backup og meta

តិចអត់ដឹង ទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

តិចអត់ដឹង ទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

អំពិល​ទុំ​ មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ ដូចជា​សម្ល​​ម្ជូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ប្រើប្រាស់​ក្នុង​ការ​ថែទាំ​ស្បែក​ ឬ​ធ្វើ​ជា​ភេសជ្ជៈ​​បាន​ផង​ដែរ។ ពិត​ណាស់​ ​ ទឹក​អំពិល​ទុំ​ ក្រៅ​ពី​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់​ហើយ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ថែម​ទាំង​​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ថែម​ទៀត​ផង​​។ ​

តើ​ទឹក​អំពិល​ទុំ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?

១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ

ទឹក​អំពិល​ទុំ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​វីតាមីន​C ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ស្បែក​មាន​សុខភាព​ល្អ និង​របួស​ឆាប់​ជា​សះស្បើយ។ បន្ថែម​ពី​នេះ អំពិល​ទុំ​ក៏​ផ្តល់​នូវ​សារធាតុ​រ៉ែ​ដ៏​ល្អ​ឯក​ ដូចជា​ប៉ូតាស្យូម ម៉ាញេស្យូម និង​ជាតិ​ដែក​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម

ជាមួយ​គ្នា​នេះ​ដែរ អំពិល​ទុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដូចជា​ polyphenols និង flavonoids ដែល​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​រាងកាយ​យើង ហើយ​ក៏​អាច​ការពារ​ការបំផ្លាញ​កោសិកា និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​មហារីក។

[embed-health-tool-bmi]

៣. ដោះស្រាយ​បញ្ហា​រំលាយ​អាហារ

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា អំពិល​ទុំ​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ សម្រាប់​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ថ្នាំ​បញ្ចុះ​លាមក​បែប​ធម្មជាតិ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់ កាត់បន្ថយ​ការ​ទល់​លាមក​ និង​ធ្វើ​ឲ្យ​សុខភាព​ក្រពះ​ពោះវៀន​ប្រសើរ​ឡើង។​​​

​៤. សុខភាព​បេះដូង

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​អំពិល​ទុំ​ជា​ទៀងទាត់​ អាច​ផ្តល់​អត្ថប្រយោជន៍​​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ដោយ​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

ទឹកអំពិលទុំ

៥. សារធាតុ​ប្រឆាំង​នឹង​ការ​រលាក

ទឹក​អំពិល​ទុំ​ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​ ឬ​រលាក​រ៉ាំរ៉ៃ។ បន្ថែម​​ពី​នេះ ភេសជ្ជៈ​មួយ​​ប្រភេទ​នេះ ក៏​មាន​គុណប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​គេង​មិន​លក់​ដូច​គ្នា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Tamarind Just Might Be Your New Favorite Fruit

https://health.clevelandclinic.org/tamarind/

EFFECT OF CONSUMING TAMARIND AND TURMERIC DRINK ON THE LENGTH OF PERINEAL WOUND HEALING IN POSTPARTUM MOTHERS

https://www.belitungraya.org/BRP/index.php/bnj/article/view/155

Tamarind Juice

http://www.tamarindpaste.org/tamarind-juice/

កំណែ​ប្រែបច្ចុប្បន្ន

11/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

៤សំណួរខ្លឹមៗទាក់ទងរបបអាហារ សម្រាប់អ្នកកំពុងហាត់ប្រាណយកសាច់ដុំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម