កន្លងមកធ្លាប់មានមនុស្សជាច្រើនបានគិតខុសៗគ្នាថា គួរញ៉ាំស៊ុតតែផ្នែកពណ៌ស ឬក៏គួរញ៉ាំស៊ុតទាំងពណ៌ស និងលឿង។ អ្នកខ្លះថាគួរតែញ៉ាំផ្នែកពណ៌សបានហើយព្រោះវាសម្បូរដោយប្រូតេអ៊ីន និងអ្នកខ្លះទៀតថាគួរញ៉ាំទាំងអស់តែម្ដងព្រោះវាមានចម្រុះដោយប្រូតេអ៊ីន ខ្លាញ់ល្អ និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀត។
ទោះបីជាមានការលើកឡើងបែបនេះមែន ការជជែកគ្នាថាមួយណាល្អជាងក៏នៅតែមិនទាន់ដាច់ស្រេច។ បើអ៊ីចឹង យើងគួរដឹងទាំងអស់គ្នាថាមួយណាល្អជាង ឬក៏គួរញ៉ាំទាំងអស់តែម្ដង។
បរិមាណកាឡូរី
បើយើងនិយាយពីកាឡូរីវិញ ស៊ុតស្ងោរផ្នែកពណ៌សទម្ងន់១០០ក្រាម មានកាឡូរីត្រឹម៥២កាឡូរី តែបើនិយាយពីស៊ុតទាំងមូលក្នុងទម្ងន់ដូចគ្នា គឺមានកាឡូរីដល់ទៅ១៥៥កាឡូរី។ ដូចនេះ បើគ្នាយើងណាពិចារណាលើបរិមាណកាឡូរី ការជ្រើសរើសស៊ុតផ្នែកពណ៌ស ជារឿងល្អប្រសើរ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?
- អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ
- ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង
ចុះបើញ៉ាំផ្នែកពណ៌លឿងនៃស៊ុតប៉ះពាល់សុខភាពអត់?
ជាការពិតណាស់ មិនប៉ះពាល់សុខភាពនោះទេ។ ម្យ៉ាងទៀតក៏គ្មានអ្វីត្រូវសង្ស័យដែរ ការញ៉ាំស៊ុតទាំងមូលគឺប្រាដកជាផ្ដល់ផលល្អដល់សុខភាពជាងញ៉ាំស៊ុតតែផ្នែកពណ៌សហើយ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ John Hopkins បានឲ្យដឹងថា គ្រប់គ្នាអាចញ៉ាំស៊ុតបានរហូតដល់ទៅ៣ ឬ៤គ្រាប់ក្នុងមួយសប្ដាហ៍ ហើយអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺប្រចាំកាយផ្សេងទៀតក៏អាចញ៉ាំស៊ុតបានដូចគ្នា។ ប៉ុន្តែសម្រាប់អ្នកមានបញ្ហារឿងកូលេស្តេរ៉ូលគួរតែមានការប្រុងប្រយ័ត្នបន្តិចពេលញ៉ាំស៊ុត។
ជាការពិតការញ៉ាំស៊ុតទាំងពណ៌លឿង និងពណ៌ស សុទ្ធតែអាចមានផលប៉ះពាល់ដូចគ្នាពេលនិយាយដល់ការបង្កើតសាច់ដុំ។ បន្ថែមពីនេះការធ្វើសំយោគប្រូតេអ៊ីនបានត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់អ្នកហាត់ប្រាណយកសាច់ដុំ ដោយថាផ្នែកពណ៌លឿងនៃស៊ុតជួយបង្កើនដំណើរការសំយោគប្រូតេអ៊ីន ដែលជួយដល់ការជួសជុលសាច់ដុំ។
ជាធម្មតារាងកាយរបស់យើងក៏ត្រូវការខ្លាញ់ដូចគ្នា ហើយការញ៉ាំខ្លាញ់មានក្នុងផ្នែកពណ៌លឿងនៃស៊ុត ក៏បានរួមចំណែកក្នុងការកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ។ ដូចនេះហើយ ការញ៉ាំស៊ុតទាំងផ្នែកពណ៌ស និងពណ៌លឿងមិនមានអ្វីមិនល្អនោះទេ។ មួយវិញទៀត ការញ៉ាំស៊ុតទាំងមូលនេះក៏មានប្រយោជន៍ដល់ខួរក្បាលទៀតផង។ ផ្នែកពណ៌លឿងនៃស៊ុតមានសារធាតិចិញ្ចឹមម្យ៉ាងហៅថាcholine ដែលជូយដល់ការលូតលាស់របស់កោសិកា និងការធ្វើមេតាប៉ូលិស។ ម្យ៉ាងទៀតវាក៏បានជួយដល់ទំនាក់ទំនងល្អរវាងកោសិកាណឺរ៉ូនរបស់ខួរក្បាល និងជួយឲ្យខួរក្បាលមានភាពរហ័សរហួន។
អ៊ីចឹងហើយ បើយើងញ៉ាំតែផ្នែកពណ៌សនៃស៊ុត គឺបានទទួលតែប្រូតេអ៊ីន ខណៈដែលស៊ុតទាំងមូលមានសារធាតិចិញ្ចឹមជាច្រើនផ្សេងទៀត។ ដូចនេះ មិនបាច់គិតច្រើនពេកទេ យើងអាចញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹក និងជួយឲ្យរាងកាយយើងមានថាមពលទៀតផង។
[embed-health-tool-bmr]