backup og meta

ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 24, 2023

    ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

    របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា ​ មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមាន​សុខភាពល្អយ៉ាងនេះ។

    របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖

    ១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C

    វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។

    ២.ផ្លែឈើសម្បូរ polyphenols

    ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះ​ជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។

    ៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene

    beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក និង ជំងឺសើស្បែកផ្សេងៗ។ យើងអាចស្វែងរកបានសារជាតិចិញ្ចឹមនេះមាននៅលើ ប្រភេទបន្លែ​ផ្លែឈើមានពណ៌ក្រហមលឿង ដូចជា ការ៉ុត ស្វាយទុំ ប៉េងប៉ោះ ល្ហុងទុំ ក្រូច និង ម្នាស់ជាដើម។

    ៤.អាស៊ីតខ្លាញ់អូមេហ្គា៣ និង ៦

    ពពួកអាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ក៏មានមុខងារពិសេសជួយប្រឆាំងការរលាកស្បែក និង ជួយចិញ្ចឹមកោសិកាឲ្យលូតលាស់បានល្អ។ ញ៉ាំអាហារដែលសម្បូរសារជាតិទាំងពីរនេះ ជួយស្បែកស្រស់ថ្លា កាត់បន្ថយបញ្ហាស្បែកស្ងួត​ និង ការពារពីជំងឺសើរស្បែកបានច្រើនប្រភេទ។ អាស៊ីតខ្លាញ់ទាំងពីរយើងអាចរកបាននៅក្នុង ខ្លាញ់ត្រី មិនថាត្រីទឹកសាប ឬទឹកប្រៃ គ្រឿងសមុទ្រ និង គ្រាប់ធញ្ញជាតិ។

    ៥.របបអាហារសម្បូរវីតាមីន E

    ញ៉ាំអាហារ ដែលសម្បូរវីតាមីនE​ ក៏រួមចំណែកជួយដល់សុខភាពស្បែកឲ្យភ្លឺស្រស់ថ្លា រលោង និងមានសំណើម។ ព្រោះវីតាមីន មានតួនាទីជួយ ប្រឆាំងអុកស៊ីតកម្ម និង សម្រួលដល់សរសៃឈាម ជួយជម្រុះកោសិកាចាស់ បង្កើនការលូតលាស់កោសិកាថ្មី ទើបធ្វើឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាត រលោង ថែមទាំង​មានសំណើមល្អ។ វីតាមីន E សម្បូរនៅក្នុង ផ្លែប៊ឺ ផ្លែល្ពៅ គ្រាប់ធញ្ញជាតិ និង ប្រេងរុក្ខជាតិ ប្រេងអូលីវ ប្រេងគ្រាប់ផ្កាឈូករ័ត្ន រួមទាំងប្រេងគ្រាប់អាល់ម៉ុន។

    វីតាមីន-E

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម