backup og meta

របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 07, 2022

    របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់

    អ្នកជំងឺក្រោយឆ្លងកាត់ការវះកាត់ មានក្ដីរំពឹងទុកតែមួយគត់គឺចង់ឲ្យមុខរបួសឆាប់ជាសះស្បើយល្អប្រសើរ។ ដូច្នេះក្រៅពីទទួលការព្យាបាលផ្នែកវេជ្ជសាស្រ្ដ ក៏នៅមានវិធីសាស្ដ្រមួយបែបទៀត ដែលអ្នកជំងឺគួរនឹកឃើញ នោះគឹការជ្រើសរើសរបបអាហារសំខាន់ៗ ដែលត្រឹមត្រូវ ជំនួយដល់ ការលូតលាស់កោសិកា និងជំរុញមុខរបួសឆាប់ជាសះស្បើយ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ពពួកអាហារប្រូតេអ៊ីន និងជាតិដែក

    សារធាតុសំខាន់ពីរមុខនេះ គឺជាតម្រូវការចាំបាច់ចំពោះសុខភាពរាងកាយ តួយ៉ាង សម្រាប់អាហារប្រូតេអ៊ីន មានសមត្ថភាពជំនួយដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការលូតលាស់កោសិកា ជំរុញឲ្យមុខរបួសស្នាមឆាប់ជាសះស្បើយ។ ចំណែកជាតិដែកវិញ គឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីន ដែលជាប្រភេទប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនពីសួតរបស់អ្នកជំងឺ ទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ សារធាតុទាំងនេះ យើងអាចរកបាននៅក្នុងសាច់គ្មានខ្លាញ់ សាច់ទ្រូងមាន់ ត្រី ស៊ុត ផលិតផលសណ្តែក​សៀង និង សណ្តែកសៀង តៅហ៊ូ ទឹកដោះគោ ដែលមានកម្រិតជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ។

    ២.ខ្លាញ់សុខភាព

    ខ្លាញ់សុខភាព ថ្វីដ្បិតវាមិនសូវផ្ដល់អត្ថប្រយោជន៍ដល់មុខរបួសដូចសារធាតុចិញ្ចឹមដទៃ ប៉ុន្ដែប្រសិនបើអ្នកជំងឺ ជ្រើសរើសការញ៉ាំ​មិន​ល្អ នោះអត្រានៃការជាសះស្បើយលឿន​របស់​អ្នកជំងឺ​ក៏​ត្រូវ​កាត់​បន្ថយ និងអាចអូសបន្លាយពេលវេលា។ ដូច្នេះ ទាំងនេះជាប្រភេទខ្លាញ់សុខភាពដែលអ្នកជំងឺអាចសាកល្បងបាន ប្រេងអូលីវ  ប្រេងសណ្តែក​ដី ប្រេងផ្កាឈូករ័ត្ន និងប្រេងល្ង។

    ៣.បន្លែមានជាតិ​សរសៃ

    ការជ្រើសរើសរបបអាហារ ប្រភេទបន្លែដែលមានជាតិសរសៃគឺល្អសម្រាប់សុខភាពអ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ​របប​អាហារដែលសម្បូរសារធាតុសរសៃក៏មានលាយមកជាមួយ ប្រភេទ វីតាមីន និង ជាតិរ៉ែមកជាមួយផងដែរ។ បន្លែទាំងនោះមានដូចជា បន្លែស្លឹកបៃតង ការ៉ុត ប្រូខូលី ម្ទេសប្លោក។ បន្ថែមពីនេះ ពពួកអាហារសរសៃជួយកាត់បន្ថយអាការៈទល់លាមក ជួយសម្រួលអ្នកជំងឺ។

    ៤. ផ្លែឈើ

    អ្នកជំងឺក្រោយពេលវះកាត់៏ត្រូវញ៉ាំផ្លែឈើ ព្រោះផ្លែឈើ មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C ជួយបង្កើតឡើងវិញនូវស្រទាប់ខូឡាជែន និងជាលិកាទន់ ក៏ដូចជាជំនួយមុខរបួសឲ្យឆាប់ជាសះស្បើយ។ គួរញ៉ាំ ប្រភេទផ្លែឈើដែលពណ៌ទឹកក្រូច ក្រហម និងបៃតងឱ្យបានច្រើន។ ដូចជា ផ្លែគីវី ផ្លែល្ហុង ត្របែក ក្រូច ប៊ឹរី និងទំពាំងបាយជូរជាដើម។ អ្នកជំងឺក៏អាចញ៉ាំទឹកផ្លែឈើ ដែលកិនពីផ្លែឈើសុទ្ធ ជៀសវាងទឹកផ្លែឈើចម្រាញ់ មានកម្រិតជាតិស្ករ។

    ក្រោយវះកាត់

    របបអាហារដែលអ្នកជំងឺគួរជៀសវាង

    អ្នកជំងឺគួរតែជៀសវាងរបបអាហារមួយចំនួន ដូចជា៖ពពួកគ្រឿងស្រវឹង ជាតិអាល់កុល អាហារកែច្នៃ អាហារប្រើជាតិខ្លាញ់ខ្ពស់ អាហារមានសារធាតុផ្អែម និង ប្រៃខ្ពស់។ អាហារទាំងនេះមិនត្រឹមតែប៉ះពាល់សុខភាពនោះទេ ថែមទាំង ធ្វើឲ្យមុខរបួសជួបបញ្ហាក្លាយ បង្កការឆ្លងរោគផ្សេងៗនៅមុខរបួស។ អាហារទាំងនោះមានដូចជា នំខេក សូកូឡា ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ជាដើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម