ស្ពៃពួយឡេង ជាប្រភេទបន្លែស្លឹកបៃតងដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗដូចជាវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយក៏ជាបន្លែដ៏ពេញនិយមសម្រាប់ជំនួយសុខភាពផងដែរ។ យ៉ាងណាមិញ តើការញ៉ាំទឹកស្ពៃពួយឡេងគៀប ឬប្រភេទក្រឡុក អាចបង្កឲ្យកើតមានបញ្ហាក្រួសតម្រងនោមដែរឬអត់?
ពិតណាស់ ស្ពៃពួយឡេងមានផ្ទុកទៅដោយសមាសធាតុOxalate ដែលរាងកាយពិបាកក្នុងការស្រូបយក ទើបបង្កឲ្យកើតមានក្រួសតម្រងនោម និងក្រួសក្នុងថង់ទឹកប្រមាត់។ ជាក់ស្តែង ការញ៉ាំទឹកស្ពៃពួយឡេងគៀប ឬក្រឡុកចំនួន១កែវ គឺស្មើនឹងសមាសធាតុOxalateចំនួន៨ ទៅ១០ដងដែលរាងកាយអាចទ្រទ្រង់បាន។
ផលប៉ះពាល់ផ្សេងទៀតនៃការញ៉ាំស្ពៃពួយឡេងលើសកម្រិត
១.បញ្ហាក្រពះពោះវៀន
ស្ពៃពួយឡេង សម្បូរទៅដោយជាតិសរសៃ ដែលមានអត្ថប្រយោជន៍ក្នុងការរំលាយអាហារ បើយើងញ៉ាំក្នុងបរិមាណមធ្យម។ ប៉ុន្តែ បើយើងញ៉ាំស្ពៃពួយឡេងច្រើនជ្រុល នោះនឹងអាចបង្កជាបញ្ហាពិបាករំលាយអាហារ ហើមពោះ ទល់លាមក រាករូស និងរលាកពោះវៀន ជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. រារាំងដល់ការស្រូបយកជាតិរ៉ែ
លើសពីនេះ ស្ពៃពួយឡេងក៏ផ្ទុកទៅដោយសមាសធាតុដូចជា Phytates ដែលអាចរារាំងដល់ការស្រូបយកសារធាតុរ៉ែសំខាន់ៗ ដូចជាជាតិដែក កាល់ស្យូម និងស័ង្កសី។ កត្តានេះ អាចបង្កផលវិបាកដល់អ្នកដែលមានហានិភ័យនៃបញ្ហាកង្វះសារធាតុរ៉ែ ឬពិបាកស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ។
៣. រំខានដល់មុខងារក្រពេញទីរ៉ូអ៊ីត
ទន្ទឹមនឹងនេះដែរ ស្ពៃពួយឡេង មានផ្ទុកសារធាតុGoitrogens ដែលមានសមត្ថភាពក្នុងការរារាំងដល់មុខងាររបស់ក្រពេញទីរ៉ូអ៊ីត។ ក្នុងករណីដែលយើងញ៉ាំក្នុងបរិមាណច្រើន សារធាតុGoitrogensអាចរំខានដល់ការស្រូបយកអ៊ីយ៉ូតដែលអាចប៉ះពាល់ដល់ការផលិតអ័រម៉ូនទីរ៉ូអ៊ីត។
[embed-health-tool-heart-rate]
៤. អាលែកហ្ស៊ី
គ្នាយើងខ្លះ អាចនឹងមានប្រតិកម្មអាលែកហ្សីទៅនឹងស្ពៃពួយឡេង ដោយប្រឈមនឹងរោគសញ្ញាផ្សេងៗដូចជារមាស់ កន្ទាលត្រអាក ឬពិបាកដកដង្ហើមជាដើម។ ហេតុនេះហើយ យើងគួរសង្កេតមើលប្រតិកម្មអាលែកហ្ស៊ីណាមួយក្រោយញ៉ាំស្ពៃពួយឡេងរួច។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង