backup og meta

បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន

បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន

ការ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ក្រោយ​ពេល​បែក​ញើស​ខ្លាំង​ដូចជា​ពេល​ហាត់​ប្រាណ​ ស្ទីម ឬ​ហាត់​យ៉ូហ្គា​រួច​ជាដើម​គឺ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ណាស់។

រោគសញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក

គ្រប់​កោសិកា ជាលិកា និង​សរីរាង្គ​ក្នុង​រាងកាយ​សុទ្ធតែ​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ។ ទឹក​អាច​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ ជួយ​ដល់​សន្លាក់ ដឹក​ជញ្ជូន​សារធាតុ​ចិញ្ចឹម កម្ចាត់​កាកសំណល់ និង​ជួយ​ដល់​ចរន្តឈាម។ នេះ​មាន​ន័យ​ថា​រាងកាយ​អាច​នឹង​ដំណើរការ​មិន​ត្រឹមត្រូវ​ប្រសិន​ជា​យើង​ខ្វះ​ជាតិទឹក​។ ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្ដាល​មក​ពី​ការបែកញើស ក្អួតចង្អោរ រាករូស និង​ការ​ផឹក​ថ្នាំ​បញ្ចុះ​នោម​។

រោគសញ្ញា​នៃ​ការខ្វះជាតិទឹក​មាន​ដូចជា ស្រេកទឹក ស្ងួតមាត់ នោម​មិន​ញឹកញាប់ ស្បែកស្ងួត ហត់ វិលមុខ និង​ឈឺក្បាល។

វិធី​បំពេញ​ជាតិទឹក​លឿន

. ទឹក

ការ​ផឹកទឹក​គឺ​ជា​វិធី​ដ៏​ល្អ និង​មិន​ចំណាយ​ច្រើន​ក្នុង​ការ​បំពេញ​ជាតិ​ទឹក។ ទឹក​មិន​ដូច​ភេសជ្ជៈ​ដទៃ​ទៀត​ដែល​មាន​បន្ថែម​ជាតិស្ករ ឬ​កាឡូរី នេះ​ធ្វើ​ឲ្យ​ទឹក​ជា​ជម្រើស​ដ៏​ល្អ​នៅ​ពេលយើង​ចង់​បំពេញ​ជាតិ​ទឹក​ឡើង​វិញ។

ប្រសិនជា​យើង​បែក​ញើស​ហើយ​ឧស្សាហ៍​រមួល​ក្រពើ ឬ​ផ្សា​ភ្នែក​ពេល​ញើស​ចូល​ភ្នែក យើង​មិន​ត្រឹម​តែ​អាច​បាត់បង់​ជាតិ​ទឹក​ទេ​នៅ​បាត់បង់​ជាតិ​សូដ្យូម​ទៀត។ ដូចនេះ​យើង​ត្រូវ​បំពេញ​ជាតិទឹក និង​សូដ្យូម​ទៀត ជាពិសេស​ក្រោយ​ពេល​ហាត់​ប្រាណ​រយៈពេល​យូរ​ក្នុង​អាកាសធាតុ​ក្ដៅ។ បើ​យើង​មិន​ហាត់ប្រាណ​ខ្លាំង និង​យូរ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ទេ ជាតិសូដ្យូម​ដែល​បាត់បង់​អាច​បំពេញ​មក​វិញ​យ៉ាង​ងាយស្រួល​តាមរយៈ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម។

. កាហ្វេ និងតែ

កាហ្វេ និង​តែ​មាន​ជាតិ​កាហ្វេអ៊ីន ដែល​អាច​ធ្វើឲ្យ​​បាត់បង់​ជាតិទឹក​ ដោយ​ភេសជ្ជៈ​ទាំង​ពីរ​អាច​បញ្ចុះ​នោម​បាន។ ប៉ុន្តែ​ការ​ផឹក​កាហ្វេ និង​តែ​នៅ​កម្រិត​តិចតួច​អាច​ជួយ​បំពេញ​ជាតិទឹក​ដូច​ផឹក​ទឹក​ និង​ផ្តល់​ថាមពល​ទៀតផង។ 

ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ផឹក​កាហ្វេ ៥០នាក់​ បាន​ផឹក​កាហ្វេ​បួន​ពែង​ (៨០០មីល្លិលីត្រ)​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ៤មីល្លិក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​ជា​រៀងរាល់ថ្ងៃ គឺ​មិន​មាន​ខុសគ្នា​ខ្លាំង​រវាង​ការ​ផឹកកាហ្វេ និង​ទឹក​ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

. ទឹក​ដោះគោ​គ្មាន​ជាតិ​ខ្លាញ់ និង​មាន​ជាតិខ្លាញ់​ទាប

ទឹក​ដោះគោ​គឺ​អាច​បំពេញ​ជាតិទឹក​បាន​យ៉ាង​ល្អ។ ទឹកដោះគោ​មាន​ផ្ទុក​អេឡិចត្រូលីត​ខ្ពស់​ដែល​អាច​ជួយ​រក្សា​តុល្យភាព​បរិមាណ​ជាតិទឹក​ក្នុង​រាងកាយ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ទឹកដោះគោ​គ្មាន​ជាតិខ្លាញ់ និង​មានជាតិខ្លាញ់​ទាប​អាច​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​បាន និង​ផ្តល់​ប្រូតេអ៊ីន រួមទាំង​សារធាតុ​ចិញ្ចឹម​សំខាន់​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ដែរ​ថា ការ​ផឹក​ទឹក​ដោះ​គោ​ក្រោយ​ហាត់ប្រាណ​អាច​ធ្វើ​ឲ្យ​ហើម​ពោះ និង​មិន​មែន​ជា​ជម្រើស​សម្រាប់​អ្នក​ដែល​មិន​អាច​ធន់​នឹង​ជាតិ​ lactose និង​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោទេ។

. បន្លែ និង​ផ្លែឈើ

បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ទឹក​ ៨០ទៅ៩៩% ដែល​នេះ​ធ្វើ​ឲ្យ​ពពួក​ផ្លែឈើ និង​បន្លែ​ជា​អាហារសម្រន់​ដ៏​ល្អ​សម្រាប់​បំពេញ​ជាតិ​ទឹក។

បន្លែ និង​ផ្លែឈើ​មាន​ជាតិទឹក​ច្រើន​មាន​ដូចជា ពពួក​បឺរី ផ្លែ​ត្រសក់​ផ្អែម ផ្លែឪឡឹក ផ្លែក្រូច ផ្លែ​ទំពាំងបាយជូរ ការ៉ុត សាលាដ ស្ពៃក្ដោប និង​ស្ពៃពួយឡេង។

. ទឹកអូរ៉ាលីត ឬ​ទឹក​ដែល​ផឹក​ដើម្បី​បំពេញ​ជាតិទឹក

ទឹកអូរ៉ាលីតនេះ​ប្រើ​ដើម្បី​ការពារ និង​ព្យាបាល​ការបាត់បង់​ជាតិ​ទឹក​ដោយ​ការ​រាករូស ឬ​ក្អួតចង្អោរ។ វិធី​នេះ​ក៏​ប្រើ​ក្រោយ​ពេល​ហាត់​ប្រាណ​រួច និង​សម្រាប់​ក្រោយពេល​ស្រវឹង​ដែរ។

ទឹក​អូរ៉ាលីត​នេះ​គឺ​មាន​សូដ្យូម ក្លរីត ប៉ូតាស្យូម និង​ជាតិស្ករ​ក្នុង​ទម្រង់ dextrose។ យើង​ក៏​អាច​ធ្វើ​ទឹក​នេះ​ដោយ​ខ្លួនឯង​ដោយ​អនុវត្ត​តាម​រូបមន្ត​ខាងក្រោម៖

  • ទឹក​មួយ​លីត្រ
  • ស្ករ​៦ស្លាបព្រា​កាហ្វេ
  • អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ។

ក្រោយ​ពី​លាយ​រួច​កូរ​ស្ករ និង​អំបិល​រហូត​ដល់​រលាយ​អស់​ជា​ការ​ស្រេច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/how-to-rehydrate

កំណែ​ប្រែបច្ចុប្បន្ន

30/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម