ់​ទាប

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​កាត់បន្ថយ​វត្តមាន​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម។ អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​​នេះ​ល្អ​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​​ឈឺ​សន្លាក់​ឆ្អឹង ។

៣. ទឹក​ក្រូច​ឆ្មារ

បន្ថែម​ពី​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​សន្លាក់​ ឬ​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ គ្នា​យើង​ក៏​អាច​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ស្រស់​ ឬ​ពពួក​ផ្លែឈើ​ដែល​សម្បូរទៅ​ដោយ​វីតាមីន​C ដូច​ជា​ផ្លែ​ក្រូច ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

៤. កាហ្វេ

ចំណែក​ឯ​ភេសជ្ជៈ​មួយ​មុខ​ចុងក្រោយ​នេះ គឺ​កាហ្វេ។ អ្នក​ជំនាញ​បាន​​ណែនាំ​ឲ្យ​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​ឆ្អឹង ញ៉ាំ​កាហ្វេ ជាមួយ​នឹង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ ដោយ​មិន​បន្ថែម​ស្ករ ប៉ុន្តែ​យើង​មិន​គួរ​ញ៉ាំ​ច្រើន​ជាង​២​ពែង​ក្នុង​មួយ​ថ្ងៃ​ឡើយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

High Uric Acid Level

https://my.clevelandclinic.org/health/symptoms/17808-high-uric-acid-level

Gout diet: What’s allowed, what’s not

https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/gout-diet/art-20048524

Kidney Stone Diet Plan and Prevention

https://www.kidney.org/atoz/content/diet

​​

កំណែ​ប្រែបច្ចុប្បន្ន

19/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សារធាតុសំខាន់គួរមានក្នុងរបបអាហារ ដើម្បីជួយកូនឲ្យរៀនពូកែ និងឆ្លាតវៃ

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម