ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ?
បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។
២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ?
ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។
៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន?
របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំងជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។
៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ?
ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន វីតាមីន រ៉ែ និង ជាប្រភេទអាហារដែលផ្ដល់ការឡូរី ឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់របស់រាងកាយ។ ម្យ៉ាងទៀតអ្នកហាត់ប្រាណទាំងអស់ក៏ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះទឹកក៏ជាផ្នែកមួយជួយដល់ការលូតសាច់ដុំផងដែរ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
[embed-health-tool-heart-rate]