backup og meta

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ដល់បេះដូង ឆ្អឹង និងពោះវៀន

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ដល់បេះដូង ឆ្អឹង និងពោះវៀន

ផ្លែប៉ោម​គឺ​ផ្លែឈើ​ពេញនិយម និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពដូចជាសុខភាពបេះដូង សុខភាពឆ្អឹង និងសុខភាពពោះវៀនជាដើម។​

សារធាតុចិញ្ចឹម​នៅ​ក្នុង​ផ្លែប៉ោម​

ផ្លែ​ប៉ោម​​១៨២ក្រាម​ផ្តល់​នូវ៖

  • កាឡូរី៖ ៩៥កាឡូរី
  • កាបូអ៊ីដ្រាត៖ ២៥ក្រាម
  • ជាតិសរសៃ៖ ៤ក្រាម
  • វីតាមីន C៖ ១៤%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • វីតាមីន K៖ ៥%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ

ក្រៅ​ពី​នេះ​នៅមាន​វីតាមីន A E B1 B2 និងB6​ដែល​មាន​ពី២​ទៅ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។

អត្ថប្រយោជន៍​នៃ​ផ្លែប៉ោម

សម្រក​ទម្ងន់

ផ្លែប៉ោម​សំបូរ​ដោយ​ជាតិ​ទឹក និង​ជាតិ​សរសៃ​ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មុន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​ញ៉ាំ​កាឡូរី​តិច​ជាង​មុន​រហូត​ដល់​២០០​កាឡូរី។ ការ​សិក្សា​មួយ​ទៀត​មាន​ស្ត្រី​លើស​ទម្ងន់​៥០​នាក់​ចូលរួម និង​បាន​ញ៉ាំ​ផ្លែប៉ោម​រយៈពេល​១០សប្ដាហ៍​ឃើញ​ថាស្រ្តីទាំងនោះ​ស្រក​១គីឡូ និង​ញ៉ាំ​កាឡូរី​តិច​ជាង​មុន។ បន្ថែម​ពី​នេះទៀត​ សារធាតុ​ផ្សេង​ទៀត​ក្នុង​ផ្លែ​ប៉ោម​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

ផ្លែប៉ោម

សុខភាព​បេះដូង

ផ្លែ​ប៉ោម​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ មូលហេតុ​គឺ​ដោយសារ​ផ្លែ​ប៉ោម​មាន​ជាតិសរសៃ​រលាយ​ដែល​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​បាន។ ម៉្យាងទៀត ផ្លែ​ប៉ោម​ក៏​​មាន​ផ្ទុក​សារធាតុ polyphenols ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ហើយ​ភាគច្រើន​មាន​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម។ សារធាតុ​មួយ​ក្នុង​ចំណោម​ polyphenol គឺ​សារធាតុ flavonoid ម្យ៉ាង​ឈ្មោះepicatechin អាច​ជួយ​បញ្ចុះ​សម្ពាធឈាម​។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​សារធាតុ flavonoid ច្រើន​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​២០%។ សារធាតុ flavonoid នេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ខ្លាញ់​អាក្រក់ LDL និង​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

អត្ថបទពាក់ព័ន្ធ៖

ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​ដ៏​ធំ​មួយ​បាន​លើក​ឡើង​ថាការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២​បាន​រហូត​ដល់​២៨% បើ​ធៀប​នឹង​អ្នក​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ។ ទោះបីជា​ញ៉ាំ​ផ្លែប៉ោម​ត្រឹមតែ​មួយទៅពីរ​ផ្លែ​ក្នុង​មួយ​សប្ដាហ៍​ក៏​មាន​ប្រសិទ្ធភាព​ដែរ។ នេះ​អាច​មក​ពី​សារធាតុ polyphenol នៅ​ក្នុង​ផ្លែប៉ោម​អាច​បង្ការ​ការ​ខូចខាត​ជាលិកា​ ឬ​កោសិកា Beta នៅ​ក្នុង​លំពែង។ កោសិកា Beta ផលិត​អរម៉ូន​អាំងស៊ុយលីន​សម្រាប់​រាងកាយ និង​ភាគច្រើន​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២​មាន​ការខូចខាត​កោសិកា​ Beta នេះ។

សុខភាព​ពោះវៀន

ផ្លែប៉ោម​មាន​ផ្ទុក​សារធាតុ pectin ដែល​ជា​ជាតិសរសៃ​មួយ​ប្រភេទ និង​ដើរ​តួ​ជា​ prebiotic។ សារធាតុ​នេះ​អាច​ជួយ​ដល់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន។ ពោះវៀនតូច​មិន​ស្រូប​យក​ជាតិ​សរសៃ​អំឡុងពេល​រំលាយ​អាហារ​ទេ។ ដូចនេះ​ជាតិ​សរសៃ​នេះ​នឹង​ទៅ​ពោះវៀនធំ​ដែល​ជួយ​ដល់​ការ​លូត​លាស់​បាក់តេរី​ល្អ។

ជំងឺ​ហឺត

ផ្លែប៉ោម​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​សួត​ពី​ការ​ខូចខាត​បង្ក​ដោយ​អាការៈ oxidative stress។ ការ​សិក្សា​មាន​ស្ត្រី​ចូលរួម ៦៨ ០០០នាក់​រកឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន​មាន​ហានិភ័យ​ទាបលើ​ការ​កើត​​ជំងឺ​ហឺត។ សំបក​ផ្លែ​ប៉ោម​ផ្ទុក​សារធាតុ flavonoid ឈ្មោះ quercetin ​អាច​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​ការរលាក​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​ជំងឺហឺត និង​អាលែកហ្សី។

សុខភាព​ឆ្អឹង

ការ​ញ៉ាំ​ផ្លែ​ឈើ​អាច​ជួយ​ដល់​សុខភាព​ឆ្អឹង។ អ្នកស្រាវជ្រាវជឿថា សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងរលាក ដែលមាននៅក្នុង ផ្លែឈើ អាចនឹងជួយបង្កើនកំហាប់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សុខភាព​ឆ្អឹង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/10-health-benefits-of-apples

កំណែ​ប្រែបច្ចុប្បន្ន

31/08/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម