យើងគ្រប់គ្នាអាចនឹងដឹងពីអត្ថប្រយោជន៍របស់ទឹកឃ្មុំខ្លះហើយថាអាចសម្រួលដល់អាការៈជំងឺផ្ដាសាយ និងផ្តល់សំណើមដល់ស្បែក។ ប៉ុន្តែយើងអាចនឹងមិនដឹងថាអ្នកវិទ្យាសាស្ត្រហៅទឹកឃ្មុំជាកំពូលអាហារ ព្រោះទឹកឃ្មុំមានសារធាតុដែលជួយដល់សុខភាពច្រើនដែលយើងមិនដែលបានដឹង។ យើងតែងយកទឹកឃ្មុំទៅលាយនឹងអាហារផ្សេង តែគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយមុនចូលគេងក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាព។
១. គេងលក់ស្រួល
ទឹកឃ្មុំផ្ទុកសារធាតុ tryptophan ជាអ័រម៉ូនដែលជួយបន្ធូរអារម្មណ៍ និងផ្តល់សញ្ញាឲ្យរាងកាយថាដល់ពេលចូលគេងហើយ។ ទោះបីជារាងកាយត្រូវការអាស៊ីដអាមីណូនេះ ប៉ុន្តែរាងកាយមិនអាចផលិតអាស៊ីដអាមីណូដោយខ្លួនឯងទេ។ ហេតុនេះហើយយើងត្រូវទទួលពីរបបអាហាររួមមានទឹកឃ្មុំជាដើម។ ពេលខ្លះយើងអាចភ្ញាក់កណ្ដាលយប់ នេះមកពីអំឡុងពេលគេង ខួរក្បាលត្រូវការសារធាតុ glycogen និងបង្កឲ្យក្រពេញ aldrena បញ្ចេញអ័រម៉ូន adrenaline និងcortisol ដែលធ្វើឲ្យយើងមិនអាចគេងបាន។ ដោយទឹកឃ្មុំមានសារធាតុ glycogen ដែលខួរក្បាលត្រូវការ ដូចនេះការញ៉ាំទឹកឃ្មុំមុនគេងអាចជួយឲ្យគេងលក់ស្រួល។
២. បញ្ចុះសម្ពាធឈាម
សម្ពាធឈាមខ្ពស់គឺជាកត្តាមួយនៃហានិភ័យជំងឺបេះដូង។ ហេតុនេះហើយការរក្សាលំនឹងសម្ពាធឈាមគឺជាវិធីដ៏ល្អដើម្បីចៀសវាងជំងឺបេះដូង។ ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបញ្ចុះសម្ពាធឈាម ហើយការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយពេលយប់ជាវិធីដ៏ល្អដើម្បីបង្ការការលើសសម្ពាធឈាម។
៣. បញ្ចុះកម្រិតខ្លាញ់អាក្រក់
នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មានកម្រិតខ្ពស់នោះហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមក៏កើនឡើងដែរ។ ទឹកឃ្មុំគឺអាចបញ្ចុះកម្រិតជាតិខ្លាញ់អាក្រក់នៅក្នុងរាងកាយបានដោយជួយសម្អាតខ្លាញ់ដែលមិនចាំបាច់ចេញពីក្នុងឈាម។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យប្រឆាំងនឹងជំងឺផ្សេងៗបង្កដោយបាក់តេរី ផ្សិត និងវីរុសផ្សេងៗ។ បន្ថែមពីនេះទៀត ការញ៉ាំទឹកឃ្មុំរាល់យប់គឺជួយដល់រាងកាយបន្ថែមការការពារបែបធម្មជាតិ ហើយយើងក៏អាចប្រើទឹកឃ្មុំទៅលើរបួសបានដែរ។
៥. ដុតជាតិខ្លាញ់លឿនជាងមុន
ទឹកឃ្មុំបង្កើនការធ្វើមេតាបូលីសដោយបង្កើតសកម្មភាពកម្ដៅនៅក្នុងរាងកាយ។ នេះមានន័យថាទឹកឃ្មុំបង្កើនចលនាឈាមរត់ដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយ និងជួយដល់ការដុតជាតិខ្លាញ់។
៦. បំបាត់អាការៈ ក្អក
ទឹកឃ្មុំគឺជាសារធាតុប្រឆាំងការរលាកធម្មជាតិ។ ដូចនេះហើយការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយលាយជាមួយនឹងទឹកក្ដៅឧណ្ហៗរាល់យប់ យើងអាចបន្ថយការរលាកនៅបំពង់ក និងចៀសវាងអាការៈក្អកបាន។ លើសពីនេះទៀត ទឹកឃ្មុំគឺសារធាតុប្រឆាំងបាក់តេរីដ៏ល្អមួយដែលជួយប្រឆាំងនឹងបាក់តេរីនៅនឹងបំពង់ក។
៧. ពន្យារភាពចាស់
វិធីធម្មជាតិដើម្បីពន្យារភាពចាស់គឺការទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំសម្បូរដោយសារធាតុនេះ។ ការប្រើប្រាស់សេរ៉ូមសម្រាប់ថែរក្សាស្បែកគឺជាគំនិតល្អមួយ ប៉ុន្តែការញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេងនឹងជួយយើងបន្ថយសញ្ញានៃភាពចាស់ពីខាងក្នុងមក។
៨. ចៀសផុតពីជំងឺបាក់ទឹកចិត្ត
ទឹកឃ្មុំមានផ្ទុកសារធាតុ polyphenol ដែលជាសារធាតុគីមីប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដោយទប់ទល់នឹងអាការៈ oxidative stress ក្នុងកោសិកាខួរក្បាល។ ប្រសិនជាគ្នាយើងចង់ឲ្យសុខភាពផ្លូវចិត្តល្អ និងភ្ញាក់ពីគេងមកមានស្មារតីល្អ គួរញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេង។
[embed-health-tool-bmr]